ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ

ដោយៈ នាយពាង ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 02:56 នាទី ចំនួនអានៈ 2265

ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ មិនតិច​ជាង​១០០​គ្រឿង​ឡើយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មុខរបរ​នេះ មាន​ភាព​រលូន និង​សុខសាន្ត​បាន​រាប់​ឆ្នាំទៅ​ហើយ​នោះ​ ​គឺ​ដោយសារ ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច បើ​ទោះ​បី​ជា​​ពួក​គេ​ដឹង​​ថា សកម្មភាព​នេះ​វា​បាន​ធ្វើឲ្យ​បាត់​ចំណូល​ជាតិ​ក្នុងមួយ​​ឆ្នាំៗ​រាប់​សិប​លាន​ដុល្លា​ក៏​ដោយ ក៏​អស់​លោក​ សមត្ថកិច្ច តាម​ព្រំដែន​គ្មាន​ការបង្ក្រាប​ទាល់តែសោះ តែ​បែរ​ជា​លួច​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទៅ​វិញ ព្រោះមុខ​របរ​នេះ​វា​ជា​ឆ្នាំង​បាន​របស់​សមត្ថកិច្ចទាំង​នោះ​​។ 

​យោង​តាម​សេចក្តី​រាយការណ៍ពី​ប្រ​ជា​ពល​រដ្ឋ​កាល​ពី​​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤បាន​អោយ​ដឹង​ថា​​​ ​​ម៉ូ​តូ​​សេរី​ថ្មី ដូចជា​ប្រភេទ​អូ​តូស្គូប​ពី ឃ្លី​ក អ៊ែ​ប្លែក អា​យខន ស៊ូមឺ​អិច វេវ ស៊ី​ប៊ី​អរ ជាច្រើន​គ្រឿង​​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច ឈរជើង​តាម​បន្ទាត់​ព្រំដែន និង ប៉ូលិស​សេដ្ឋកិច្ច ប៉េអឹម គយប្រ​ចាំ​​ខេត្ត និងគយ​​ក្រសួង នាំ​ឆ្លង​ព្រំដែន កម្ពុជា​-​ថៃ បាន​យ៉ាង​រលូន ពី​ព្រំដែន​រហូតដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​បន្ត​ដឹក​តាម​រថយន្ត ជា​ចំហរ និង​លួចលាក់នាំ​​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រឿង​ត្រូវ​ចំណាយ​យ៉ាងតិច​១៥០​ទៅ​២០០​ដុល្លា​របង់ប្រាក់​ក្រោម​តុ​ជូន សមត្ថកិច្ច​ខាង​លើ​បន្ទាប់​ពី​ម៉ូតូ​ឆ្លង​ផុត​ព្រំដែន បើ​មិន​ស៊ីសស៊ុះ​ជាមួយ​សមត្ថកិច្ច​ទាំងនេះ ច្បាស់​ជា​ត្រូវគេ ដេញ​ចាប់​ប្រផាប់​ប្រភីង ដូច​ដេញ​ចាប់​ចោរ​អីចឹង​។​

​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ ទាំងនេះ​ភាគច្រើន ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង ក្នុង​ស្រុក​ម៉ាឡៃ ដែល​គ្រប់គ្រង​ដោយ​ទា​ហ៊ាន​សឹក​រង ប៉ូលិស​ការពារ​ព្រំដែន​៨១៥ និង​៨៩១ និង​ច្រករបៀង​ជាច្រើន ដូចជា ច្រក​អូរ​បី​ជាន់ ក្នុង​ស្រុក​ស្វាយចេក ច្រករបៀង ក្នុង​ស្រុក​ថ្មពួក ក្រោម​ការ​គ្រប់​របស់​កម្លាំង​យោធា​សឹក​រង​ខេត្ត និង កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧ ដែល​មាន​លោក ប្រាក់ សាំ ជា​មេបញ្ជាការ ។​ក្នុងនោះ​គេ​បានឃើញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កូនចៅ​លោក ចាប់ សុ​ផា​រឹទ្ធ និង​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង កូនចៅ​លោក ហុក ចិត្រា​បានពង្រាយ​គ្នា​ដូច​ខ្យង និង​ក្រុម​បើក រថយន្ត​ប្រដេញ​លើ​ផ្លូវជាតិ ចាំ​យក​ប្រាក់​ពី​ឈ្មួញ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ផងដែរ​។​

