លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 21 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2746

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា លោក​មិន​បាន​ដាក់​ប៉ុស្តិ៍​យាម​​គ្រប់​ច្រក​ល្ហក​ដើម្បី​យក​លុយ​ពី​បទ​ល្មើស​នោះទេ ព្រោះ​លោក​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​លោក​ក៏ពុំ​មាន​ទួនាទីប្រ​ចាំការ​នៅ​ទឹក​ដី​ខេត្ត​បាត់ដំ​បងដែរ។ ចំណែក​ព័ត៌មាន​ដែលមាន​អ្នក​និយាយ​ថា លោករក​លុយ​ $5000 បង់​ជូន​មេជា​ប្រ​ចាំខែនោះ​ក៏មិន​ពិត​ដែរ។ លោក​ចិត្រាបន្ថែមថា មុខ​របរ​ប្រ​ចាំ​ថ្ងៃសំរាប់​គ្រួសារ​របស់លោក​គឺ​ប្រ​ពន្ធ​លក់សាំង​ដើម្បីចិញ្ចឹម​ជីវិត​ ឯការ​ងារ​ប៉ូលីស​សេដ្ឋ​កិច្ចវិញ គឺ​លោក​ធ្វើ​ការ​ទៅ​តាម​តែ​ទួនាទី​តែប៉ុណ្ណោះ រឿង​ដេញកាក់​ដេញ​គៀប​យក​លុយ​ពី​អ្នក​រក​ស៊ី​គឺ​គ្មានទេ។

អត្ថបទចាស់៖ យោង​តាម​សេចត្តី​រាយ​ការពី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​អោយ​ដឹងថា លោក ហុក ចិ​ត្រា មេ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ទទួល​ផែន​ឈរជើង នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បាន​ត្អូញត្អែរ​ប្រាប់​ឈ្មួញ​រកស៊ី​បទល្មើស ព្រៃឈើ​ថា ” អញ​គ្មាន​លុយ​បង់​ឱ្យ​មេៗ​គ្រប់​ចំនួន​ទេ ព្រោះ​​មេៗ​តម្រូវឱ្យ​បង់​លុយ​ក្នុង ១​ខែ ៥០០០​ដុល្លារជា​ថ្នូរ​និង​ទួនាទីរបស់អញ“ ។

​ក្រុម​អ្នក​រក​ស៊ី​បាន​លួច​បង្ហើប​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ទទួល​បន្ទុក​​នៅ​ខេត្ត​ទាំង​ពីរ​ខាង​លើ​គឺ​នៅ​ក្រោម​ឱវាត​របស់​លោក​យិន ប្រសិទ្ធិ មេ​ប៉ូលិសសេដ្ឋ​កិច្ច​​ទទួល​ផែន​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ថ្នាក់​ក្រសួង។ ប្រ​ភព​បន្ត​ថា ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​បាន​ដាក់កុង​ត្រូល​ជជុះគ្រប់​ច្រក​ល្ហកក្នុង​ការ​ដេញ​ប្រ​មាញ់​អ្នក​រក​ស៊ី​ខុស​ច្បាប់​យក​លុយ​ដាក់​ហោប៉ៅ និង​សន្សំទុក​បង់​ជូន​ថ្នាក់​លើ​ផង​ ដើម្បី​រក្សាតំណែង​និង​ទួនាទី​របស់ខ្លួន។

ក្រុម​អ្នក​រក​ស៊ី​ហាក់​មាន​ចម្ងល់ថា តើ​លុយ​៥០០០ដុល្លារដែល​លោក ហុក ចិ​ត្រា ថា​បង់អោយ​ថ្នាក់​លើ​នោះ​ តើ​បង់​អោយ​ទៅ​ថ្នាក់​លើ​មួយ​ណា? បង់​អោយ​លោក​ យិន ប្រសិទ្ធិ ឬបង់​អោយ​អ្នក​ផ្សេង?

ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​បាត់​ដំ​បង​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោកសក្តិ​៣ ហុក ចិ​ត្រា ដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​នេះ​មិន​មែន​ចាំបង្រ្កាប​បទ​ល្មើស​តាម​ផ្លូវ​ច្បាប់​នោះទេ គឺ​ដាក់​កុង​ត្រូវ​ចាំគាប​យក​លុយ​ចែក​គ្នា​ចាយ​តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​កាន់​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​បាត់បង់​ថវិការ​ចំណូល​របស់​រដ្ឋ​។

ក្រុង​ប្រ​ជាពល​រដ្ឋ​សូម​អោយ​លោក សខេង មេត្ត​ត្រួត​ពិនិត្យ​មើល​ក្រុម​ប៉ូលីស​សេដ្ឋ​កិច្ច​ខាង​លើ​ផង​ ព្រោះ​ហាក់​ដូច​ជា​កំពុង​តែ បង្ករ​ព្យុះ​ភ្លៀង​ស្រេច​តែ​អំ​ពើ​ចិត្ត​ឥត​មាន​ការ​កោដ​ក្រែង​ដល់​ថ្នាក់​លើ​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហុក​ចិត្រា បាន​ទេ​ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង៕ ដោយ៖ កម្ពុជា​សុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1856ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1816ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2459ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1877ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1888ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1901ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1454ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន63ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1657ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1372ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      282នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13048នាក់
ខែនេះ    35557នាក់
ឆ្នាំនេះ   530021នាក់
សរុប   57881417នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:09