លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 11 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:11 នាទី ចំនួនអានៈ 2560

ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ​ផ្លាស់​ទៅកាន់ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង កាលណា​មក មេ​ប៉ូលិស​រូប​នេះ (ស៊ឹមសំអាត) ​នៅតែ​បន្ត​យក​តួនាទីទៅ​ប្រព្រិត្ត​អំពើ​មិន​ប្រក្រតីដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួននិង​បក្ខពួក​និយមដូច​អ្វី​ដែល​គាត់បាន​ធ្វើ​នៅ​ច្រក​ដូងនិង​ក៍​មិន​សូវ​ខុស ពីអ្វី​ដែល​លោក សៅ ប៊ុន​រិទ្ធ ធ្លាប់បាន​ធ្វើ​នៅ ច្រក​ប៉ោយប៉ែត កន្លងទៅដែរ ។​

​កាល​លោក ស៊ឹម សំអាត នៅ​ធ្វើជា​មេ​ប៉ូលិសអន្តោប្រវេសន៍ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​​ដូង មាន​បណ្ដាញ​ព័ត៌មាន​ខ្លះ បាន​សរសេរ​ផ្សាយ​ថា តំណែង​ជា​មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​របស់លោក ស៊ឹម សំអាត មិនមែន​បាន​មក ដោយ​ងាយស្រួល​នោះទេ គឺ​មាន​ការ​ប្រជែង​គ្នា ខ្លាំង​សម្បើម​ណាស់ ព្រោះ​វា​ជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​​ដែល​ក្នុង​មួយ​អាណត្តិៗ អាច​រក​ប្រាក់​សម្រាប់ ជ្រែ​រក​តំណែង​ថ្មី ឬ​បន្ត​កាន់អំណាច នៅ​កន្លែង​ចាស់​បាន យ៉ាង​ងាយស្រួល​បំផុត ។

ជាក់ស្តែង​លោក ស៊ឹមសំអាត ចាប់តាំងពី​បាន​ឡើង​តំណែង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​ជំនួស​លោក អ៊ឹង សុង​យូ  រហូតមក​គាត់ (ស៊ឹមសំអាត) ​ត្រូវប៉ាន់​ខ្លាំង​មែនទែន ក្នុង​ការប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ។

ប្រភព​បាន​រិះគន់​ថាកាល​នោះ​ខណៈ​ដែលប្រជាពលរដ្ឋ​មកពីបណ្តា​ខេត្ត​នានានាំគ្នា​ធ្វើ​ចំណាកស្រុកទៅ​ស្វែងរក​ការងារធ្វើ​នៅ​ប្រទេស​ថៃក្នុង​មួយ​ថ្ងៃៗ​រាប់រយ​នាក់ដែល​តម្រូវ​ឲ្យ​ពួកគាត់ ទៅទាក់ទង​ឲ្យ​ប៉ូលិស អន្តោប្រវេសន៍ ជួយ​ធ្វើ​ប័ណ្ណឆ្លងដែន​នោះ លោក ស៊ឹម សំអាត និង​មន្ត្រី​ប៉ូលិស ប្រចាំ​ច្រក​ដូង តែង​ឆ្លៀត​ឱកាស​កំណត់ឲ្យ ប្រជាពលរដ្ឋ​បង់ប្រាក់ សម្រាប់​ការធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាល​តម្លៃ​ពី ៦៣០០០​រៀល ទៅ ៧៣០០០​រៀល ទោះ​ជា​អ្នក​នៅ​ក្នុងស្រុក ឬ​នៅ​ខេត្ត​ណា​ក៏​ដោយ ។ ទង្វើ​បែប​នេះ ជា​ការរំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ អនុក្រឹត្យ​លេខ​៦៨ ត្រង់​មាត្រា​៧ ដែល​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​យក​ថ្លៃ ធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាលៗ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ក្រៅពី​ករណី​មិន​ប្រក្រតី​នោះ ក៍មាន​បញ្ហា​ជាច្រើន​ទៀត ដែល​កើតមាន​នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ដូច​ជា​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល ទំនិញគេចពន្ធ​ខុសច្បាប់ មកពី​ប្រទេស​ថៃ យ៉ាង​អនាធិបតេយ្យ ជាដើម ។

