សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល

ដោយៈ សហការី ខេត្តប៉ៃលិន ថ្ងៃទី 01 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:20 នាទី ចំនួនអានៈ 2530

យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាននិង​កំពុងតែ​ចាប់​ជំ​រិត​​ពួក​គាត់​​ឲ្យ​​ចូល​​បង់​លុយ​​លើស​ពី​​សមត្ថ​ភាពក្នុង​មួយ​រថ​យន្ត​ចាប់​ពី​១២៥០​បាត​ឬស្មើ​និង​១៥​ម៉ើន​រៀល ដោយ​គ្មាន​វិក័យប័ត្រ​ ដែល​ជាហេតុ​ធ្វើ​អោយ​ពួក​គាត់​ជិត​ដាច់បាយ​ ដាច់ខ្យល់​ស្លាប់ហើយ។

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​កសិផល​មានដូចជា ម្ទេស ត្រប់ ពោត ល្ពៅ ស្វាយ ជាដើម ៘ ដែលជា​កសិ​ផល​​គ្មាន​គីមី ដាំ​ដោយ​ខ្លួនឯង ឬ​ប្រមូល​ទិញ​ពី​កសិករ​ជិតខាង ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​និយាយថា ពួកគាត់​ត្រូវ​មន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចាប់ជំរិត​កំណត់​យកតាម​រថយន្ត​ដូចជា រថយន្ត​ប្រភេទ​សាំ​យ៉ុង គឺ​សមត្ថកិច្ច​ខ្មែរ តម្រូវ​ឲ្យ​បង់លុយ​ចំនួន​១២៥០​បាត និង​ជួនកាល​ទារ​ថ្លៃ​បាយ​ទឹក​​បន្ថែម ឬ​ថ្លៃ​ពឹងពាក់​ការងារ និង​ថ្លៃ​ជួយ​កាង​ការពារ​ទំនិញ​ខុសច្បាប់​គេចពន្ធ​ជាច្រើន​ពាន់​បាត​ទៀត ដើម្បី​ជាការ​បិទមាត់​នូវ​កំហុសឆ្គង​ទំនិញ​ហាម​ខាត់ ឬ​ទំនិញ​លើស​បន្ទុក​ពន្ធ​មួយចំនួន ដែល​ក្រុមមន្ត្រី​ជំនាញ​អស់​នោះ​​ជា​អ្នក​ឃុបឃិត​។ ការ​ជំរិត​យកលុយ​របស់​ម​ន្ត្រី​៣-៤​ស្ថាប័ន​របស់​ខ្មែរ​នេះ គឺ​អត់​មាន​ចេញ​វិក័យ​ប័ត្រ​ទេ ចំណែក​ភាគី​ថៃ​គេ​យក​ចំនួន​១០៥០​បាត តែមាន​វិក័យប័ត្រ​បញ្ជាក់​ពី​តម្លៃ​ទំនិញ​ផោះ​គេ​។​

ដោយឡែក ប្រភពពី​មន្ត្រី​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាងថា មានពេលខ្លះ​មន្ត្រី​អន្តោប្រវេសន៍ ដែលជា​មេ​ស្នាក់ការ​ថ្មី បានចេញ​ដើរតួ​សម្របសម្រួល ឬ​កាង​ទំនិញ​ឈ្មួញ​ធំៗ ហើយក៏​មក​ចាប់ជំរិត​ធ្វើបាប​ប្រជាពលរដ្ឋ ពី​សំណាក់​មន្ត្រី​អសមត្ថភាព ពុករលួយ មិនគួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មើលរំលង​។​

ជាងនេះទៀត បើតាម​ការអះអាង​រប​ស់​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ដែល​ចាំតែ​ជំរិត​ប្រជាពលរដ្ឋ​នោះ មាន​ស្ថាប័ន​ការិយាល័យ​គយ​ច្រកទ្វារ ដែលមាន​ឈ្មោះ លឹម សម្បត្តិ ជា​ប្រធាន​, កាំកុងត្រូល​, ពេទ្យសត្វ​, នគរបាល​អន្តោប្រវេសន៍​។ ទាំង​៣-៤​ស្ថាប័ន​នេះ នៅ​ចំណុះ​ឲ្យ​ប្រធាន​ស្នាក់ការ​ក្តាប់​រួម​ថ្នាក់​ខេត្ត​ប៉ៃលិន ជា​អ្នកគ្រប់គ្រង​ពីលើ និង​ចាំ​ក្តោប​ប្រមូលយក​ផល​ល្មើស​យ៉ាង​ត្រូវប៉ាន់​ត្រូវ​ពែង​ជាប្រចាំ​ផងដែរ​។​

