បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 12:37 នាទី ចំនួនអានៈ 2469

អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹម-ប៊ុន​សុង ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​ ពី​លោក​ទឹម-សាវុធ រហូតដល់​លោក ព្រិន-សាវិន ​ធ្វើ​ជា​នាយ​ខណ្ឌ​ជល​ផល គេសង្កេត​ឃើញ​ថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​របស់​ជន​ជាតិ​យួន​នៅ​តែ​បន្ត​ដោយ​រលូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​មិន​មាន​អស់​លោក​អ្នក​ធំ​ណា​មាន​សមត្ថ​ភាព​បង្ក្រាប​អោយ​បាន​ជោគ​ជ័យនទាល់​តែ​សោះ។

បើ​យោង​តាម​ប្រ​ភព​ពី​ប្រ​ជា​រាស្រ្ត​នៅ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹងថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​កំពុង​តែ​ពេញ​និយម​នៅ​ខេត្ត​សៀម​រាប ដោយ​ថៅ​កែ​ចិញ្ចឹម​ត្រី​ទាំង​អស់​នោះ​កំពុង​តែ​បំ​ផ្លាញ​កូន​ត្រី​តូចៗ​រាប់​រយ​តោន​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំ​ណី​ត្រី​ឆ្តោររបស់​ពួកគេ​ នៅ​រដូវ​បិត​ឡូល៍​នេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន។ ប្រ​ភព​បាន​បន្ត​ថា ជន​ជាតិ​យួ​ន​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះ​សុទ្ធ​តែ​មាន​ខ្នង​បង្អែកមាន​ខ្សែ​ស្រឡាយ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​សូក​ប៉ាន់​លុយ​ក្រោម​តុ​អោយ​មន្រ្តី​ជំ​នាញ​ពី​សំ​ណាក់​ថៅ​កែ​ចិញ្ចឹម​ត្រី ទើប​បទ​ល្មើស​មួយនេះ​​នៅ​​​តែ​កើត​ឡើង​ជាហូរ​ហែរ​ ហើយដោយ​​រលូន​គ្មាន​ការ​រំ​ខាន​អ្វី​ទាល់​តែសោះ។

ពល​រដ្ឋ​បាន​លួច​បង្ហើប​ពី​ល្បិច​របស់​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោរ និង​មន្រ្តី​ជំ​នាញ​ថា ប្រ​សិន​បើ​មាន​ពល​រដ្ឋ​ណា​រាយ​ការ​ណ៍​អោយ​សមត្ថ​កិច្ច​ទៅ​បង្ក្រាប​ទី​តាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះគឺ សមត្ថ​កិច្ច​យក​លេស​អោយ​ម្ចាស់​ត្រី​ធ្វើ​កិច្ច​សន្យាឈប់​ចិញ្ចឹម​ត្រី​ឆ្តោរ​ទៀត​នៅ​ឆ្នាំក្រោយ ហើយ​ត្រី​ដែល​នៅ​ក្នុង​បែ ឬក្នុង​ស្រះដែល​កំ​ពុង​ចិញ្ចឹមនោះ ត្រូវ​ធ្វើ​កិច្ច​សន្យា​ទុក​រហូត​ដល់​ធំ​ត្រូវ​ចាប់​លក់​អោយ​អស់​ ក្នុង​កំ​លុង​ពេល​៣ទៅ​៦​ខែជាដើម។ ឆ្នាំ​ក្រោយ​ចូល​មក​ដល់​ ថៅ​កែ​ចាស់​ឈប់​ចិញ្ចឹម​មែន តែគេ​​រក​បង​ប្អូន​សាញ់​ញាតិ​ចេញ​មុខ​ចំ​នួស​វិញ​ម្តង។ ពល​រដ្ឋ​ហៅ​ថា ទង្វើ​ទាំង​អស់​នេះ​ដូច​កា​រ​វែក​ចក​ក្នុង​បឹង​អញ្ចឹង ហើយ​ល្បិច​បែប​នេះកូន​ក្មេង​ថ្នាក់​ទី៣​ក៏វាដឹង​ដែរ ចាស់​ៗ​តែង​​ហៅ​ថា ជាល្បិច​តាស៊ីក្លូបោក​បាន​តែ​ក្មេង​បៀម​ដៃ​តែ​ប៉ុណ្ណោះ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា នៅ​ឋាន​ព្រះ​ច័ន្ទ​គេ​អាច​ទៅ​ដល់ ចុះ​គ្រាន់តែ​ត្រី​ឆ្តោរ​នៅ​ក្នុង​ស្រះ ឬក្នុង​បែចិញ្ចឹម​ហេតុអ្វី​បង្ក្រាប​មិន​បាន គ្រាន់​តែ​ចាប់​វា​យក​ទៅ​ចាក់​ចោល​នៅ​ទន្លេសាប​ទាំង​តូច​ទាំង​ធំ​អោយ​អស់​ទៅ​វា​ស្រេច​ទៅបាត់​ទៅ​ហើយ នៅ​ឆ្នាំ​ក្រោយ​ចិញ្ចឹម​ទៀត​ចាប់​ចាក់​ចោល​ទៀតនោះ​អ្នក​ចិញ្ចឹម​អស់​លុយ​រាង​ចាល​ឈប់​ចិញ្ចឹម​បាត់​ទៅ​ហើយ។

