បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:52 នាទី ចំនួនអានៈ 2291

បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្នាំនេះ​សាសា​ខេត្ត​សៀម​រាប​និង​រៀប​ចំ​ប្រា​រព្វ​ពិ​ធី​បុណ្យ​អ៊ំ​ទូក​នៅ​ថ្ងៃ​ទី​០៥​-០៦​ខែ​វិច្ឆការ​ឆ្នាំ២០១៤​នៅ​ដង​ស្ទឹង​សៀម​រាប ដែល​​មាន​ចំណារ​ពី​ឯកឧត្តម​ ឃឹម-ប៊ុនសុង អោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ខាង​សាង​សង់​វេទិកាដែល​និង​ត្រូវ​ចំ​ណាយ​ឈើ​អស់​ចំ​នួន​១៥០​ម៉ែត្រ​គូប​ដោយ​អនុញ្ញាអោយ​ឈ្មោះ អ៊ំ​វឌ្ឈនៈ ហៅ​(ពៅ​ប្រ​ជ្រុយ)​ជា​អ្នក​រ៉ាប់​រង​ខាង​ផ្នែក​ដឹក​ជញ្ជួនតាម​ដង​ផ្លូវជាតិលេខ​៦ ផ្លូវ​លេខ៦៧ និង​ផ្លូវលេខ​៦៤។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ធ្វើ​វេទិការ​បាន​អះអាង​ថា ការ​ដឹក​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំកន្លង​ទៅពួក​​គេ​សង្កេត​ឃើញ​ថា ហាក់​មាន​ការ​ឃុប​ឃិត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ដោយ​ក្រុម​ឈ្មួញ​ដែល​ដេញ​ថ្លៃ​ដឹក​ឈើ​ខាង​លើ​នេះ​ បាន​ដឹកឈើ​​លើស​ចំ​នួន​កំណត់​រាប់​រយ​ម៉ែត្រ​គូប យក​ទៅ​លក់​ចែក​ចាយតាម​ដេប៉ូទាំង​ធំទាំង​តូច​នៅ​ក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​បាន​លួច​បង្ហើប​ពី​​កលល្បិច​របស់​អ្នក​ដេញ​ថ្លៃដឹក​ឈើ​ធ្វើ​វេទិការ​ថា ដំ​បូង​ពួក​គេ​យក​លេស​ថា ដឹក​ឈើ​មក​ធ្វើ​វេទិការ​មិន​ទាន់​ ដូច្នេះសុំ​ខ្ចី​ឈើ​ពី​ដេប៉ូលក់​ឈើ​សិន រួច​ចាំ​ដឹក​ឈើ​ពី​ព្រៃ​មក​សង​វិញតាម​ក្រោយ។ ការ​ខ្ចី​ឈើ​ពី​ដេប៉ូ​មក​ធ្វើ​វេទិការ​សិន​វាមិន​មែន​ជា​រឿង​គួរ​អោយ​ចាប់​អារម្មណ៍នោះទេ តែ​រឿង​ដែល​គួរ​អោយ​ចាប់​អា​រម្មណ៍​នោះគឺ ពួ​គេ​ខ្ចី​ឈើ​មួយ​ដេប៉ូ១០ម៉ែត្រគូប(ឧទាហរណ៍)​តែ​ដល់​ពេល​ដឹក​ឈើ​សង​ដេប៉ូវិញគឺ​រាប់​រយ​ម៉ែត្រ​គូប​ ដឹក​រាប់​ខែ​មិន​ចេះ​គ្រប់​ ហើយ​បើ​មាន​អ្នក​ណាសាកសួរ​គឺ​គេ​ឆ្លើយ​ថា ដឹក​ឈើ​សង​ដេប៉ូ ព្រោះ​ជំ​ពាក់​កាល​ពី​ធ្វើ​វេទិការ​បុណ្យអ៊ំទូក។

ប្រ​ភព​បន្តថា បើ​ពួក​គេ​ដឹក​ឈើ​ពី​ព្រៃយក​ទៅ​ដាក់​កន្លែង​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ដោយ​ផ្ទាល់​វា​ពិបាក​និង​ធ្វើ​ការ​ចល័ត​ឈើ​ចេញ​ទៅ​លក់​តាម​ដេប៉ូ ម្យ៉ាង​ទៀត​វា​ពិបាក​ក្នុង​ការ​ដឹកឈើ​​លើស​ចំ​នួន​កំណត់​ ដូច្នេះទើ​អ្នក​ដឹក​ឈើ​ធ្វើ​វេទិការ​បុណ្យអ៊ំ​ទូក​ជ្រើស​រើស​យក​វិធីខូច​​ខាង​លើ។​

ប្រ​ភព​បន្ថែមថា ការ​ដឹក​ឈើ​លើស​កំណត់​នេះមិន​មែន​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​មិន​ដឹង​នោះ​ទេ ជា​ពិសេស​មេព្រៃ​តាម​ដង​ផ្លូវ និង​លោក​នាយ​ខណ្ឌ តែ​ការ​សែន​ព្រេន ឬការ​ចែក​រំ​លែក​ក្រោម​តុត្រូវ​បាន​ដំ​ណើរ​ការ​យ៉ាង​រលួលន​ទើប​អ្វី​ៗ​អាច​ប្រ​ព្រឹត្តិ​ទៅ​បាន​យ៉ាង​ស្ងប់​ស្ងាត់​ឥត​មាន​ល្អក់កករបែបនេះ។

