របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 2446

យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​ទាំង​​២៣០​​ករណី​​​ ដោយ​គិត​ចាប់​ពីថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។

របាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ បានកើតឡើងចំនួន២៣០លើក​ ដែល​ឆ្នាំកន្លង​ទៅ​កើត​ឡើងតែ១៧៨លើកប៉ុណ្ណោះ គឺឆ្នាំ២០១៤នេះ កើនជាងឆ្នាំចាស់៥២លើក។ ក្នុងឆ្នាំ២០១៤នេះ បាន​បង្ក​ឲ្យ​មនុស្សស្លាប់​ចំនួន១០៣​នាក់ មានស្រី១៦នាក់ (ឆ្នាំចាស់៨២នាក់) របួសមនុស្សធ្ងន់​ស្រាល​៤៥៦​នាក់ (ឆ្នាំចាស់​តែ៣៤៧នាក់)ក្នុងនោះ រងរបួសធ្ងន់២១៧នាក់ (ឆ្នាំចាស់​១៧២នាក់) ស្រី៨០​នាក់ ​រងរបួសស្រាល២៣៩នាក់ (ស្រី​៧៧នាក់)។

បង្កឲ្យខូចខាតរថយន្តចំនួន១០១គ្រឿង (ធ្ងន់៣៥គ្រឿង) ខូចខាតម៉ូតូ២៤៧គ្រឿង (ធ្ងន់៦៩គ្រឿង), ខូច​ខាត​គោយន្ត១០គ្រឿង(ធ្ងន់២គ្រឿង), ខូចខាតកង់៦គ្រឿង(ធ្ងន់១គ្រឿង), ​បាក់ស្លាកគណបក្ស១ បាក់​របង​ស៊ីម៉ង់ដ៏ និងក្លោងទ្វារប្រវែង៣០ម៉ែត្រ, បាក់ស្ពានថ្មប្រវែង៥គុណ២,៣៥ម៉ែត្រ, បាក់បង្គោលភ្លើង១ដើម និង​ងាប់ជ្រូក៦ក្បា​ល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង​នៅលើផ្លូវជាតិលេខ៥ ចំនួន១១៩លើក លើផ្លូវលេខ៥៣ ចំនួន១៧លើក, លើផ្លូវលេខ៥៣A ចំនួន២លើក, លើផ្លូវ៥២A ចំនួន១លើក, លើផ្លូវលេខ១៥០ ចំនួន​៣លើក, លើផ្លូវលេខ១៥០A ចំនួន២លើក, ផ្លូវលេខ១៥០ ចំនួន១លើក, ផ្លូវលេខ១៥៣ ចំនួន៥លើក, លើ​ផ្លូវលេខ១៥​៣A ចំនួន៥លើក, លើផ្លូវក្នុងខេត្ត៣៤លើក និងនៅលើផ្លូវកា្រលគ្រួសក្រហមចំនួន៤១លើក។

គ្រោះថ្នាក់នេះ បានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ​ចំនួន៣៧ករណី, ស្រុកកំពង់ត្រឡាច ៤៥ករណី, ស្រុករលាប្អៀរ ៤៥ករណី, ក្រុងកំពង់ឆ្នាំង ៣២ករណី, ស្រុកបរិបូណ៌ ២៤ករណី, ស្រុកទឹកផុស ២០ករណី, និង​ស្រុកកំពង់លែង ៥ករណី។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ខាងលើនេះ គឺបង្កឡើងដោយសារកត្តាមនុស្សមាន បើកបរ​ហួស​ល្បឿ​ន​កំណត់៧៨ករណី, បើកបរមិនគោរពសិទ្ធិអទិភាព ៥២ករណី, ប្តូរគន្លងឆ្វេងស្តាំមិនប្រយត្ន័​២១ករណី, បើកជែង​ក្នុងស្ថានភាពគ្រោះថ្នាក់២៥ករណី, បញ្ហាសុខភាព(ងោក)៦ករណី, កំហុសភ្លើងហ្វា១ករណី, និងបើកបរក្នុងស្ថាន​ភាពស្រវឹង៣២ករណី។ កត្តា​យាន​យន្ត​គ្មាន​ភ្លើង​បំភ្លឺ​៥​ករ​ណី, ខូចប្រព័ន្ធហ្វ្រាំង២ករណី, ផ្ទុះ និងដាច់កង់មាន៤ករ​ណី, និងជាប់កុងកូយរ៉ឺម៉ក១ករណី។ កត្តាផ្លូវមានស្ពានទ្រុឌទ្រោម១ករណី, ផ្លូវជង្ហុគ​១ករណី និងផ្លូវរអិល១ករណី។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជា​រៀង​​រាល់​ថ្ងៃគួរ​ឲ្យបារម្ភ។ ដូចនេះ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពឲ្យបាននូវច្បាប់​ចរាចរ​ណ៍​ផ្លូវគោក ដោយ​កុំបើកហួស​ល្បឿនកំណត់, កុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់, ត្រូវគោរពសិទ្ធិ​អទិ​ភាព បើ​ស្រ​វឹងសូមកុំបើកបរ និងសូមអ្នកប្រើ​ប្រាស់ផ្លូវទាំង​អស់ ​ត្រូវ​ចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍លើទ្រូងផ្លូវ ត្រូវចេះយោគយល់អធ្យាស្រ័​យគ្នាក្នុង​ពេល​បើកបរ, ត្រូវពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និងពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ​ក្នុងពេលបើកបរ ទើប​អាចទប់ស្កាត់ការមានគ្រោះ​ថ្នាក់ចរា​ចរ​ណ៍បាន៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1773ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1791ដង ចំរៀងបទ ជំរុំតាទុំ   អាន2401ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1894ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1786ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1375ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1583ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន2073ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1701ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1710ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      288នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10959នាក់
ខែនេះ    33468នាក់
ឆ្នាំនេះ   527932នាក់
សរុប   57879328នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:42