មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាលាដែង ឃុំឬស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកមង្គលបូរី លោក ស៊ី ឌី បានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៤នេះ ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះសារ៉ាត់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។និង ម្នាក់ទៀតមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះរបួសធ្ងន់ត្រូវគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
លោកអធិការបន្តថា មុនកើតហេតុម៉ូតូជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតបានបុកគ្នាជាមួយ ម៉ូតូរបស់ភាគីម្ខាងទៀត ភ្លាមនោះក៏ត្រូវរថយន្តធុនធំ ពាក់ស្លាកលេខ ញ០៤៣៥ ភព៣ មកពីក្រោយបានកិនលើមនុស្សដែល កំពុងតែដេកដួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តងទៅ។ខណះនោះអ្នកបើកបរបានបើក ទ្វាររត់បាត់ស្រមោលតែម្តង។
ក្រោយកើតហេតុកម្លាំងនគរបាលស្រុកមង្គលបូរី បានចុះអន្តរាគមន៍វាស់វែងបញ្ជូន ជនរង គ្រោះទៅពេទ្យ ទំនាក់ទំនងរកសាច់ញាតិសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រឯម៉ូតូ និងរថយន្តត្រូវបាននគរបាលនាំយកទៅរក្សាទុកចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕






ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក អ៊ុំសំអានតំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិបានបង្ហោះរូបភាពផែនទីដែលោកបានរកឃើញនៅអង្គការសហប្រជាជាតិ (UN) ដែលមានការសរសេររៀប...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្...Read more
នៅគ្រប់ទិសទីក្នុងទឹកដីខេត្តសៀមរាបគេសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើនមានការរអូរទាំរិះគន់ដល់រាជរដ្ឋាភិបាលកម្ពុជាថា មិនគួរយកប្រាសាទអង្គរវត្តដែលមានចំណូលក្រាសក...Read more
| ថ្ងៃនេះ | 44 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10715 | នាក់ |
| ខែនេះ | 33224 | នាក់ |
| ឆ្នាំនេះ | 527688 | នាក់ |
| សរុប | 57879084 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 00:31 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

