ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្តព្រះវិហារឆ្លងកាត់ស្រុកស្រយ៉ង់ និងស្រុកស្វាយលើសំដៅមកខេត្តសៀមរាប ដូចគេហែកឋិនទានទាំងថ្ងៃទាំងយប់ តែពុំមានមន្រ្តីជំនាញណាចេញមុខបង្ក្រាបទៅតាមផ្លូវច្បាប់នោះទេ តែបែជាត្រូវបានអ្នករកស៊ីប្រាប់ថា ពួកគេបានបង់លុយក្រោមតុអោយក្រុមមន្រ្តីជំនាញតាមដងផ្លូវអស់ហើយ ទើបអាចដឹកឈើឆ្លងកាត់បានយ៉ាងរលូនដូច្នេះ។
តាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា ជារៀងរាល់ថ្ងៃមានរថយន្តសាន់យ៉ុងប្រហែល១០គ្រឿង រថយន្តកាមរីប្រហែល៥គ្រឿង រថយន្តធួរីសប្រហែល៣គ្រឿង គោយន្តកន្រ្តៃប្រហែល២០គ្រឿង និងរទេះគោរាប់សិបរទេះបានដឹកឈើខុសច្បាប់ឆ្លងកាត់ស្រុកស្រយ៉ង់ និងស្រុកស្វាយលើ ស្ថិតក្នុងខេត្តសៀមរាប ដោយឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដែលត្រូវបានគេស្គាត់ថា នាយសង្កាត់ឈ្មោះ យ៉ាន់ស៊ីវ័ត ដែលជាអ្នកគ្រប់គ្រងនៅទីនោះ បានបើកភ្លើងខៀវអោយឈ្មួញដឹកជញ្ជួនឈើឆ្លងកាត់ដោយរលូនមិនមានការបង្រ្កាបនោះទេ ដែលទង្វើអសកម្មទាំងនេះធ្វើអោយមហាជនសង្ស័យថា លោកយ៉ានស៊ីវ័ត កំពុងតែប្រព្រឹត្តអំពើពុករលួយដែលផ្ទុយពីច្បាប់បានកំណត់ និងផ្ទុយពីទួនាទីរបស់ខ្លួនដែលជាមន្រ្តីជំនាញរបស់ស្ថាប័ណរដ្ឋ។
ឆ្លៀតពេលថ្នាក់ដឹកនាំកំពូលកំពុងមមាញឹកក្នុងការដឹកនាំប្រទេសជាតិ ឯមន្ត្រីលេមលើមក្រោមឱវាតក៏កំពុងតែមមាញឹកក្នុងការឃុបឃិតជាមួយក្រុមឈ្មួញទុច្ចរិតរកស៊ីដឹកឈើបំ ផ្លាញជាតិ ដើម្បីប្រមូលផលប្រយោជដាក់ហោប៉ៅផ្ទាល់ខ្លួន ដែលជាកត្តានាំមកនូវគ្រោះមហន្តរាយដល់សង្គមជាតិ នាំការលិចលង់ និងហិនហោចព្រៃឈើអស់ពីកម្ពុជា តែមិនមានថវិការចូលរដ្ឋដើម្បីកសាងប្រទេសជាតិអោយរីកចំរើននោះទេ។
ក្រុមប្រជាពលរដ្ឋបានរិះគន់ថា នេះ មិនអាចបន្ទោសទៅលើមន្រ្តីជំនាញដែលនៅប្រចាំការតាមដងផ្លូវទាំងស្រុងបានទេ ព្រោះពាក្យស្លោកមួយបានពោលថា ”មាន់វាពងនៅស្រែណា វាច្បាស់ជាស៊ីស្រូវនោះជាមិនខាន“ តែអ្វីដែលគួរបន្ទោសនោះគឺលោក ទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលជាថ្នាក់ដឹកនាំរបស់លោក យ៉ាន់ស៊ីវ័ត គួរតែនែនាំកួនចៅក្រោមឱវាតអោយគោរពទួនាទីអោយបានត្រឹមត្រូវ មិនគួរមានការធូរលុង ឬគេហៅថា ហៃអើៗ ដូចអាជ័យធ្លាក់ទឹកនោះទេ។ ពលរដ្ឋបន្តថា លោកទាគឹមសុទ្ធ ហាក់បើកភ្នែកម្ខាងបិទភ្នែកម្ខាង ទុកឱកាសអោយក្រុមមន្ត្រីលេមលើមក្រោមឱវាតឆ្លៀតឱកាសប្រមូលលុយពីក្រុមអ្នករកស៊ីដឹកឈើខុសច្បាប់ទៅវិញ។
ពលរដ្ឋខេត្តសៀមរាបបានធ្វើការអង្វយ៉ាងទទួចទៅលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោក ឃឹមប៊ុនសុង អភិបាលខេត្តមេត្តាធ្វើការត្រួតពិនិត្យសាឡើងវិញនូវទង្វើអសកម្មរបស់លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដែលកំពុងតែបើដៃអោយក្រុមឈ្មួញសំរុកដឹកឈើខុសច្បាប់តាមដងផ្លូវខាងលើយ៉ាងអាណាធិប្បតេយ្យដោយគ្មានការទប់ស្កាត់ទាល់តែសោះ។
អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក យ៉ាន់ស៊ីវ័ត បានទេនៅព្រឹកថ្ងៃដដែលនេះ ព្រោះទូរស័ព្ទមិនចូល៕ ដោយ៖ ផ្លុង-រ៉េត






ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលាដំបូងខេត្តព្រះវិហារ ត្រូវបានស្ត្រីពីររូបដែលរងអយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើកព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើតាមការបង្ហើបពីក្រុមឈ្មួញដឹកជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅលក់នៅឯស្រុកយួន នឹងអាជីវករដឹកទំនិញចេញពីស្រុកយួនចូលស្រុកវិញខ្មែរ បានបញ្ជាក់ថា លោក នូ និច នាយប៉ុស្តិ៍ច្រកដូនរ័ត្ន បានប្រព្រឹត...Read more
លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
ប្រភពបាននិយាយថា លោក ឃុន ជឿន បានបញ្ជាឲ្យកូនទាហានទារប្រាក់ពីពលករខ្មែរ ដែលចេញនិងចូលប្រទេសថៃ ម្នាក់ចំនួន ២០បាត តាមច្រករបៀងនានា ចាប់ពីភូមិសិលាខ្មែរ ទំនប់ដាច់ រហូតដល់ភូមិចំការគរ ...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
សេចក្តីរាយការណ៍មួយបានអោយដឹងថា លោក បូរ-គុណ មេគយច្រកភ្នំដី ដែលបានចាក់ដីរំលោភយកដីមាត់ស្ទឹងសែសិន ដែលមាបណ្តោយប្រវែង៤៥ម៉ែត្រ និងទទឹង១០ម៉ែត្រ ត្រូវបានលោកអភិបាលខេត្តបន្ទាយ...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
| ថ្ងៃនេះ | 542 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 8985 | នាក់ |
| ខែនេះ | 10778 | នាក់ |
| ឆ្នាំនេះ | 124295 | នាក់ |
| សរុប | 57475691 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 06:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