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងថា លុះ​ពេល​ដឹក​យកទៅលក់​នៅ​ប្រទេស​ថៃ គឺ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារ ក៏​ជំរិត​ទារលុយ ខាង​ភាគី​ថៃ ក៏​ទារលុយ សរុប​ទាំងអស់​ត្រូវ​ចំណាយ​ក្រោម​តុ​ចំ​មុខ​ដល់​ទៅ ២៣០០​បាត សម្រាប់​រថយន្ត​ធុន​តូច ប្រភេទ​សាំ​យ៉ុង​ប៉ុណ្ណោះ​។ ឯ​ចំណែក​រថយន្ត​ធុន​ធំ​វិញ គេ​ទារ​យក​ថ្លៃ​លើស​នេះ ស្ទើរតែ​ខាតចុង ខាតដើម​ទាំងស្រុង​ថែម​ទៀតផង ពិសេស​ទៅទៀត​បើតាម​ការសង្កេត​សម្រាប់​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ធំៗ និង​ទំនិញ​នាំចូល​មកពី​ប្រទេស​ថៃ​វិញ គឺ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ច្រកទ្វារ នាំ​ទំនិញ​ចូលមក​យ៉ាង​ស្អិតរ​មួ​ត​រលូន​បំផុត ព្រោះតែ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ខែ​ជាប្រចាំ​ឲ្យ​ពួក​ជំនាញ​អស់នោះ​។

​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក សុខ សាវុធ ត្រូវគេ​សង្ស័យថា ក៏​អាចមាន​ចំណែក​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នៅ​ពី ក្រោយខ្នង​នៃ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ទាំង​៣-៤​ស្ថាប័ន​នោះដែរ​។ បើ​គេ​មិន​ភ្លេច​ទេ គេ​នៅ​ចាំបាន​ថា ស្ថាប័ន អន្តោប្រវេសន៍​តែម្តង ដែលមាន​ឈ្មោះ សួស សុខ​ដា​រ៉ា ជា​ប្រធាន កំពុង​តែមាន​ឥទ្ធិពល​បំផុត​ខាង​គាប​ជំរិត និង​កោសរូស​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្រោម​តុ​ខុស​គោលការណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ឈ្មួញ​តូចតាច ស្រែក​ក្តៅក្រហាយ និង​សូម​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់​។​

ផ្ទុយទៅវិញ​ទង្វើ​ទាំងនោះ បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ បែរជា​ត្រេកត្រអាល​សប្បាយ​ក្នុងការ​នាំចូល​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជ្រក​ក្រោមរូបភាព​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដាក់ចុះ​នោះ​យ៉ាង​ពិសពុល​បំផុត ដែល​គេ​ហៅថា ត្រីងៀត​ឆ្លៀត​ពង ព្រោះ​លោក សួស សុខ​ដា​រ៉ា មាន​ជំនាញ​យ៉ាង​ស្ទាត់ជំនាញ​បំផុត​ខាង​បញ្ជា​កូនចៅ​ឲ្យ​កោសរូស​ឈ្មួញ​ឲ្យ​បង់លុយ​។​

គេ​ក៏​នៅចាំ​បាន​ថា លោក សួស សុខ​ដា​រ៉ា ដែលជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​នេះ ក៏​ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ និង​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ កាល​អតីត​នៅ​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ពីបទ​ឃុបឃិត និង​ពាក់ព័ន្ធ​អំពើពុករលួយ ប៉ុន្តែ​ដោយសារតែ​គាត់​សម្បូរ​លុយ​ពុករលួយ និង​មាន​ខ្នងបង្អែក​ក្រាស់​ផង​នោះ ទើប​ធ្វើ​ឲ្យ​គាត់​មាន​វាសនា​បាន​តោង​ជាប់​ធ្វើជា​មេ​អន្តោប្រវេសន៍ ដើម្បី​​ប្រព្រឹត្ត​អំពើពុករលួយ​គាប​ចាប់ជំរិត​ពីលើ​ញើស​ឈាម​ពលរដ្ឋ​ក្រីក្រ​នាំ​កសិផល​ឆ្លងដែន​នៅ​ច្រកទ្វារ​ព្រំ​បន្តទៀត ពីលើ​គំនរ​ទុក្ខ​របស់​ឈ្មួញ​តូចតាច និង​ប្រជាពលរដ្ឋ​យ៉ាង​ត្រេក​ត្រ​អាល​។​

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ក្រសួងមហាផ្ទៃ គួរ​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ពិនិត្យមើល​ពី​ភាពមិនប្រក្រតី​ទាំងនេះ និង​ទង្វើ​របស់លោក សួស សុខ​ដា​រ៉ា នេះ​ផង ដែល​កំពុងតែ​ចាត់តាំង​យ៉ាង​មមាញឹក​ឲ្យ​ក្រុមមន្ត្រី​ចំណុះ​កោសរូស​ជំរិត​យកលុយ​ថ្លៃ​ការពារ ថ្លៃ​បាយ​ពីលើ​ញើស​ឈាម​រាស្ត្រ​យកទៅ​ធ្វើ​មានបាន​យ៉ាង​ព្រហើន​បំផុត ហើយ​មិនគួរ​អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មើលរំលង​នោះទេ​។

នៅ​រសៀល​ថ្ងៃនេះអ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេពី​លោក សួស សុខដារ៉ា និង​បន្រ្តី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1810ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1617ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1609ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1630ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1757ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1643ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3430ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1702ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1688ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2560ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      288នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10959នាក់
ខែនេះ    33468នាក់
ឆ្នាំនេះ   527932នាក់
សរុប   57879328នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:39