ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ លើកញ្ចក់ទូរទស្សន៍

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 4135

ខណៈដែលភាពយន្តថៃ កំពុងតែចាក់បញ្ចាំងក្នុងមួយស្ថានីយទូរទស្សន៍មួយ និងមានស្ថានីយទូរទស្សន៍ល្បីមួយទៀត ត្រៀមចាក់បញ្ចាំងដែរនោះ តារាសម្ដែងខ្មែរមានឈ្មោះល្បីរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការប្រកូកប្រកាស និងអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈទាំងអស់ គាំទ្រគំនិតរបស់ខ្លួន ដើម្បីកុំឲ្យមានការចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្មែរ ឬបញ្ចាំងក្នុងម៉ោងពិសេសណាមួយ។ លើសពីនេះ ចន ច័ន្ទលក្ខិណា បាននឹងកំពុងត្រៀមប្រមូលមេដៃ អ្នកសិល្បៈទាំងអស់ ដើម្បីស្នើទៅក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធទាំងអស់ កុំឲ្យចាក់បញ្ចាំងភាពយន្តថៃ នៅចន្លោះម៉ោង៦-៩យប់ ឬបើគ្មានការបញ្ចាំងកាន់តែល្អ នៅលើកញ្ចក់ទូរទស្សន៍តែម្ដង ។

បន្ទាប់ពីស្ងប់ស្ងាត់ការ ចាក់បញ្ចាំងរឿងភាគថៃ អស់រយៈពេលជាង១០ឆ្នាំរួចមក ថ្មីៗនេះ គេសង្កេតឃើញថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានចាប់ផ្ដើមចាក់បញ្ចាំងឡើងវិញ ក្រោមសំឡេងរិះយ៉ាងខ្លាំង ពីសំណាក់អ្នកសិល្បៈ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។ ជាពិសេសថ្មីនេះ តារាសម្ដែង និងផលិតកររបស់ថៃ បានមកប្រទេសកម្ពុជា ដើម្បីធ្វើការសហការគ្នាបញ្ចាំងភាពយន្តខ្លួន ក្នុងទីផ្សារសិល្បៈខ្មែរដូចមុនឡើងវិញ ។ យ៉ាងណាមិញ ស្ថានីទូរទស្សន៍ ល្បីៗក្នុងស្រុកមួយទៀត កំពុងតែត្រៀមបញ្ចាំង រឿងភាគថៃឡើងវិញ ស្របពេលដែលកុនថៃ ដែលបញ្ចាំងតាមរោងភាពយន្តធំៗ កំពុងតែជោគជ័យ យ៉ាងសស្រាក់សស្រាំ ពិសេសវត្តមានតារាល្បីៗ របស់ថៃនាពេលកន្លងមក បានធ្វើឲ្យរំឭកដល់ អនុស្សាវយ៍ចាស់ នៃភាពយន្តល្បីរបស់ថៃ ។

ជាការពិតរឿងភាគថៃ មិនដែលបានសាបរលាប ចេញពីដួងចិត្តអ្នកទស្សនាខ្មែរឡើយ ទោះបីទូរទស្សន៍មិនបាន បញ្ចាំងពិតមែន តែបើក្រឡេកមើល តាមតូបជួលស៊ីឌីនានាវិញ សម្បូរទៅដោយរឿងភាគថៃ គ្រប់ប្រភេទ ដែលទស្សនិកជនខ្មែរ នៅតែជួលមើល ព្រោងព្រាត ព្រោះរឿងភាគថៃ ផលិតមកពោរពេញ ដោយគុណភាព ទាំងសាច់រឿង ពាក្យពេចន៍នៃការនិយាយ និងប្លង់ថត ពិសេសតារាសម្ដែង សុទ្ធតែមានគុណ ភាពពិតប្រាកដ។

អ្នកនាង ចន ច័ន្ទលក្ខិណា ពិតមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្រោយដឹងដំណឹងថា ទូរទស្សន៍ល្បីរបស់ខ្មែរមួយទៀត ត្រៀមបញ្ចាំងរឿងភាគថៃ ឡើងវិញ ស្របពេលរឿងភាគខ្មែរ ខ្សត់អ្នកផលិត ខ្វះថវិកា ខ្វះធនធានមនុស្ស ខ្វះអ្នកនិពន្ធដើម្បី ឲ្យរឿងមានច្រើនបែបផែន តារាសម្ដែងមិនត្រូវ ខ្នាតជាដើម។

ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែត្រៀមប្រមូល ស្នាមមេដៃ សិល្បករ និងអ្នកស្នេហាសិល្បៈ ភាពយន្តខ្មែរ ដើម្បីឲ្យមានការពន្យារ ការចាក់ផ្សាយភាពយន្តភាគថៃ ក្នុងម៉ោង៦កន្លះ ទៅម៉ោង៩កន្លះ ព្រោះជាម៉ោងមាស តែក្រៅម៉ោងហ្នឹង អាចចាក់ផ្សាយបាន ។ ការប្រមូលនេះ ធ្វើរួចអ្នកនាង នឹងយកទៅប្រគល់ ជូនក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធនានា ។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់ LookingTODAY ថា ការធ្វើបែបនេះ មិនមែនដើម្បី ប្រយោជន៍ខ្លួនឯងទេ ព្រោះអ្នកនាង មិនអាចគ្រងតំណែង ជាតួឯកទៀតឡើយ ម្យ៉ាងអ្នកនាងស្រឡាញ់ វិស័យសិល្បៈភាពយន្តនេះណាស់ អ្នកនាង បានចាប់ផ្ដើមតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ បេះដូងនិងខួរក្បាល មានតែសិល្បប៉ុណ្ណោះ ។ អ្នកនាងមិនចង់ឲ្យវា ត្រឡប់ទៅរកជំនាន់មួយ ដែលរឿងភាគថៃ បានវាយលុកភាពយន្តខ្មែរ រហូតហៅលែងឮតែម្ដង ។

អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា បើទោះបីស្ថានីយទូរទស្សន៍ ដែលបញ្ចាំងរឿងភាគថៃនោះ ខឹងអ្នកនាង មិនហៅអ្នកនាងឡើង ប៉ុស្ដិ៍នោះទៀតក៏ដោយ ក៏អ្នកនាងនៅតែជំនះ ធ្វើទាល់តែបាន ។ បើទោះជាខាងក្រសួងពាក់ពន័ន្ធ មិនអើពើ ឬនៅតែចាក់ផ្សាយ ក្នុងម៉ោងនោះមែន ក៏អ្នកនាងអស់ចិត្តព្រោះ អ្នកនាងប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីសិល្បៈខ្មែរ ៕

ប្រភពព័ត៌មានដើមៈ http://www.yolprom.com/news/20140926-10

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សិល្បៈ &កំសាន្ដ  តារា 

ព័ត៌មានដែលមានទំទាក់ទំទង

លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1772ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1931ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1925ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1914ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1737ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4277ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1862ដង សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung   អាន286ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3508ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន657ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      838នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    838នាក់
ខែនេះ    16381នាក់
ឆ្នាំនេះ   299033នាក់
សរុប   57650429នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:13