ក្នុងវេទិកាសេរីកាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅក្នុងស្រុកថ្មពួកលោកគោសុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា អាជ្ញាធរចាំតែសម្រួលតាមក្រោយទេចំពោះដីស្តូបដែលដាក់តម្កល់អដ្ឋិធាតុអ្នកស្នេហាជាតិគ្រាដែលរាល់ការឯកភាពលក់ដូរ ឬវិនិយោគនោះ គឺអាស្រ័យលើតែខាងគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រោះ វាជារបស់គាត់។
លោកនិយាយបែបនេះ នៅក្នុងគ្រាដែលប្រជាពលរដ្ឋជាច្រើននាក់ បានសួរនិងសម្តែងការសោកស្តាយ ចំពោះការបាត់បង់ដី និងស្តូបតម្កល់អដ្ឋិធាតុអ្នកស្នេហាជាតិ នៃអតីតរណសិរ្ស រំដោះប្រជាពលរដ្ឋខ្មែរ (KP)បង្កើតឡើងអំឡុង ឆ្នាំ១៩៩០ និងមានអដ្ឋិធាតុ ១១នាក់ រួមទាំងរបស់លោក លឿង ស៊ីណាក់ ហៅ តាម៉ាំង ផង ត្រូវអាជ្ញាធរឃុបឃិតគ្នាជាប្រព័ន្ធ វាយកម្ទេចចោល ហើយលក់ដីទីនោះទៅឲ្យឈ្មួញ ក្រោមរូបភាពវិនិយោគ ហើយនឹងទុកដីខ្លះ សម្រាប់ចែកគ្នា តាម រូបភាពទន្សោងគោព្រៃ ។
លោក សៀង ហៃ អាជីវករ និងជាអ្នកវិនិយោគម្នាក់ក្នុងស្រុក និយាយប្រាប់ថា ដីស្តូបនេះ ត្រូវបានគេរត់ការលក់ តាំងពីមុនបោះឆ្នោតសកល ខែកក្កដា មកម្ល៉េះ តែបានជាប់គាំង ដោយសារខ្វះដៃគូវិនិយោគ ក្នុងការរត់ការនេះគេឃើញលោក តួ ធានទឺ ដែលជាទីប្រឹក្សាផ្ទាល់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានខ្នះខ្នែងជាងគេ និងបានយកគ្រឿងចក្រដឹកដី ចាក់លើដីបរិវេណស្តូបនោះ ។
ដីនេះមានទំហំជិត ២០.០០០ ម៉ែត្រក្រឡាហើយ ក្នុងនោះដីសាលាឃុំ និងប៉ុស្តិ៍នគរបាលឃុំទំហំ ៧៨ ម៉ែត្រគុណ ៣៨ ម៉ែត្រ ដែលស្ថិតនៅជាប់បរិវេណស្តូប ក៏ត្រូវដោះដូរទៅទីតាំងថ្មីដែរ នៅជាប់ផ្លូវទៅច្រកបឹងត្រកួន ក្នុងភូមិអណ្តូងខ្លុងទំហំ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ ។ ឯអដ្ឋិធាតុអ្នកតស៊ូ ក្នុងបូជនីយដ្ឋាន អ្នកស្នេហា ជាតិ ត្រូវបានធ្វើកិច្ចជាមួយព្រះសង្ឃ នាំយកទៅកាន់ចេតិយ សង់ថ្មីក្នុងវត្តផ្សារថ្មីរួចរាល់ ហើយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានចុងក្រោយ គឺលោក ហង្ស ស៊ីផា ជាជំនួយការ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានទទួល សិទ្ធិដឹកនាំ អនុវត្តគម្រោងនេះ ព្រោះលោកអាចគៀងគរទុនមកអភិវឌ្ឍន៍បាន ។
ប្រជាពលរដ្ឋ ក្នុងស្រុកថ្មពួក បានធ្វើ ការស្នើសុំ ដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខសូមរក្សាទុក បូជនីយដ្ឋាន (ស្តូប) នេះ ឲ្យ ស្ថិតនៅ ដដែល ព្រោះថា បើដាក់វិនិយោគ គឺបានប្រយោជន៍តែថ្នាក់នាំកំពូលៗតែប៉ុណ្ណោះ ចំពោះអតីតអ្នកតស៊ូរណសិរ្សរំដោះពលរដ្ឋខ្មែរពិតប្រាកដ និងតូចតាច មិនបានទទួលរបបគោលនយោបាយ ពីការយកស្តូបទៅវិនិយោគនោះទេបានតែអ្នកមានអំណាចតែប៉ុណ្ណោះ៕






ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
| ថ្ងៃនេះ | 393 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 393 | នាក់ |
| ខែនេះ | 15936 | នាក់ |
| ឆ្នាំនេះ | 298588 | នាក់ |
| សរុប | 57649984 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 04:59 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

