ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 2326

តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា មនុស្ស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះក្លឹប​នេះ​អាច​ច្រើន​ជាង​៥នាក់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ទៅ​ឈរ​មើល​ពី​ក្រៅ​ទ្វារ​របង​របស់​ក្លឹប​ដែល​ត្រូវ​បាន​គេ​បិទជិត​ហាក់​មាន​ការ​លាក់​លៀម​នៅមាន​​អាថ៌កំបាំង​អ្វីមួយនៅឡើយ។

យោងតាម​សម្តី​ក្រុម​យុវជន​ និង​យុវនារី​ដែល​ទៅ​ឈរ​មើល​នៅ​ក្រៅ​ទ្វារ​របង​មុខ​ក្លឹប​ហ៊ីបហប់​ដែល​ឆេះកាល​ពី​ល្ងាចថ្ងៃទី១៨បាន​លួច​បង្ហើបថា មូល​ហេតុ​ដែល​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះនោះគឺ​បណ្តាល​មក​ពី ក្រុម​សន្តិសុខ​ដែល​យាម​ទ្វារ​មិន​ព្រម​អនុញ្ញាតិ​អោយ​ភ្ញៀវ​ចេញពី​ក្លឹប​នៅ​ពេល​ដែល​ក្លឹប​ត្រូវ​បាន​ដាច់​ភ្លើង បិទម៉ាស៊ីន​ត្រជាក់ ថែមទាំងមាន​ផ្សែង​ហុយចេញពី​ពិដាន និង​មាន​ក្លិន​ឆ្ងៀម​ខ្លាំង​ទៀត​ផង​នោះ  ព្រោះ​ក្រុម​សន្តិ​សុខ​ទាំង​នោះ​តម្រូវ​អោយ​ភ្ញៀវ​ដែល​នៅ​ក្នុង​ក្លឹបនោះ​បង់​លុយថ្លៃ​ផឹកស៊ី​សិន​ទើប​អាច​ចេញ​បាន។

ប្រ​ភព​បាន​បន្តថា ក្រុម​ភ្ញៀវ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ខ្លាំង​សំរុក​ចេញ​តាម​ច្រក​ទ្វារ​មុខ តែ​ត្រូវ​សន្តិសុខ​ឈរ​រារាំង​មិន​អោយ​ចេញ ទាល់​តែ​ភ្ញៀវ​នាំ​គ្នាវាយ​ច្រានសន្តិសុខ​ដួល​ទើប​អាច​រត​ចេញ​មក​រួច​។ ប្រ​ភពបន្តថា ជន​ជាតិ​បរទេស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍នេះគឺ​គាត់​បាន​ចេញ​រួច​មក​ក្រៅហើយ​ តែ​គាត់​មាន​ចិត្ត​មេត្តាក៏ចូល​ជួយ​រំដោះ​មនុស្ស​ចេញ​ពី​ក្នុង​ក្លឹប​ដែល​ភ្លើង​កំពុង​ឆេះ បាន​ប្រ​ហែល​ជា​៤នាក់ ក្រោយមក​គាត់​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ទើប​ស្លាប់​នៅ​ក្នុង​ភ្លើង​នោះតែ​ម្តង​ទៅ។

ជាក់ស្តែង​នៅ​ល្ងាច​ម៉ោង​៦ថ្ងៃទី១៨​មាន​ប្រ​ភព​ពី​មន្រ្តី​រាជ​ការ​ម្នាក់​លួច​ខ្សឹប​ប្រាប់​ពួកម៉ាក​របស់​គេថា នៅ​មាន​ម៉ូតូចំនួន​​១៧គ្រឿង​ដែល​មិន​ទាន់​មាន​ម្ចាស់​ទៅ​យក​ចេញ​ពីក្នុង​ក្លឹប ដែល​ត្រូវ​បាន​ពួកគេ​សង្ស័យថា ម្ចាស់​អាច​ឆេះ​ស្លាប់​គ្មាន​សល់​សាកសព ឬ​សាកសព​អាច​គេ​លួច​ចល័ត​ចេញតាំង​ពី​យប់​កើត​ហេតុភ្លាបៗ ។ តែបើ​ទោះបី​​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក៏ដោយ ក៏វាគ្រាន់តែ​ជា​ការ​សង្ស័យ​តែប៉ុណ្ណោះ វា​មិន​ទាន់​អាច​យក​ជាផ្លូវការ​បាន​ទេ។

