ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?

ដោយៈ សហការី ខេត្តពោធិសាត់ ថ្ងៃទី 24 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 10:28 នាទី ចំនួនអានៈ 2437

មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេត្តពោធិ៍សាត់​យ៉ាង​រំភើយ​ជា​យូរ​ឆ្នាំ​មកនេះ។​

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​រក ស៊ី​អារឈើ​ច្រៀក​ដឹកជញ្ជូន​ឈើ​ប្រណីត ដែល​ឆ្លងកាត់​ដែន​ជម្រក​សត្វ ព្រៃ​ភ្នំ​ឱ​រាល់ ខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹង​ថា មាន​មន្ត្រី បរិស្ថាន​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​អំពិល តម្រូវ​ឱ្យ​ពួកគេ​បង់​លុយ​ទាំង​ខាង ឈ្មួញ​រកស៊ី​ដឹក​ឈើ​ទាំង​ខាង​ឈ្មួញ​ទទួល ទិញ ឈើ​សរុប​៥០​ម៉ឺន​រៀល​ក្នុង​ឈើ​១​ម៉ែត្រ គូប​បើ​តវ៉ា​រឿង​តម្លៃ​នេះ​ពួក​មន្ត្រី​ទាំង នោះ​ចាប់​យក​មក ស្នាក់ការ​តែម្តង (Sic) ។​

ព័ត៌មាន​ទម្លាយ​ពី​ប្រភព​បន្តទៀតថា រទេះគោ​ក្របី​ដឹក ឈើ​ប្រភេទ​ធ្នង់ ខណៈ​ឈើ​គ្រញូង​ត្រូវបាន បិទ​ការទិញ​-​លក់ ចំណែក​ឈើ​នាងនួន​ក៏ ជិត​ផុត​ពូជ​ទៀត​នោះ​បាន​ដឹក​ឆ្លងកាត់​ក្រុម មន្ត្រី​បរិស្ថាន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រាល់ ខេត្តពោធិ៍សាត់​ត្រង់​ស្នាក់ការ​ចំណុច​អំពិល ដែល​មានឈ្មោះ ភួង ស្រៀវ ជា ប្រធាន​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ ចាំ​ប្រមូល​លុយ តែ​ក្រុម​មន្ត្រី ទាំងនោះ​មិន​បង្ក្រាប​បទល្មើស​ទេ គឺ​ពួកគេ​បែរ​ជា​បណ្តាក់ គ្នា​ចាំ​យកលុយ ដោយ​តម្រូវឱ្យ​អ្នករកស៊ី ឈ្នួល​ដឹក​ឈើ​ទាំងនោះ​បង់លុយ​ចាប់ពី ២០​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប ហើយ​តម្រូវ​ឱ្យ​ឈ្មួញ ឈើ​បង់​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ដូចគ្នា ។​

​បើ​តាម​ក្រុម​អ្នកស៊ីឈ្នួល​ដឹកឈើ​ប្រណីត​ទាំង នោះ​ដឹក​ចេញពី​ចំណុច​ស្នាក់ការ​អំពិល ក្នុង​១​រទេះផ្ទុ​កបាន ៨​ផ្លាន ដោយ​កម្រៃ​ដឹកជញ្ជូន​១​ម៉ែត្រគូប​៨០​ម៉ឺន រៀល​ទៅ​ដល់​ស្ពានដែក​ក្នុងស្រុក​ឱ​រាល់ ខេត្ត​កំពង់ស្ពឺ ហើយ​ពួកគេ​បររទេះ ដេក​ផ្លូវ​១​យប់​ឬ​២ យប់​ទើប​ទៅដល់​គោលដៅ ប៉ុន្តែ​ចាំបាច់ ត្រូវ​បង់លុយ​ឱ្យ​លោក ភួង ស្រៀវ ទើប ដឹកឈើ​ទាំង​នេះ​បាន ។  

​កន្លែង​ស្នាក់ការ ក្រុម​មន្ត្រី​បរិស្ថាន​ការពារ​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​នេះ​ក្លាយទៅជា​កន្លែង ទិញ​លក់​ឈើ​ប្រណីត​ទៅហើយ ព្រោះ​គេ ឃើញ​នៅ​ស្នាក់​ការ​នោះ​មានតែ​ឈ្មួញ ឈើ​ប៉ុណ្ណោះ បើ​មាន​ស្ថាប័ន ណា​ទៅ​បែប​មិន​ស្រួល​គឺ​ពួក​នោះ​រក​គន្លឹះ​បន្លំ ស្ទាក់​ចាប់​ឈ្មួញ​ដឹក​ឈើ​ដើម្បី​ឱ្យ​គេ​មើលឃើញថា ក្នុង​ដែន​គ្រប់គ្រង​របស់ គេ​គ្មាន ការអនុញ្ញាត​ដឹកឈើ​ខុសច្បាប់​នោះ​ទេ ។​

