ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួនយ៉ាងច្រើន និងវត្ថុតាងមួយចំនួនទៀត យកទៅកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៥:៥០នាទី ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ៦២AE២ ផ្លូវ៤៣២ ស្ថិតក្នុងក្រុមទី៣១ ភូមិ៥សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពញ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូងទី១ បានប្រាប់ឲ្យដឹងថា កម្លាំងជំនាញនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋាន ដែលដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ បានចុះធ្វើការឆែកឆេរត្រួតពិនិត្យសារធាតុញៀននៅចំណុចផ្ទះលេខ៦២AE២ ផ្លូវ៤៣២ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ បានជួលផ្ទះទៅឲ្យឈ្មោះ ហូ ចិនហឿង ភេទស្រី ស្នាក់នៅ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីឈ្មោះ ហូ ចិនហឿង អាយុ៦០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរនៅផ្ទះ ភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចបានឆែកឆេររកឃើញម្ស៉ៅក្រាម ពណ៌សថ្លា ចំនួន១កញ្ចប់ធំ និង៥កញ្ចប់តូច, ម្ស៉ៅម៉ដ្ឋចំនួន២ថង់តូច និង១កូនថាស ដែលសមត្ថកិច្ចសង្ស័យថា ជាសារធាតុញៀន និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ទៀត។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ហូ ចិនហឿង និងវត្ថុតាង ដែលសមត្ថកិច្ចធ្វើការរឹបអូស ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នយកមកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងចាត់ការបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ មានចំណាត់ការតាមផ្លូវច្បាប់៕






រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ អរីយ្យធម៌វ័យចំណាស់មួយនៅលើសកលលោក ហើយជាពិសេសប្រទេសមួយនេះសំបូរទៅដោយធនធានធម្មជាតិ ដូចជារ៉ែមាស រ៉ែត្បូង ទឹកដីព្រៃព្រឹក្សា មច្ឆារស់នៅព...Read more
ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
| ថ្ងៃនេះ | 354 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11025 | នាក់ |
| ខែនេះ | 33534 | នាក់ |
| ឆ្នាំនេះ | 527998 | នាក់ |
| សរុប | 57879394 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:19 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

