អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប្រុសស្រីចំនួន៥នាក់បានស្លាប់នេះបើតាមព័ត៌មានជាឋមពីក្រុមសមត្ថកិច្ចក្រុងសៀមរាប។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅពេលកើតហេតុគេឃើញភ្លើងឆេះហុយចេញពីក្នុងក្លិបហីបហបនេះតែម្តង តែពុំឃើញមានភ្លើងឆេះខ្លាំងនោះទេគ្រាន់តែឆេះហុយៗតិចៗតែប៉ុណ្ណោះ។ មួយសន្ទុះក៏ឃើញមានបុគ្គលិករត់ចេញពីក្នុងក្លឹបទាំងការភិតភ័យរួចក៏ ហើយអ្នកគ្រប់គ្រងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកឲ្យជួយពន្លត់។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់នៅកន្លែងកើតហេតុថា ពួកគាត់បានដឹងព័ត៌រឿងអគ្គីភ័យនេះនៅម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ទៅហើយ ពេលនោះលោកក៏បានហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្ត និងរថយន្តពន្លត់អគ្គីភ័យ ប៉េអឹមខេត្ត មកជួយអន្តរាគមន៍ដើម្បីកុំឲ្យមានការឆេះរាលដាលទៅ ដល់ផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតនោះ។
សមត្ថកិច្ចបន្តថា មកដល់ម៉ោងនេះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តដែលដឹកនាំដោយលោកវរសេនីយ៍ត្រី មាស សាង ចំនួន៥គ្រឿង និងរថយន្តពន្លត់ អគ្គិភ័យ របស់កម្លាំងប៉េអឹមខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាកររង ចំនួន៥គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ របស់ព្រលានយន្តហោះចំនួន១គ្រឿង ទើបអាច រលត់បានដោយសុវត្ថិភាព។
សមត្ថកិច្ចបន្ថែមទៀតថា មកដល់ពេលនេះមិនទាន់ដឹងពីមូលហេតុនៃការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយទេ តែគេបានរកឃើញមានអ្នកស្លាប់ជាបន្តបន្ទាប់ ក្នុងនោះមានប្រុសស្រី៥នាក់ ហើយក្នុងចំណោម៥នាក់នេះ មានជនជាតិបរទេសម្នាក់ផងដែរ៕






Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
សំណុំរឿងឈ្មួញរកស៊ីដឹកឈើក្រញូង បើករថយន្តបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងមនុស្សឃាតដោយចេតនា តាំងពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការ ខេត្តសៀមរាបធ្វើការតម្កល់ឥតចាត់ការនេះបើយោងតាម...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
ទាហ៊ានកងពលលេខ៨បានសរសេលិខិតដាក់ក្នុងហឹបឆ្នោត ដែលនៅក្នុងលិខិតនោះគេបានលើកយកចំណុចមិនល្អ៧ចំណុច ដែលនាយទាហ៊ានធំៗរបស់គេបានប្រព្រឹត្តិកន្លងទៅ ក្នុងគោលបំណងរាយការណ៍ជូនថ្នាក់...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
| ថ្ងៃនេះ | 288 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10959 | នាក់ |
| ខែនេះ | 33468 | នាក់ |
| ឆ្នាំនេះ | 527932 | នាក់ |
| សរុប | 57879328 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:39 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

