លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 2547

ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយលើ​​សំដៅ​មក​ខេត្ត​សៀម​រាប​ ​ដូច​គេ​ហែ​កឋិន​ទានទាំង​ថ្ងៃទាំង​យប់​ តែ​ពុំ​មាន​មន្រ្តី​ជំ​នាញ​ណា​ចេញ​មុខ​បង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​បែជា​ត្រូវ​បាន​អ្នក​រក​ស៊ី​ប្រាប់​ថា ពួកគេ​បាន​បង់​លុយក្រោម​តុ​​អោយ​ក្រុម​មន្រ្តី​ជំ​នាញ​តាម​ដងផ្លូវ​​អស់​ហើយ ទើប​អាច​ដឹក​ឈើ​ឆ្លងកាត់​បាន​យ៉ាង​រលូន​​ដូច្នេះ។

តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់ការ​បាន​​អោយ​ដឹង​​ថា ជា​រៀង​រាល់​ថ្ងៃមាន​រថ​យន្ត​សាន់យ៉ុង​ប្រ​ហែល​១០គ្រឿង រថ​យន្ត​កាមរីប្រហែល​៥គ្រឿង រថ​យន្ត​ធួរីសប្រហែល​៣គ្រឿង គោយន្ត​កន្រ្តៃប្រ​ហែល​២០គ្រឿង និង​រទេះគោរាប់​សិប​រទេះបាន​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​ស្រុក​ស្រ​យ៉ង់​ និង​ស្រុក​ស្វាយ​លើ​ ស្ថិត​ក្នុង​ខេត្ត​សៀម​រាប​ ដោយ​ឆ្លង​កាត់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដែល​ត្រូវ​បាន​គេ​ស្គាត់​ថា នាយ​សង្កាត់​ឈ្មោះ យ៉ាន់ស៊ីវ័ត​ ដែល​ជា​អ្នក​គ្រប់​គ្រង​នៅ​ទី​នោះ បាន​បើ​កភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹក​ជញ្ជួន​ឈើ​ឆ្លងកាត់​ដោយ​រលូន​មិន​មាន​ការ​បង្រ្កាប​នោះទេ ដែល​ទង្វើ​អសកម្ម​ទាំងនេះ​​ធ្វើ​អោយ​មហាជន​សង្ស័យ​ថា លោក​យ៉ានស៊ីវ័ត​ កំពុង​តែ​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​ដែល​ផ្ទុយ​ពី​ច្បាប់​បាន​កំណត់ និង​ផ្ទុយ​ពី​ទួនាទី​របស់​ខ្លួន​ដែល​ជា​មន្រ្តី​ជំ​នាញ​របស់​ស្ថាប័ណ​រដ្ឋ​។

ឆ្លៀត​ពេល​ថ្នាក់​ដឹក​នាំ​កំ​ពូល​កំពុង​មមាញឹក​ក្នុង​ការ​ដឹក​នាំ​ប្រ​ទេស​ជាតិ ឯមន្ត្រីលេម​លើម​​ក្រោម​ឱវាត​ក៏​កំពុង​តែ​មមាញឹក​ក្នុង​ការ​ឃុបឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ដឹក​ឈើ​បំ ផ្លាញ​ជាតិ ដើម្បី​ប្រ​មូល​ផល​ប្រ​យោជដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន ដែល​ជា​កត្តា​នាំ​មក​នូវ​គ្រោះ​មហន្ត​រាយ​ដល់​សង្គម​ជាតិ នាំការ​លិច​លង់ និង​ហិន​ហោច​ព្រៃ​ឈើ​អស់​ពី​កម្ពុជា តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ​ដើម្បី​កសាង​ប្រ​ទេសជាតិ​អោយ​រី​ក​ចំ​រើន​នោះទេ។

ក្រុម​​ប្រ​ជា​ពល​រដ្ឋ​បាន​រិះគន់ថា នេះ មិន​អាច​បន្ទោស​ទៅ​លើ​មន្រ្តី​ជំ​នាញ​ដែល​នៅ​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ទាំង​ស្រុង​​បាន​ទេ ព្រោះ​ពាក្យស្លោក​មួយ​បាន​ពោល​ថា ”មាន់​វា​ពង​នៅ​ស្រែណា​ វាច្បាស់​ជាស៊ី​ស្រូវ​នោះ​ជា​មិន​ខាន“ តែ​អ្វី​ដែល​គួរ​បន្ទោស​នោះគឺ​លោក ទា-គឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដែល​ជា​ថ្នាក់​ដឹក​នាំ​របស់​លោក​ យ៉ាន់ស៊ីវ័ត គួរតែ​នែនាំ​កួន​ចៅ​ក្រោម​ឱវាត​អោយ​គោរព​ទួនាទីអោយ​បាន​ត្រឹម​ត្រូវ មិន​គួរ​មាន​ការ​ធូរលុង​​ ឬ​គេ​ហៅ​ថា ហៃអើៗ ដូច​អាជ័យ​ធ្លាក់ទឹក​នោះទេ។ ពល​រដ្ឋ​បន្ត​ថា លោក​ទាគឹមសុទ្ធ ហាក់​បើ​កភ្នែក​ម្ខាង​បិទ​ភ្នែកម្ខាង ទុក​ឱកាស​អោយ​ក្រុម​មន្ត្រី​លេម​លើម​ក្រោម​ឱវាត​ឆ្លៀត​ឱកាសប្រ​មូល​លុយពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ទៅ​វិញ។​

ពលរដ្ឋ​ខេត្ត​សៀម​រាប​បាន​ធ្វើ​ការ​អង្វ​យ៉ាង​ទទួច​ទៅ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ និង​លោក ឃឹមប៊ុន​សុង អភិបាល​ខេត្ត​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ​សា​ឡើង​វិញនូវ​ទង្វើ​អសកម្ម​របស់​លោក យ៉ាន់​ស៊ី​វ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយលើ ដែល​កំ​ពុង​តែ​បើ​ដៃ​អោយ​ក្រុម​ឈ្មួញ​សំរុក​ដឹក​ឈើ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ខាងលើ​យ៉ាង​អាណាធិប្ប​តេយ្យ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ទាល់តែសោះ។

អ្នកយក​ព័ត៌មាន​យើង​ពុំអាច​សុំការ​បំភ្លឺពី​លោក យ៉ាន់ស៊ីវ័ត​ បានទេនៅ​ព្រឹក​ថ្ងៃដដែលនេះ ព្រោះ​ទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ ផ្លុង-រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន3006ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1716ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន37ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1956ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2404ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1703ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1785ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន2052ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6062ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1622ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1599នាក់
ម្សិលមិញ    2000នាក់
សប្ដាហ៍នេះ    3770នាក់
ខែនេះ    3770នាក់
ឆ្នាំនេះ   220862នាក់
សរុប   57572258នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2026 ម៉ោង 19:00