​ការ​ខឹងសម្បារនិង​ការ​ស្អប់ខ្ពើម​នោះវា​បាន​កើតឡើង​ដោយសារតែមន្ត្រីៗ​នគរបាល អន្តោប្រវេសន៍ប្រចាំ​នៅ​ច្រកទ្ធារអន្តរជាតិប៉ោយ​ប៉េតតែង​គាប​យកលុយពី​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ​ពាន់​នាក់ដែល​ត្រូវ​បង្ខំចិត្តធ្វើ​ចំណាកស្រុកចូល​ទៅ​រក​ការងារ​ធ្វើនៅក្នុង​ទឹកដី​ថៃ​ក្នុង​ម្នាក់ៗ រាប់រយ ឬ​រាប់ពាន់​បាត ជា​ថ្នូរ​នឹង​ការ​ចេញ ប័ណ្ណឆ្លងដែន​ពណ៌​ស អនុញ្ញាតិ​ឲ្យ​អាចចូល ទៅក្នុង​ទឹកដី​ថៃត្រឹម​ស្រុក​អារញ្ញខេត្ត​ស្រះកែវ​បាន។ បញ្ហា​នេះ​វា​ផ្ទុយ​ទាំងស្រុងទៅ​នឹង​អនុក្រឹត្យ​លេខ ៦៨ អនក្រ​-​បក ចុះ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៣ ស្តីពី​ការប្រើប្រាស់ ប័ណ្ណឆ្លងដែន នៅ​តាម​ច្រក ព្រំដែន​កម្ពុជា​-​ថៃ គឺ​រដ្ឋ​បាន​កំណត់ តម្លៃ​ជូន​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដូចជា​ទៅកាន់ ខេត្ត​ស្រះកែវ ខេត្ត​ប្រា​ជិន​បុរី ក្នុងតម្លៃ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​

ក្រៅ​ពី​ ការ​គាប​យកលុយ ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​ពណ៌​ស ទៅ​ឲ្យ​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ ឬ​រាប់​ពាន់​នាក់ ដែល​ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​នោះ សូម្បី​តែ​ពេល​ដែល បងប្អូន​ពលករ​ខ្មែរ នាំគ្នា​វិលត្រឡប់ ពី​ធ្វើ​ការងារ​នៅ​ថៃ ចូលមក​កម្ពុជា ជា​ប្រទេស​ខ្លួន​វិញ ក៍​តែង​កើត​មាន​រឿង គេ​គាប​យកលុយ ពី​ពួកគាត់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​ឮ​ព័ត៌មាន​ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត ក៍​ត្រូវ​ប៉ាន់​យ៉ាងខ្លាំង នឹង​រឿង​អនុញ្ញាត​ឲ្យ ពួក​ឈ្មួញ​នាំចូល នូវ​ទំនិញ​គ្រប់​ប្រភេទ តាម​ច្រករបៀង នៅពេល​យប់ និង​ជា​ពិសេស ការអនុញ្ញាតឲ្យ ជនជាតិ​ថៃ​រាប់សិប ឬ​រាប់​រយ​នាក់ ចូល​មក​លេងល្បែង តាម​កាស៊ីណូ​នានា នៅក្នុង​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​ ។​

​មជ្ឈដ្ឋានទូទៅ​បានសំណូមពរ​ឲ្យ​ឯកឧត្តមនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ពិនិត្យមើល​  ឬ​សូមកុំ​មើលរំលង នូវ​អំពើ​មិន​ប្រក្រតី​របស់ មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ – ប៉ោយ​ប៉េត ដែល​សព្វថ្ងៃ​គ្រប់គ្រង ដឹកនាំ​ដោយ​លោក ស៊ឹម សំអាត  បាន​ធ្វើឲ ប្រជាពលរដ្ឋ​ខឹងសម្បារ និង​ស្អប់ខ្ពើម​ខ្លាំង​ឡើងៗ ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ។

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់អាច​សុំការ​បំភ្លឺពី​លោក​ ស៊ឹម សំអាត  បានទេ​ពាក់ព័ន្ធករណីខាងលើ ព្រោះទូរ​ស័ព្ទមិន​ចូល៕ ដោយ​៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1831ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2581ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1904ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1610ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1705ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន2201ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន2001ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន1454ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1526ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1742ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      288នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10959នាក់
ខែនេះ    33468នាក់
ឆ្នាំនេះ   527932នាក់
សរុប   57879328នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:38