កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយកផលប្រយោជន៍ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង ហើយមុនបានមកកាន់មេច្រកដូង ៧ដើម លោក នូ ស៊ីថា ជាមន្ត្រីគយនៅទិសឧត្តរនៃប្រទេស ហើយដោយសម្លឹងពីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើយ៉ាងណា ដើម្បីឆាប់ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ លោក នូ ស៊ីថា បានជ្រែរត់មករកប៉ុស្តិ៍ភាគខាងកើតប្រទេសវិញ ម្តង ហើយចុងក្រោយទីបំផុតបានផ្លោះឡើងធ្វើជាស្តេចត្រាញ់គយប្រចាំខេត្ត ត្បូងឃ្មុំ ដែលជាខេត្តសម្បូរណ៍ដោយជំនួញសេដ្ឋកិច្ច គ្រប់វិស័យ ។
តាមការសង្កេតពីបុគ្គលិកលក្ខណៈសម្បត្តិរបស់លោក នូ ស៊ីថា គឺមានសមត្ថភាពជំនាញក្នុងការប្រព្រឹត្តអំពើ ពុករលួយគ្រប់រូបភាពឃុបឃិតជាមួយឈ្មួញរកស៊ីប្រេងឥន្ធនៈការដឹកជញ្ជូន ឈើ ទំនិញគ្រប់ប្រភេទត្រូវធ្លាក់ក្នុង កណ្តាប់ដៃលោក នូ ស៊ីថា ទាំងស្រុង ។
លោក នូ ស៊ីថា ឥឡូវនេះពិតជាបានសម្រេចដូចក្តីប៉ងប្រាថ្នារបស់គាត់មែន ។ បានសេចក្តីថា មហិច្ឆតាល្មោភបុណ្យស័ក្តិអំណាចរបស់ លោក នូ ស៊ីថា គឺពិតជាគ្មានព្រំដែន ហើយក្លាហានចំណាយលុយរាប់ម៉ឺនដុល្លារទិញតំណែង មេគយខេត្តត្បូងឃ្មុំ ធ្វើឱ្យផ្អើលល្បីល្បាញទូទាំងប្រទេសគ្មាននរណាមួយអាចមានសមត្ថភាព ធ្វើបានដូចជារូបគាត់បានឡើយ ។
គ្រប់អាជីវករទាំងតូចទាំងធំ អ្នករកស៊ីទាំងស្របច្បាប់មិនស្របច្បាប់គ្មាននរណាមួយបានរួចខ្លួន ថាមិនបានបង់លុយក្រៅផ្លូវការទៅឱ្យលោក នូ ស៊ីថា ឡើយ ។ ចំណែកឯកិច្ចខិតខំប្រឹងប្រែងរកចំណូលជូនរដ្ឋវិញ លោក នូ ស៊ីថា មិនដែលឈឺក្បាលវិលមុខគិតគូររកផលប្រយោជន៍ជូនជាតិឡើយ ធ្វើយ៉ាងណាឱ្យតែខ្លួនឆាប់បានក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏ហ៊ឺ ហារ ! ក្រោមគំនរទឹកភ្នែករបស់ប្រជាពលរដ្ឋក្រីក្រស្លូតត្រង់រកតែអាហារ ចំអែតក្រពះរស់ មួយថ្ងៃ សឹងតែមិនបានផង ។
បើក្រឡេកមើលពីជនហ៊ឺហារ ! ឈ្មោះ នូ ស៊ីថា ជំនាញគយពូកែខាងគោះវិញ ពេលមកបូរីនៅជិតស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងក្រុងភ្នំពេញម្តងៗ គេសង្កេតឃើញជនហ៊ឺហាររូបនេះ យកលុយទាំងគីបៗក្នុងវ៉ាលីដើរស៊ី ចាយសប្បាយក្អាកក្អាយក្នុងភោជនីយ៍ដ្ឋានផ្សេងៗ ដោយមានស្រីស្រស់ក្មេងៗអង្គុយកំដរឆ្វេងស្តាំ ដោយមិនបានយក ឧត្តមគតិ ទៅជួយបំរើដល់ប្រជាពលរដ្ឋក្រីក្រតាមមូលដ្ឋានដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់នោះឡើយ។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ គួរតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីចាត់ការគយ និងរដ្ឋាករ មានវិធានការណ៍សើរើការប្រកាសតែងតាំងប្រធានសាខាគយខេត្តត្បូងឃ្មុំនេះ ឡើងវិញ ដោយពិនិត្យ ជ្រើសរើសមន្ត្រីដែលមានសមត្ថភាព លក្ខណៈសម្បត្តិត្រឹមត្រូវពិតប្រាកដ ឱ្យទៅកាន់កន្លែងកៅអី លោក នូ ស៊ីថា វិញម្តង ព្រោះមិនទាន់ហួសពេលទេ តំណែងនេះជាការប្រកាសតែងតាំងបណ្តោះអាសន្ន ៕






យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
| ថ្ងៃនេះ | 3733 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 15692 | នាក់ |
| ខែនេះ | 80705 | នាក់ |
| ឆ្នាំនេះ | 363357 | នាក់ |
| សរុប | 57714753 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

