យោងតាមប្រភពព័ត៌មានពីមន្រ្តីរាជការម្នាក់បានអោយដឹងថា ជនល្មើសរកស៊ីដឹកឈើក្រញូងខុសច្បាប់ឈ្មោះ សូវិបុល ដែលជាមន្រ្តីប៉េអឹមនៅខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជួមមកតុលាការខេត្តសៀមរាបកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នោះ ត្រូវបានតុលាការដោះលែងស្ងាត់ៗអោយមានសេរីភាពវិញកាលពីថ្ងៃទី០៣ ខែតុលាឆ្នាំ២០១៤ដើមខែនេះ។
គួរំលឹកផងដែរថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៨ខែសីហាឆ្នាំ២០១៤កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ០៦ នៅចំណុចមុសរោងម៉ាស៊ីកិនស្រូវ ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប សមត្ថកិច្ចចម្រុះដូចជាមេព្រៃ ប៉ូលីសសេដ្ឋកិច្ច ព្រះរាជអាជ្ញារង បានចាប់ មន្ត្រីប៉េអឹមជាឈ្មួញរកស៊ីដឹកឈើក្រញូងខុសច្បាប់២នាក់ ម្នាក់ឈ្មោះ សូវិបុល ភេទប្រុស អាយុ៣៧ឆ្នាំ មេស្នាក់ការប៉េអឹមលេខ២០៦ ខេត្តឧត្តរមានជ័យ និងតៃរថយន្តម្នាក់ទៀតឈ្មោះ ហុង វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដូចគ្នា ព្រមជាមួយរថយន្តម៉ាក ISUZU ឌុយមិចពណ៍ទឹកប្រាក់ ពាក់ស្លាកលេខខេមរភូមិន្ទ ០៩-២-០៥៥៧ និងឈើក្រញូងមួយចំនួនធំ កសាងសំណុំរឿងបញ្ជូនមកតុលាការខេត្តសៀមរាបដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
នៅថ្ងៃដែលមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងកំពុងធ្វើការសាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បានឆ្លើយទាំងទឹកមុខញញឹមញញែម ហើយនិយាយហាក់មានជំនឿចិត្តថាខ្លួនជាប់គុគមិនបានយូទេ ហើយថែមទាំងនិយាយប្រាប់អ្នកកាសែតថា លោកមិនខ្វល់ខ្វាយទេចំពោះការចាប់ខ្លួននេះ បើលោកខ្លាចគេចាប់ខ្លួន លោកមិនរកស៊ីដឹកឈើក្រញូងទេហើយបើខ្លាចជាប់គុគម្លេះរតចោលឡានបាត់ទៅហើយ ។មិនត្រឹមតែប៉ុណ្ណោះលោកសូវិបុលថែមទាំងលើកដៃដែលជាប់ឃ្នោះអោយអ្នកកាសែតថត ដើម្បីអោយថ្នាក់លើដូចជា ឯកឧត្តមសៅសុខា បានដឹងផង។
លោក កុយសៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះថា ជនជាប់ចោទឈ្មោះសូវិបុលត្រូវបានមេធាវីរបស់កាត់សុំធានាក្រៅឃុំបណ្តោះអាសន្តកាលពីសប្តាហ៍មុន ហើយលោកចៅក្រមបានដាក់លោកសូវិបុល អោយនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ លោកចៅក្រុមបន្ថែមថា លោកពុំអាចប្រាប់បានទេថា លោកសូវិបុលត្រូវជាប់ទោសប៉ុន្មានឆ្នាំព្រោះនេះជាការសម្ងាត់របស់តុលាការក្នុងពេលកំពុងស៊ើបសួរ។
លោក សូវិបុល ធ្លាប់បានប្រើអំពើហឹង្សាដោយចេតនាទៅលើចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ កាលពីចុងឆ្នាំ២០១២នៅចំណុចវង្វង់មូលឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងពេលដែលអ្នកកាសែតរូបនោះបានតាមថតឡានដឹកឈើខុសច្បាប់របស់លោក។ ហើយលោក ផ្លុង-រ៉េត ចាងហ្វាងកាសែតខាងលើបានប្រាប់នៅរសៀលដដែលនេះថា កាលណោះលោកពុំបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះដោយសារលោកសូវិបុលសុំទោសថាខ្លួនស្រវឹងស្រាបាត់បង់ស្មារតី ហើយសន្យាថា ជួយឧបត្ថមលុយ$200 (ពីររយដុល្លារ) សំរាប់បិតថ្នាំ តែលោកសូវិបុលអោយបានតែ$100(មួយរយដុល្លារ) ក៏លែងលើកទូរស័ព្ទរហូតដល់ដឹកក្រញូងគេចាប់ដាក់គុគ ឥឡូវចេញពីគុគនៅតែជំពាកលុយមួយរយមិនសងដដែល។ លោករ៉េតបន្ថែមថា ថ្ងៃណាលោកមានពេលទំនេរលោកផ្ញើលុយមួយរយអោយលោកសូវិបុលវិញ ហើយលោកនឹងទៅដាល់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ ព្រោះសូវិបុលមិនគោរពការសន្យា៕






ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមានប្រធានសាខាពន្ធដារនៅខេត្តបន្ទាយមានជ័យជាលើកទី២ ឲ្យបញ្ឈប់កា...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
| ថ្ងៃនេះ | 146 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10817 | នាក់ |
| ខែនេះ | 33326 | នាក់ |
| ឆ្នាំនេះ | 527790 | នាក់ |
| សរុប | 57879186 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:14 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