នៅ​ម៉ោង​៨-១២ និង​៣០​នាទីយប់​ថ្ងៃទី១៨ម្សិលមិញ អ្នក​យក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ ក៏​សង្កេត​ឃើញ​ថា នៅ​កន្លែង​កើត​ហេតុគ្មាន​សមត្ថកិច្ច​យាម​កាមដើម្បី​រក្សា​វត្ថុតាងទេ គឺ​មាន​តែ​ក្រុម​សន្តិខុស​ឯកជន​ប្រ​ហែល​ជិត​១០នាក់​ ខ្លះឈរ​ ខ្លះអង្គុយ​យាម​ទ្វារ ហើយ​មាន​មនុស្ស​បើ​កម៉ូតូចេញ​ម្តង​មួយៗ​រហូត​ជិត​១០​គ្រឿង​ ក្នុង​ចំ​ណោម​ម៉ូតូដែល​ចត​ក្នុង​របង​ក្លឹប​​ប្រ​ហែល​៤០គ្រឿង។

ក្រុម​កន្តិសុខ​ឯកជន​ខាងលើ​ត្រូវ​បាន​ពល​រដ្ឋ​ រាប់​រយ​នាក់​ដែល​ឈរ​នៅ​ទីនោះរិះគន់​ថា គ្មានសុជីវធម៌ដោយ​ពួកគេ​និយាយចំអក​ឡកឡើយដាក់​ពល​រដ្ឋថា “ ពូកនេះគេ​មក​ឈរ​ចាំមើល​លោក​ ព្រាបសុត្ថិ មក​សម្តែង“ សន្តិ​សុខ​ខ្លះនិយាយថា ”ថ្ងៃនេះក្លឹបគេមិន​បើកទេ ចាំស្អែកគេបើក​វិញចាំមកកម្សាន្ត“ ឯសន្តិសុខ​ខ្លះ​ទិញ​ស្រាយ​ក​មក​ផឹក សើច​លេង​ក្អាកក្អាយសប្បាយចិត្ត ក្នុង​គំនរទុក្ខ​របស់​អ្នក​ដទៃ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​សង្ស័យថា ក្រុម​សន្តិសុខ​ខាង​លើ​កំពុង​តែ​ឈរ​ចាំបើក​ទ្វារ​អោយ​មនុស្ស​ចំឡែក​បីបួននាក់​ចល័ត​ម៉ូតូ​ដែល​នៅ​សេសសល់​ចេញ​ពី​ក្លឹបក្នុង​គោល​បំ​ណង​បំបាត់​ភស្តុតាង ព្រោះ​មិន​មាន​ឃើញ​ម្ចាស់​មក​យក​។

នៅ​ព្រឹក​ថ្ងៃទី​១៩នេះ​នៅ​តែមាន​ក្រុម​ប្រ​ជា​ពលរដ្ឋ​មក​ឈរ​មើល​ត្រៀបត្រា នៅ​មុខ​ក្លឹបកម្សាន្ត​ ហ៊ីបហប់ ដោយ​ពួកគាត់​មាន​ការ​សង្ស័យ មិន​អស់​ចិត្ត​ ថាមូល​ហេតុ​អ្វី​ទើប​ម្ចាស់​ក្លឹបនេះបញ្ជា​អោយ​គេ​បិទ​ទ្វារ​២៤​ម៉ោង​ហាក់​មាន​អាថ៌កំបាំងមិន​ទាន់​បញ្ចប់​នៅ​ឡើយ ហើយ​ពួកគេ​ក៏មិន​ជឿថា មាន​មនុស្ស​ស្លាប់​តែ៥នាក់នោះដែរ។

