ត្រីពូជដ៏កំរនៅតែរងការគំរាមកំហែងពីក្រុមនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។ នេះបើយោងទៅលើប្រភពពី ប្រជាពលរដ្ឋភាគច្រើនសូមមិនអោយបញ្ចេញឈ្មោះ តែងបានអះអាងដូចៗគ្នាថា អ្នករកស៊ីឆក់ត្រីពិសេស កើតនៅក្នុង ទឹកដីស្រុកសំបូរ ខេត្តក្រចេះ ទាំងក្នុងរដូវត្រីពង និងក្នុងរដូវបិទនេសាទ។
ការប្រើប្រាស់ឧបករណ៍ឆក់ ទាំងឆក់ក្តៅ និងឆក់ត្រជាក់សំដៅលើត្រីគ្មានស្រកា តែងកើត ឡើងជាប្រចាំដោយគ្មានផល រំខានពីសមត្ថកិច្ចពាក់ព័ន្ធ យ៉ាងណាក៍ដោយ អ្នកនេសាទបែបនោះតែងតែត្រូវរ៉ូវគ្នា ឬប្រើទូក ម៉ាស៊ីនថ្មីៗ ងាយស្រួលក្នុង ការគេចខ្លួន ពេលមានសភាព ការកើតឡើងចំពោះពួកគេ។
ក្រុមអ្នកនេសាទខុសច្បាប់ទាំងនោះ គេស្គាល់ច្បាស់ពីទីកន្លែង ឬពេលវេលា ត្រីកំពុងប្រមូលផ្តុំបន្តពូជ ពត័មានដដែលបាន អោយដឹងថាទីកន្លែងអណាធិបតេយ្យ ទាំងនោះមានដូចជា ទីតាំងចំណុចកាំងប្រយ៉ង ព្រែកអូរជ័រ កោះសំពៅ ខ្សាច់ម្កាក់ ។ល។ដោយឡែកទៀតត្រីដែល គេនេសាទបានមើលទៅ គ្មានស្នាមបន្សល់ គឺទំនងដូចត្រីស្លាប់ដោយសារឆក់ពិតប្រាកដ ឯត្រីទៀតសោត លើសពីទីផ្សារគេអាចបញ្ជូនចេញ ទៅលក់ក្រៅខេត្តផ្សេងៗឬអាចនាំចូលជំនួសមកវិញត្រីចិញ្ចឹម ឬត្រីចាប ត្រីឆ្តោ ជាដើមដែលមានតម្លៃថោកសមគួរ។
ប្រជាពលរដ្ឋសូមអំពាវនាវ អោយអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ដែលមានភារកិច្ចការពារ និងអភិរក្ស តំបន់ត្រី និងផ្សោត សូមអោយមានវិធានការក្តៅ យ៉ាងណា ឈានដល់ការចាប់ ខ្លួនអ្នកប្រព្រឹត្តផ្ទុយនឹងច្បាប់ ហាមឃាត់ខាងលើ នោះមកផ្តន្ទាទោស អោយខានតែបាន បើមិនដូច្នោះទេត្រីពូជ ឬផ្សោត ជាដើម ប្រឈមនឹងអន្តរាយជីវិតបាត់បង់បន្តិចម្តងៗ ជាក់ជាមិនខាន ដូចយ៉ាងក្នុងខែ កន្លងទៅថ្មីៗនេះ ការស្លាប់ សត្វផ្សោត២ក្បាល រកមូលហេតុមិនទាន់ឃើញនៅឡើយ។
ពាក់ព័ន្ធនឹងអ្នកគ្រប់គ្រង ការងារខាងលើនេះដែរ លោក តាំងសាមេត ប៊ុណ្ណាវឌ្ឍ បានអះអាងតាមទូរស័ព្ទ កាលពីថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ថា លោកមានវិធានការហើយ និងកំពុងអោយឆ្មាំគ្រប់គោលដៅចុះបំពេញភារកិច្ចម៉ត់ចត់ហើយ៕






លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
យោងតាមបណ្តាញសង្គម Facebook បានអោយដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ ក្នុងការធ្វើមហាបាតុកម្មអហឹង្សា។
...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង...Read more
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
ភ្នាក់ងារទូរទស្សន៍២ស្ថាប័នគឺលោក ផូ ប៊ុនថន ភ្នាក់ងារហង្សមាស និងលោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានជនស៊ីវិលម្នាក់ចេញពីប៉ុស្តិនគរបាលការពារព្រំដែនចំបក់នៃវរះ៨១៥ដេញ...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
| ថ្ងៃនេះ | 633 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8840 | នាក់ |
| ខែនេះ | 78552 | នាក់ |
| ឆ្នាំនេះ | 475560 | នាក់ |
| សរុប | 57826956 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