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​មាន​ការ​រិះ​គន់​ថា គ្រាន់​តែធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​មួយ​ត្រូវ​ចំ​ណាយ​ថវិការ​ជាតិ​អស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ចូល​រួម​បំ​ផ្លាញ​ព្រៃ​ឈើ​អស់​រាប​រយ​ម៉ែត្រ​គូប​ទៀត​ផង​ នេះ​មក​ពី​ថ្នាក់​ដឹក​នាំខេត្ត​ទាំង​នេះខ្វះការ​ពិចារណា ហើយ​ធ្វើ​អ្វី​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ ចាំ​ស្តាប់​តែ​ក្រុម​អាទិនអាតយដែល​​ពូកែ​វៃ​អែប​ស៊ី​អប​អោយ​យោបល់ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​បាល​លើក​ឡើង​ថា បើគង់​តែ​ប្រ​រព្វ​ធ្វើ​ពិធីបុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំដដែលៗបែបនេះ ម្តេច​មិន​សង់​វេទិការ​ជាថ្ម​ អោយ​វាមាន​អាយុ​រាប់​រយ​ឆ្នាំតែម្តង​ទៅ ចំ​ណាយ​លុយ​តែ​ម្តង​វា​ជាការ​ស្រេច ចាំបាច់​ចំ​ណា​យ​លុយជា​ច្រើន​​រាល់​ឆ្នាំធ្វើ​អី ​មិន​តែ​ប៉ុណ្ណោះ​ហាក់​ទុក​ឱកាស​អោយ​ក្រុម​ខ្មូត​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​ពី​ក្រោយ​ខ្នង​ទៀតផង​ ដែល​នាំ​អោយ​មាន​ការ​សើច​ចំ​អក​ថា ថ្នាក់​ដឹក​នាំខេត្ត​មិន​សូវ​ឆ្លាតវៃ អោយ​ឈ្មួញ​ប្រើ​ក្បាច់​ហុង​កុង​កុង​ហ្វូពីក្រោយ​ខ្នង។

បើ​ទោះ​ជា​មាន​ការ​រិះ​គន់​ពី​សំ​ណាក់​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ក៏ដោយ ក៏នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្លះ​និយាយ​ថា យើង​មិន​អាច​បន្ទោស​លោក​ ឃឹម-ប៊ុនសុង​ អភិបាល​ខេត្ត​ទាំង​ស្រុង​នោះ​ទេ ព្រោះ​លោក​ទើប​ឡើង​កាន់​ដំ​ណែង​ថ្មី មិន​ដែល​បាន​រៀប​ចំ​វេទិការ​បុណ្យ​អ៊ំ​ទូក​ពី​មុន​មក ដូច្នេះ​ប្រហែល​ជា​លោក​ ឃឹម-ប៊ុន​សុង​ មិន​ទាន់​បាន​ដឹង​ពី​ល្បិច​ត្រី​ងៀត​ឆ្លៀត​ពង​របស់​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹង​ឈើ​នៅ​ខេត្ត​សៀម​រាប​នៅ​ឡើយទេ តែ​លោក​ឃឹម​ប៊ុន​សុង​ត្រូវ​តែ​ក្តាប់​អោយ​បាន​នូវ​ទង្វើ​ខុស​ច្បាប់​ ទប​ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ ការ​ឃុប​ឃិត​គ្នា​ស៊ី​ក្រោម​តុ នៅ​ក្រោយ​ខ្នង​ជា​ដើម ព្រោះ​បរិវា​ក្រោម​ឱវាត​របស់​លោក​មួយ​ចំ​នួនជា​មនុស្ស​ដែល​ធ្វើ​ការ​ងារ​យូរឆ្នាំចេះគ្រប់​ល្បិច​កល់​ក្នុង​ការ​រក​លុយ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​អាទិន​អាតយ​នៅ​ចាំ​វៃ​អែប​ស៊ីអបអោប​ជើង​អោប​ដៃ ដើម្បី​តែ​លាភសការៈ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​ថ្នាក់​លើ​នោះទេ។

សរុប​សេចក្តី​មក​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ត្រូវ​តែ​តាម​ដានសិក្សា​អោយ​បាន​ច្បាប់​រាល់​ការ​ដឹក​ជញ្ជួន​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យអ៊ំទូក​ឆ្នាំនេះ ជាស​វៀង​ក្រុម​ខ្មូត​ប្រើ​ល្បិច​រុញ​ទូក​បណ្តោយ​ទឹក ឬគេ​ហៅ​ថា ត្រី​ងៀត​ឆ្លៀត​ពង ដែល​ទង្វើ​ទាំង​នេះ​វា​អាច​ជះឥទ្ធិ​ពល​ដល់​កិត្តិ​យស​របស់​លោក​ ដែលកន្លង​មក​លោក​​​ធ្លាប់​តែ​មាន​កេរ​ឈ្មោះ​ល្អនៅ​ក្នុង​ខេត្ត​សៀម​រាបតាំង​ពី​មុន​លោក​ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​មក​ម្លេះ​៕​ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បុណ្យចូលឆ្នាំខ្មែរ   អាន3060ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2349ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2670ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1820ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1833ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1787ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2744ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1910ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1736ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1845ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4120នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    16079នាក់
ខែនេះ    81092នាក់
ឆ្នាំនេះ   363744នាក់
សរុប   57715140នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:54