លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត

ដោយៈ សហការី ខេត្តបាត់ដំបង ថ្ងៃទី 21 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 11:45 នាទី ចំនួនអានៈ 2355

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្លះ​ក៏​មានការ​នាំចូល​ប្រភេទ​គ្រឿងសំណង់ ភាគច្រើន​បង់ពន្ធ​តិចតួច ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គេ​មិនដែល​ឃើញ​ជំនាញ​គយ​របស់លោក មាស សំអឿន ចាត់វិធានការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ម្តងណា​ឡើយ​។

បើទោះបីជា​សមត្ថកិច្ច​ដ​ទៃ ឆែកឆេរ​រកឃើញ​ទំនិញ​មិន​ប្រក្រតី ក៏​ជំនាញ​គយ​របស់លោក មាស សំអឿន មិនដែល​ខ្វល់ខ្វាយ​ម្តងណា​ឡើយ ព្រោះ​ប្រាក់ចំណូល​ដែល​ពួកគេ​ទទួលបាន​ពី​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ត្រូវបាន​រៀបចំ​ជា​កញ្ចប់​ចែកជូន​ លោក​ប្រធាន​សាខាគយ​ជាប់​ជាប្រចាំ​ទើប​គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់ពិន័យ​លោក មាស សំអឿន​។​

ច្រករបៀង​ព្រំដែន​អូរ​អន្លក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​អន្លក់​ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ដោយសារតែ​លោក មាស សំអឿន ជា​ប្រធាន​គយ​ប្រចាំ​ច្រក​អូរ​អន្លក់​ឃុបឃិត​សម្របសម្រួល​ឲ្យ​មាន​ការហូរចូល ​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​មិនដែល​ខ្វល់ខ្វាយ​ពី​ ការខាតបង់​ចំណូល​ថវិកាជាតិ​ ហើយ​គេ​ដឹងថា​លោក មាស សំអឿន  គឺជា​អ្នករក​ចំណូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បង់​ជូន​លោក ប៉ាង វណ្ណ​ថា ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង​ទើប​លោក មាស សំអឿន មានអំណាច​ធ្វើតាម​អំពើ​ចិត្ត​។​

​ឈ្មួញដឺកពន្ធ​ទំនិញគេចពន្ធបាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​មកពី​ស្រុក​ សៀម ចូល​តាម​ច្រក​អូរ​អន្លក់ ដែលជា​ច្រករបៀង​ជា​ប្រភេទ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ព្រោះថា តាម​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​បានកំណត់​ឲ្យ​ទំនិញ​ គ្រប់​ប្រភេទ​ត្រូវ​នាំចូល​តាម​ច្រកព្រំដែន​អន្តរជាតិ ដើម្បី​ឲ្យ​ភ្នាក់ងារ​គយ​ត្រួតពិនិត្យ​លើ​ការបង់ពន្ធ​នាំចូល​ឲ្យ​បាន​ ត្រឹមត្រូវ​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ការដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី ហូរ​ចូល​តាម​ច្រករបៀង​អូរ​អន្លក់​ច្រើនជាង​ការនាំ​ចូល​តាម​ច្រកព្រំដែន​ អន្តរជាតិ​ឬ​ច្រកព្រំដែន​ទ្វេភាគី ព្រោះ​លោក មាស សំអឿន បាន​សម្រួល​លើកទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​គ្រាន់តែ​ក្រុម​ឈ្មួញ​ត្រូវ​ទាក់ទង​បង់លុយ​ជូន​ លោក មាស សំអឿន ជាការ​ស្រេច​។

ច្រក​អូរ​អន្លក់​ដែល​គេ​ទទួលស្គាល់​ជាទូទៅ​ថា ជា​តំបន់​យុទ្ធសាស្ត្រ​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំចូល​ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​សៀម ក្រោម​ការសម្របសម្រួល​ឃុបឃិត​បិទ​ភ្នែក​ពី​លោក មាស សំអឿន ដែលជា​មេ​គយ​ដ៏​មានអំណាច​នៅ​ទីនោះ គេ​សង្កេតឃើញ​ប្រជាកសិករ​ខ្មែរ​ជាច្រើន បាន​រងគ្រោះ​ដោយសារ​អំពើ​ បង្ខំ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ​និង​គ្មាន​ វិក្កយបត្រ​សម្រាប់​ការនាំចេញ​ពោត​សណ្តែក​ទៅ​ស្រុក​សៀម​តាម​ច្រក​អូរ​អន្លក់ ​ផងដែរ​។ ​ ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​អូរ​ អន្លក់​ចេះតែ​ទ្រាំ​បង់លុយ​ជូន​កូនចៅ​លោក មាស សំអឿន ទាំង​ទើសទាល់​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​មុខរបរ​រកស៊ី​ដឹកទំនិញ​របស់​ ពួកគេមិនដែល​ក្រែង​ញញើត​ចំណាត់ការរបស់​អង្គភាព​ប្រឆាំង​អំពើពុករលួយបន្តិចសោះឡើយ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1689ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1895ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1867ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1124ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2136ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន1766ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2446ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1646ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន2902ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1791ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      44នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10715នាក់
ខែនេះ    33224នាក់
ឆ្នាំនេះ   527688នាក់
សរុប   57879084នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 00:29