មាន​ពលរដ្ឋ​មួយ​ចំ​នួន​សង្ស័យ​ថា ក្រែង​មាន​គេ​លួច​ដុះ តែ​ក៏មាន​ក្រុម​អ្នក​ធ្លាប់​ចូល​ក្លឹប​ខាង​លើ​នេះ​ញឹកញាប់​បាន​អះអាង​ថា មិន​អាច​មាន​អ្នក​លួច​ដុត​ទេ ព្រោះ​ក្លឹបនេះ​មាន​របង​ថ្មព័ទ្ធ​ជុំ​វិញសូម្បីសត្វ​កណ្តុរ​លូន​ចូល​មិន​រួច​ផង​ ហើយ​មា​សន្តិ​សុខ​យាម​កាម​គ្រប់​ទិស​ទីទាំង​ខាង​ក្រៅ​ទាំង​ខាង​ក្នុង ម្យ៉ាង​ទៀត​ភ្ញៀវ​មុន​ចូល​កម្សាន្ត​ត្រូវ​បាន​សន្តិសុខ​ឆែកឆេគ្រប់​កន្លែង សូម្បីតែ​នៅ​តាម​តុផឹក​ស៊ីក៏មាន​សន្តិសុខ​ឈរ​ចាំ​មើល​គ្រប់​ច្រក​ល្ហកដែរ។

ក្រុម​អ្នក​ចូល​ចិត្តចូល​​កម្សាន្ត​ក្នុង​ក្លឹប​ហ៊ីបហប់​ខាង​លើ​ប្រ​ហែល​ជិត​១០​នាក់​បាន​អះអាង​ថា ក្លឹប​នេះ​មិន​ដែល​បាន​បិទនៅ​ម៉ោង​១២យប់​នោះទេ គឺ​ភាគច្រើន​គឺ​បិទនៅ​វេលាភាបភ្លឺ ព្រោះ​អ្នក​ដែល​គេ​ទៅ​រាំង​លេង​កម្សាន្ត​សុទ្ធតែ​បាន​ផឹក​ស៊ី​កន្លែង​ផ្សេង​ដូច​ជា​ញាំការ ខូបកំណើត ឬ​មាន​កម្ម​វិធីផ្សេងៗមុន​ពេល​ចូល​ក្លឹប ដូច្នេះ​ជារៀង​រាល់​យប់ក្លឹបគឺបិទជិត​ភ្លឺ មិន​ថា​ក្លឹប​ណាទេ គឺគ្រ​ប់​ក្លឹបនៅ​ខេត្ត​សៀមរាប​សុទ្ធតែបិទជិត​ភ្លឺដូច​គ្នា។

សមត្ថ​កិច្ច​​​ក្រុង​សៀមរាប​បាន​អោយ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​មាន​៥នាក់​ដដែល​រហូត​មកដល់​ថ្ងៃទី​១៩នេះ ក្នុង​នោះ​ប្រុស​៣នាក់​ស្រី២នាក់ ប្រុស​ម្នាក់​ជាជន​ជាតិ​អូស្រ្តាលី។ សមត្ថ​កិច្ច​ជំ​នាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ដាន​បើ​ទោះបី​ជា ​អគ្គីភ័យ​នេះ​កើត​ឡើង​ដោយ​ទុស្សេ​ខ្សែ​ភ្លើង ឬ​មាន​គេ​ដុត​ក៏ដោយ។

ពល​រដ្ឋ​ខេត្ត​សៀមរាប​សំនូមពរ​ទៅ​ដល់​សមត្ថ​កិច្ច​ជំ​នាញមេត្តា​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​អោយ​បាន​ច្បាស់លាស់​បន្ថែម​ទៀត​​ពី​ចំនួន​មនុស្ស​ស្លាប់​ ឬចំ​នួន​អ្នក​បាត់​ខ្លួន ដើម្បី​រក​យុត្តិធម៌ជូន​ជនរង​គ្រោះដែល​បាន​បាត់បង់​ជីវិត​ទៅហើយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​ក្លឹប​កម្សាន្ត​ខាង​លើ​បាន​ទេ ព្រោះ​លេខ​ទូរ​ស័ព្ទ​ដែល​ដាក់លើ​​ស្លាក​យីហោ មួយខ្សែខល​មិន​ចូល​ ឯមួយខ្សែ​ទៀត​ខល​ចូល​តែ​គ្មាន​អ្នក​លើក​ទទួល​នៅ​រសៀ​ល​ថ្ងៃទី១៩នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2418ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2507ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1626ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2575ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1775ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1948ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2610ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1724ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1726ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1784ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4033នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    15992នាក់
ខែនេះ    81005នាក់
ឆ្នាំនេះ   363657នាក់
សរុប   57715053នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:51