ពល​រដ្ឋ​រិះ​គន់​ថា អស់​លោក​មន្ត្រី​ក្រោម​ឱវាតរបស់​រដ្ឋា​ភិបាល នាំ​គ្នា​ស៊ី​ប្រាក់​ខែ​រដ្ឋ​មិន​ខំ​ប្រឹង​ជួយ​ស្តា​ប្រ​ទេស​ជាតិ ជួយលុប​បំ​បាត់​អំ​ពើ​ពុក​រលួយ បែ​ជា​នាំ​គ្នា​លួច​ស៊ី​សំ​ណូក​សូកប៉ាន់​ក្រោម​តុគ្រាក់ៗ បែបនេះ​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​អោយ​ថ្នាក់​ដឹកនាំ អាប់​មុខ​អាប់​មាត់ដោយ​សា​តែ​មន្រ្តី​ក្រោម​ឱវាត​មួយ​ក្តាប់​តូច​នេះ។

ពលរដ្ឋ​​ខេត្ត​សៀមរាប​ចោទ​សួរ​ថា ឬ​មួយ​គ្រាន់​តែ​បង្រ្កាប​បទ​ល្មើស​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ប៉ុណ្ណឹង​ ចាំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន-សែន មក​បង្ក្រាប ឬចាំ​អោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​-សែន ស្រែក​តាម​ទូរ​ទស្សន៍​ទើប​លោក ព្រិន-សាវិន នាយខណ្ឌ​រដ្ឋ​បាល​ជល​ផល និង​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ចេញ​មុខ​បង្ក្រាប???

លោក​ ហ៊ុន-សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ប្រ​កាស​បិទ​ឡូល៍នេសាទ ដើម្បី​អោយ​ត្រី​សម្បូរ​ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទចិញ្ចឹម​គ្រួសារ តែ​ឥឡូវ​បិទ​ឡូល៍នេសាទ​ហើយ​ត្រី​នៅ​តែ​រលាយ​គ្មាន​សល់​ដោយ​សា​ការ​នេសាទ​ខុស​ច្បាប់ ​ទាំង​ខ្មែរ​ ទាំង​យួន។ បើ​សង្ឃឹម​ទៅ​លើ​មន្ត្រី​ក្រោម​ឱ បែ​ជា​លួច​ពួន​ស៊ី​ក្រោម​តុ បើ​តែបែប​នេះ​ទៅ ​តើ​ប្រ​ទេស​ជាតិ​និងក្លាយ​ទៅ​ជា​យ៉ាង​ណា??? មាន​បាន​តែពួកក្បត់​ជាតិ មាន​តែ​ពួក​រក​ស៊ី​ខុស​ច្បាប់​ ឯរាស្រ្ត​ខ្មែរ​ស្លូតត្រង់​ រក​ស៊ី​ល្លូត​ត្រង់​នៅ​តែ​ក្រដដែល។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​រង​ចាំ​មើល​ផង​ដែរថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភារួច​​មក​កន្លង​ទៅ​ថ្មី​ៗនេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? តើ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ស្រី​ កែវ​សូវណ្ណរត៍ ជា​ប្រ​ធាន​ លោក​ សុខគឹមសេង ជា​ប្រធាន​ក្រុម​ប្រឹក្សា អាច​មាន​សមត្ថ​ភាពក្នុង​ការ​​ចុះ​បង្រ្កាប​ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ទាំង​នោះ​តាម​ការ​ស្នើ​សុំ​របស់​ពល​រដ្ឋ​ក្នុង​ខេត្ត​នេះ​បានដែរ​ឬទេ?៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1597ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន2021ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1709ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2561ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន2051ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1648ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន3377ដង ចំរៀងបទ ជំរុំតាទុំ   អាន2372ដង សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung   អាន305ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1717ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5950នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17909នាក់
ខែនេះ    82922នាក់
ឆ្នាំនេះ   365574នាក់
សរុប   57716970នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:41