​មួយ​រយៈ​នេះ គេ​សង្គេត​ឃើញ​ច្រករបៀង​ខុសច្បាប់ ដែល​មាន​ប្រជាប្រិយភាព​នាំចូល​ម៉ូតូ​គេច​ពន្ធ​ខ្លាំង ជាងគេ​គឺ​ច្រករបៀង​បឹងបេង ច្រករបៀង​ខ្លាំងា​ប់ ច្រករបៀង​កោះ​ស្នួល ដែល​ច្រក​ទាំងនេះ​ស្ថិតក្រោម​ការ គ្រប់គ្រង​របស់​កម្លាំង​យោធា​សឹក​រង ស្រុក​ម៉ាឡៃ មាន​លោក អ៊ុក ដា​រ៉ា​ន់ ជា​មេ​បញ្ជា្ក​ការ និង​កម្លាំង​នគរ បាល​ការពារ​ព្រំដែន​គោក​៨១៥ មាន​លោក ឈិត លី ជា​មេបញ្ជាការ​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ លោក​ឧត្តមសេនីយ៍ ខេង សុមេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ ចំពោះ​សមត្ថកិច្ច​នៅតាម​ព្រំដែន រួមមាន នគរបាល យោធា និង​ប៉េអឹម ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ បើក​ឲ្យមាន​ច្រករបៀង​ខុស​ច្បាប់​ទាំងឡាយ រួច​ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ឈើ​គ្រញូង ទំនិញ​គេច​ពន្ធ បទល្មើស​ឆ្លងដែន​ខុសច្បាប់ ពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ដែល​បទល្មើស ទាំងនេះ​ជា​ទូទៅ​កើតឡើង​ក្នុង​ជាយ​ដែន​ស្រុក​ថ្មពួក និង​ជា​យ​ដែន​ស្រុក​ម៉ាឡៃ​។​

​បើទោះបីជា​មាន​ការដាក់​បញ្ជា យ៉ាង​តឹងរឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏ដោយ ក៏​មន្ត្រី​នៅ​តាម​គោល​ដៅ​នីមួយៗ​ ហាក់​គ្មាន​អើ​រពើ​និង​ញញើត​ច្បាប់​ឡើយ សកម្មភាព​ល្មើស​នៅ​តាម​ច្រក​របៀង​​នី​មួយៗ​ខាង​លើ​ កាន់តែ​កើន​ឡើង​ជាង​មុន​ជា​លំដាប់​។​ ចំពោះ​ស្ថាប័នគយ​សាខា​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹក នាំ​របស់លោក ថោង សុខាំ​ភូ ហាក់​គាំង​​ត្រគៀក​ស្តូក ងងឹត​ភ្នែក ត្រ​ចៀក​ថ្លង់ លែង​ដឹង​លែង​លឺ​អ្វី​ទាំង​អស់ មាន​សកម្មភាព​តែ​ដំបូង​ក្រោយ​ចូលកាន់​តំណែង បន្ទាប់មក​ក៏​ស្ងាត់ឈឹង គ្មាន​ការបង្ក្រាប​អ្វី​ឡើយ ឬ​មួយ​ក៏​អស់លោក​គយ​ទាំង​នេះ​ត្រូវបាន​ឈ្មួញ​សែន ព្រេន​ប្រចាំខែ​អស់ហើយ​?

ពល​រដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​សុំ​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្រ​សួង​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ ស្មើប​អង្កេត​សា​ឡើង​វិញ​ជុំ​វិញ​ករណី​សមត្ថ​កិច្ច​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ និង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ ដែល​ទង្វើ​ទាំង​នេះ​ហាក់​កុំ​ពុង​ផ្គើន​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជាដោយ​ចំ​ហគ្មាន​ការ​ខ្លាច​ក្រែង​រអែង​ច្បាប់​ទាល់​តែ​សោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1642ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1842ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1819ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1754ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1891ដង ទំនៀមសែនក្រុងពាលី   អាន3160ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2632ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2255ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2564ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2238ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      393នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    393នាក់
ខែនេះ    15936នាក់
ឆ្នាំនេះ   298588នាក់
សរុប   57649984នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 04:55