លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល

ដោយៈ សៀ វិចិត្រ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:51 នាទី ចំនួនអានៈ 2238

លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន ដែល​នាំអោយ​បាត់​បង់​ចំណូល​របស់​រដ្ឋ​ ​​​​​ហើ​យ​​ទង្វើ​របស់​លោក​ ចាប​សុ​ផា​រិទ្ធ​ ​នេះត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​តែ​ផ្គើន​ទៅ​និង​បទបញ្ជារស់​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​

បើ​យោង​តាម​ក្រុម​អ្នក​រក​ស៊ី​ និង​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​បាន​​និយាយ​ថា ​ស្រុក​​ក្រុង​​ចំនួន ​៥ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ នៅតាម​​បណ្តោយ​​ជាយ​​ដែន​​រួម​មាន​ស្រុក​​ថ្ម​ពួក ​ស្រុក​​អូរជ្រៅ ​ស្រុក​​ម៉ាឡៃ ​ស្រុក​​ស្វាយ​ចេក ជា​ពិសេស​​ក្រុង​​ប៉ោយ​​ប៉ែត ​គឺក្រុម​​​ឈ្មួញ​​ទុច្ចរិ​កំពុង​​នាំ​​ចូល​​ម៉ូតូ​គេច​ពន្ធ​ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដូច​ជា​សាច់មាន់​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគជា​ច្រើន​ទៀត មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង តែ​លោក​ចាប​សុផារិទ្ធ​ហាក់​សង្ងំស្ងៀម​រង​ចាំទទួល​លាភសការៈ​ពី​មន្រ្តីក្រោម​ឱ​វាទ​របស់ខ្លួន​ទៅវិញមិន​អើពើ​ទៅ​និង​បទ​បញ្ជារបស់​ថ្នាក់លើ​ទាល់​តែ​សោះ។​

តាមប្រភពខាងលើបានបញ្ជាក់ថា កាលពី​ពេល​ថ្មីៗ​នេះការ​បង្ក​ព្យុះភ្លៀង​យ៉ាង​អនាធិបតេយ្យ​របស់មេ​ប៉ូលិស​សេដ្ឋ​កិច្ច​​ខេត្ត​បន្ទាយមានជ័យលោក​ ចាប សុ​ផា​រិទ្ធិ ទំនង​អាង​ខ្នងបង្អែក​ទើប​មិន​ដែល​ក្រែង​ញញើត​អំពី​ច្បាប់​ទំលាប់​​ ឬថ្នាក់លើ​ឡើយ។

ពលរដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ ​តែងតែ​រំពឹងទុក​ថា លោក អាត់ខែម ជា​ស្នងការ​ខេត្ត​​ ដែល​ទើប​ឡើង​ថ្មី​នេះ នឹង​ធ្វើការកែទម្រង់​លុបបំបាត់​ភាព​អនាធិប​តេ​យ្យ​ នៃការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជរ​មិតក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ ឱ្យ​បង់លុយ​ពី​តាម​រយៈ នគរបាល​សេដ្ឋកិច្ច​​ ឱ្យមាន​ប្រសិទ្ធភាព​​​ផង។

មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក៏បាន​អោយ​ដឹង​​ថា គោលដៅ​ទី១​ហួស​ស្ពាន​ទឹកថ្លា ប្រមាណ​ជាង ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ គេ​ឃើញ​ប៉ូលិស​១​ក្រុម​គ្រប់គ្រង​ដោយ​លោក ទិ​ត្យ ណារិន ធ្វើ​សកម្មភាព​ក៏​មិន​ធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ​នោម​គ្រប់ៗ​គ្នា ។ ឯ​គោលដៅ​ទី២ នៅ​ចំណុច​គល់ស្ពាន​សែន​សិន ស្ថិតនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ​ដែរ នៅ​ជិត​ស្នង​ការ​​ខេត្ត​បន្ទាយមានជ័យ​ផង​ ដែល​លោក​ស្នងការ​ក៏​បាន​មើលឃើញ​ក្រុម​នេះ​គ្រប់​ពេល​វេលា។

​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​ដដែល​ក៏បាន​ លើកឡើង​​ថា ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់ អាចម៍គោ យកទៅ ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់​លោក ចាប សុ​ផា​រិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ ចេញ​រថយន្ត​តាម​​ប្រដេញ​ឱ្យ​ចូល​បង់លុយ​ចំនួន ២​ម៉ឺន​រៀល ឬ ៤​ម៉ឺន​រៀល​ផងដែរ បើទោះបីជា​ដឹងថា ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់ អាចម៍គោ មិន​​មែន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​ក៏ដោយ។​

ពលរដ្ឋ​សំនូមពរ​ទៅ​ឯកឧត្តម ​នេតសាវឿនអគ្គស្នងការ​នគរ​បាល​ជាតិ និង​លោក សខេង ឧប្ប​នាយ​ក​​រដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជាមេត្តា​ត្រួត​ពីនិត្យ​លោក​ ចាបសុផារិទ្ធ ​ផង​ កុំ​អោយ​ធ្វើ​អ្វី​អា​ណា​ធិប​តេយ្យបែបនេះ ព្រោះ​វាអាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ និងខូច​​កិត្តិយសដល់​ថ្នាក់ដឹកនាំ។

​យើង​ពុំទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ចាប​សុផារិទ្ធ​ បាន​ទេនៅ​ព្រឹក​ថ្ងៃទី២៥​នេះព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1576ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1933ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4405ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1725ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន883ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1670ដង សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung   អាន305ដង សេចក្តីជូនដំណឹង   អាន1837ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1838ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1813ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3978នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    15937នាក់
ខែនេះ    80950នាក់
ឆ្នាំនេះ   363602នាក់
សរុប   57714998នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:50