ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកឈ្នះវិញ ត្រូវសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបានម្នាក់ និង៥នាក់ទៀត បានរត់គេចខ្លួនចោលស្រុក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលស្រុកស្អាង ប្រាប់ឲ្យដឹងថា យុវជនរងគ្រោះមានគ្នាពីរនាក់ គឺ១-ឈ្មោះ ស្រេង វិចិត្រ អាយុ២២ឆ្នាំ មុខរបរសិស្ស បានរងរបួសមុតកដែស្តាំ១កន្លែង ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្អាង និង២-ឈ្មោះ ម៉ៅ ដារា អាយុ២២ឆ្នាំ មុខរបរជាងសំណង់ រងរបួសមុតកំភួនដៃឆ្វេង១កន្លែង និងថ្ពាល់ខាងស្តាំ១កន្លែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ បច្ចុប្បន្នអ្នកទាំង២ រស់នៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែកជនសង្ស័យឈ្មោះ សេង គឹមសុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងដកហូតបានវត្ថុតាងបានដាវចំនួន១ មានស្រោមពណ៌ខ្មៅ។
នគរបាលស្រុកស្អាង បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃ និងវេលាកើតហេតុខាងលើ ឈ្មោះ ស្រេង វិចិត្រ និងឈ្មោះ ម៉ៅ ដារា កំពុងឈរមើលសេះវិលនៅមុខវត្តកោះខែល។ ចំណែកឈ្មោះ សេង គឹមសុង និងបក្ខពួកមានឈ្មោះ ពែក វ៉ាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ង៉ូវ ទ្បង់ឌី ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ រិទ្ធ ធារឿន ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ កាក់ កន ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ញ៉ុក ធីម ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់គ្នាមានទីលំនៅភូមិកូជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កំពុងឈរមើលសេះវិលនៅមុខវត្តកោះខែលដែរ។ ពេលនោះបក្ខពួក សេង គឹមសុង បានមើលមុខបក្ខពួកខាងរងគ្រោះ ដោយឌឺដងដាក់គ្នាទៅវិញទៅមក រំពេចនោះឈ្មោះ សេង គឹមសុង បានទៅដកដាវក្រោមកែបម៉ូតូ ហើយដើរសំដៅកាប់ទៅលើជនរងគ្រោះតែម្តង។
ភ្លាមៗនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល បានចុះអន្តរាគមន៍ ហើយបានឃាត់ខ្លួនឈ្មោះ សេង គឹមសុង រីឯបក្ខពួក៥នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។ ជនសង្ស័យខាងលើ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕






Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
កាភ្លើតភ្លើន ការជ្រុលនិយម ការគាំទ្រតែវប្បធម៌បរទេស ការត្រេកត្រអាលនិងកាមតណ្ហាស្នេហាដូរផ្កា១ទងនៅថ្ងៃទិវនៃក្តីស្រលាញ់ ឬហៅថា Valentine’s Day របស់យុវជនយុវតី នាសម័យកាលបច្ចុប្បន្ន...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
ពាក់ព័ន្ធនិងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
| ថ្ងៃនេះ | 5500 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 17459 | នាក់ |
| ខែនេះ | 82472 | នាក់ |
| ឆ្នាំនេះ | 365124 | នាក់ |
| សរុប | 57716520 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:30 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

