គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀតរង របួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រកាលពី វេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។
សាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនមិនស្គាល់មុខ មានគ្នា២នាក់ បើកម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុ បានគប់គ្រាប់បែក ចូលក្នុងផ្ទះល្វែង ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ ស្រាល។
សមត្ថិច្ចបានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗ ហើយជនរងគ្រោះទាំងនោះត្រូវបានគេស្គាល់៖ ១ ឈ្មោះ ដន សុខ អាយុ៣៨ឆ្នាំ ២ឈ្មោះ សន ស៊ុន អាយុ ៥៦ឆ្នាំ ៣ ឈ្មោះ យ៉ាំ ភាស់ អាយុ២៤ឆ្នាំ និងក្មេង២នាក់ទៀតក៏ត្រូវបានគេដឹកយក ទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធាបុប្ផាផងដែរ។
ក្រោយកើតហេតុ គេសង្គេតឃើញមានកម្លាំងនគរបាល កម្លាំង អ ហ និងអាជ្ញាធរមូលដ្ឋានបាន ចុះត្រួតពិនិត្យកន្លែងកើ់តហេតុ និងចាត់បញ្ជាឲ្យមន្ត្រីមួយចំនួនដេញតាមមុខសញ្ញាជនសង្ស័យ ដែលបានគប់គ្រាប់បែកដើម្បីយកមកផ្ទន្ទាទោស។
ក្រោយសួរនាំជនរងគ្រោះ និងសាច់ញាតិ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ករណីគប់គ្រាប់ បែកចូលផ្ទះប៉ងសម្លាប់មួយគ្រួសារនេះ អាចជារឿងគំនុំ។ ព្រោះមានតំរុយ២ដែលត្រូវសង្ស័យ ទី១គឺជនរងគ្រោះធ្លាប់មានប្រពន្ធដល់ទៅបីនាក់ ក្រោយបែកបាក់ម្ចាស់ផ្ទះបានមករស់នៅជាមួយ ប្រពន្ធទី២ ទី២អាចមកពីមានទំនាស់រឿងមុខជំនួញរកស៊ីប្រចាំថ្ងៃ។
តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការសន្និដ្ឋានដំបូងរបស់ក្រុមសមត្ថកិច្ចតែប៉ុណ្ណោះ ឯរឿងពិតយ៉ាងណាមិនទាន់ដឹងនៅឡើង មានតែរងចាំតាមដានបន្តតែប៉ុណ្ណោះ។
ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចអាចចាប់ជនសង្ស័យពិតដែលបានគប់គ្រាប់បែកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕






ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:49 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