​មិនតែប៉ុណ្ណោះ ប្រភព​បន្តទៀតថា ករណី​នេះ​កើត មាន​ជា​យូរ​ឆ្នាំ​មកហើយ តាំង​ពី​ឈើ​គ្រញូង​រហូត​ដល់​ឈើ​នាងនួន​ធ្លាក់​ដល់ ធ្នង់ ហើយ​កាលពី​មាន​ឈើ​គ្រញូង ឬ​ឈើ នាងនួន គឺ​លោក ភួង ស្រៀវ បាន​ប្រមូល លុយ​ពី​ឈ្មួញ​រហូតដល់​រាប់​ពាន់​ដុល្លារ​ក្នុង ១​ជើងៗ ព្រោះ​ឈើ​ទាំងនោះ​មាន​តម្លៃ ប៉ុន្តែ​ក្រោយ មក​មាន​កាសែត​ក្នុងស្រុក​បាន​ចេញផ្សាយ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទើប លោក ភួង ស្រៀវ និង​បក្ខពួក​បាន​ឃុបឃិត ជាមួយ ឈ្មួញ​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​ថ្នាក់លើ ហើយ​ក្រោយមក​ក៏​ឃើញ ថ្នាក់លើ​ដក ភួង ស្រៀវ ចេញ​២ ទៅ​៣​ដង​រួចមកហើយ តែ​ដាក់​អ្នកផ្សេង បែប​មិន​សូវ​ចេះ​រក​លុយ​ឱ្យ​មេ​ទើប​បន្ត ដាក់​លោក ភួង ស្រៀវ មកវិញ ដដែល ។ ជាង នេះ​ទៅ​ទៀត​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ដោយ​ចំហរ​កើតមាន​ជា​យូរយារ មក​ហើយ​ដោយ​ប្រជា ពលរដ្ឋ​មិន​ជឿ​លោក ភួង ស្រៀវ ហ៊ាន ធ្វើ​តែ​ម្នាក់ឯង​នោះទេ ប្រហែល​ជា​លោក ប៉ាន់ មរកត នាយក​គ្រប់គ្រង​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រាល់​ខេត្ត​ពោធិ៍សាត់​ជា​អ្នក បើកដៃ​តែម្តង​ក៏​អាច​ថា​បាន ។​

​ផ្ទុយទៅវិញ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រាល់​ក្នុង​ខេត្ត​ពោសិ៍​តា់​អ្នក​យក​ព័ត៌យើង​មិន​អាច​សុំ​ការបំភ្លឺ​បាន​ពី​លោក ភួង ស្រៀវ បានទេ តែ​លោក ប៉ាន់ មរកត នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ និង ជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ផង​នោះ បាន​ពន្យល់​ខ្លះៗ​តាម​ទូរស័ព្ទ​ថា លោក ភួង ស្រៀវ​នៅ​ស្នាក់​ការ​ខាង​ក្រោម ខាងលើ​មាន​អ្នកគ្រប់គ្រង ផ្សេងគ្នា ចំណែក រឿង​ពាក់ព័ន្ធ​ផ្សេងៗ​ចាំ​លោក​ស្រាវជ្រាវ ។ ប៉ុន្តែ​ការឆ្លើយ​របៀប​នេះ​របស់ ប៉ាន់ មរកត ក៏​ត្រូវបាន​គេ​អះអាងថា ជាការ​ដោះសារ គេចវេស​ពី​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ព្រោះថា ជាទ​មាប់​បើ​ខ្មោ​ចស្រុក មិន​ឱ្យដៃ គឺ​ខ្មោច​ព្រៃ​មិន ហ៊ាន​ទេ ! ហើយ ប៉ាន់ មរកត ក៏​មិន​អាច​គេចផុត​ពី​ការចោទប្រកាន់​ថា ប្រព្រឹត្ត​អំពើពុញរលួយ​នោះ​ដែរ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1646ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2569ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1676ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1639ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1849ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2260ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1787ដង អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន1674ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1842ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1837ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1057នាក់
ម្សិលមិញ    2103នាក់
សប្ដាហ៍នេះ    7445នាក់
ខែនេះ    12649នាក់
ឆ្នាំនេះ   507113នាក់
សរុប   57858509នាក់
ថ្ងៃទី 06 ខែ 08 ឆ្នាំ 2026 ម៉ោង 07:11