លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 2384

យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-ចិត្រា នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​កន្លែង​ខ្លាញ់ ក្នុងការ​ដាក់​កុង​ត្រូវ​ជជុះ​ចាំយក​លុយ​ពីក្រុម​ឈ្មួញរក​ស៊ី​ខុស​ច្បាប់ នាំឥវ៉ាន់​គេច​ពន្ធ​មក​ពី​ប្រ​ទេសថៃ ចូល​កម្ពុជា។​

យោង​តាម​ប្រ​ភព​ព័ត៌មាន​បានលួច​បង្ហើប​​អោយ​ដឹង​ថា លោកឡុងសំអឿន នាយ​ប៉ូលីសសេដ្ឋ​កិច្ច​ក្រ​សួងប្រ​ចាំ​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​កូន​ចៅ​ជំ​និត​របស់​លោក​ យិន-ប្រ​សិទ្ធ នាយ​ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួង​ បាន​ដេញ​ថ្លៃ​យក​ខេត្ត​បន្ទាយ​មាន​ជ័យ​ថែមមួយ​ទៀត​អោយ​គ្រប់​បី​ខេត្ត​នៅ​ទិស​ឧត្តរ ដើម្បី​ម្នីម្នា​ខិតខំ​កែ​ខៃ​ច្នៃ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដាក់​ព​ង្រាយ​កង​កម្លាំង​ និង​កុង​ត្រូល​ជជុះ​ដើម្បី​ប្រ​មូល​លុយ​ខ្មៅ​ពី​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​បទ​ល្មើស​ដូច​ជា ដឹក​ឈើ​ខុស​ច្បាប់ ដឹក​ឥវ៉ាន់គេចពន្ធ និង​ម្ហូប​អាហារ​ខូច​គុណភាព ពី​ស្រុក​ថៃ​ចូលស្រុក​ខ្មែរ ​ជាដើម….។ល។

គួរ​រំ​លឹក​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​សារ​ព័ត៌មាន​មួយចំ​នួន​ ដែល​ចោទ​ថា លោក ហុក-ចិត្រា បាន​ដាក់​កុង​ត្រូល​ជជុះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាំគាប​យក​លុយពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់កាល​ពី​ពេល​ថ្មីៗនេះ លោក​ហុកចិត្រាត្រួវ​បាន​ថ្នាក់​លើ​​ផ្ទេ​​តំណែង​ពី​គោល​ដៅ​ខាង​លើ អោយ​ទៅ​ឈរ​ជើង​នៅ​ខេត្ត​ជា​យ​ដែន​ខ្មែរ​យួនវិញ​ ចំណែក​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​គេ​បង្ហើប​ថា លោក​ឡុងសំអឿនបាន​ដេញ​ថ្លៃយក​ ព្រោះ​ចង់​បាន​យូ​ហើយតែ​មិន​ដឹង​ធ្វើ​យ៉ាង​មេចអាច​យក​បាន​ ទើប​តែ​ពេល​នេះ​ជា​ឱកាស​​ល្អ​បាន​មក​ដល់​។

មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​អះអាង​ថា គេពុំដែល​​ឃើញ​លោក ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួងឈ្មោះ​ ឡុង-សំអឿន នេះ​ចេញ​មុខ​បង្ក្រាប​ទបល្មើស​ព្រៃ​ឈើ​ ​ឥវ៉ាន់​ខូច​គុណភាព និង​ឥវ៉ាន់​គេច​ពន្ធម្តង​ណា​នោះទេ តែ​បែ​ជា​ល្បីល្បាញថា ពូកែខាង​ដាក់​បង្រាយ​កូន​ចៅ​ក្រោម​ឱវាត​ចាំ​យក​លុយ​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ទៅ​វិញ។

ពល​រដ្ឋ​បន្តថា បើ​ទោះ​បី​ជា​លោក​ឡុង​សំអឿន​បាន​បង្ក​ព្យុះ​ភ្លៀង​ ឬ​មេឃ​បាក់​ធ្លាក់លើ​ យ៉ាង​ណា​ក៏ដោយ ក៏​គ្មាន​ថ្នាក់​លើណា​អើពើ​​ឬធ្វើដឹង​លឺ​នោះដែរ ព្រោះ​លោក​ឡុង​សំ​អឿន​ ត្រូវ​បាន​លោក​ យិន​ប្រ​សិទ្ធ ដែល​ជា​ថ្នាក់​លើ​ស្រ​លាញ់​ពេញ​ចិត្ត​ពេញ​ថ្លើម ប្រើ​បាតដៃ​ព្រះ​យូឡាយបាំង​មេឃ​ជំនួស​លោក​ឡុង​សំ​អឿន​ហើយ​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ដឹង​ទៀត​ថា លោក​ឡុង​សំ​អឿន ​ជា​ដៃ​ស្តាំ​លោក​យិន​ប្រ​សិទ្ធ​ ដែល​ពូកែ​រក​ចំណូល​ក្រោម​តុជូន​ថ្នាក់​លើ​ផង​ដែរ ទើប​បាន​ជា​ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ឆ្នាំផង​ ក៏ឡើង​បុណ្យ​ឡើង​សក្តិរហូត​អាច​កាន់​ដំ​ណែង​ដល់​ទៅ​ពីរ​បី​ខេត្តតែ​ម្នាក់​ឯងទៀត។​

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បំភ្លឺ​ពី​លោក​ ឡុង-សំអឿន​ បាន​ទេ​ព្រោះ​គ្មាន​លេខ​​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1814ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1818ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1880ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន1534ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1731ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3634ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1934ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1925ដង លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន1933ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1638ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1721នាក់
ម្សិលមិញ    145នាក់
សប្ដាហ៍នេះ    1879នាក់
ខែនេះ    1879នាក់
ឆ្នាំនេះ   218971នាក់
សរុប   57570367នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2026 ម៉ោង 18:11