សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម

ដោយៈ សហការី ខេត្តកំពុងធំ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:29 នាទី ចំនួនអានៈ 2499

ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរថយន្តយីឌុប២គ្រឿង ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ ឆ្ពោះទៅកំពង់ចាម។

ពាក់ព័ន្ធហេតុការណ៍ចាប់ឡានធុនយក្សដឹកឈើខាងលើនេះ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានថា មានរថយន្តយីឌុបភ្លៅ៥ពីរគ្រឿង កំពុងធ្វើចរាចណ៍ដឹកឈើមកដល់ចំណុចភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង សមត្ថកិច្ចនគរបាលសហការជាមួយមេព្រៃសង្កាត់ និងផ្នែក ក៏បានស្ទាក់បានរថយន្តទាំងពីរខាងលើដោយជោគជ័យ ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ៤នាក់ ក្នុងនោះមានជនជាតិវៀតណាម មិនចេះខ្មែរ២នាក់។

ជាលទ្ធផលក្រោយវាស់វែងឃើញថា ក្នុងរថយន្ត១គ្រឿង ដឹកឈើចំនួន៣៣១ដុំ ស្មើនឹង៣៣,៥៦៧ម៉ែត្រគូប​ និងរថយន្ត១ទៀត ដឹកឈើចំនួន២៤១ដុំ ស្មើនឹង២៣,១៩២ម៉ែត្រគូប​។

ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ឈើនេះមានម្ចាស់ឈ្មោះ ប៉ែន អៀន ជាអតីតអភិបាលរងខេត្តកំ​ពង់​ចាម ដែលល្បីឈ្មោះខាងរកស៊ីឈើជាយូរមកហើយ និងត្រូវបានដកហូតមុខតំណែងពីជួរដ្ឋាភិបាល ដោយសារតែឃុបឃិតចុះហត្ថលេខាបន្លំឯកសារឲ្យឈ្មួញរកស៊ីឈើក្នុងខេត្តកំពង់ចាម នាពេលកន្លងមក។

ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តធុនធំដឹកឈើដោយគ្មានញញឺតសមត្ថកិច្ចឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានគេពិនិត្យឃើញថា មានលិខិត១ច្បាប់ គឺឈ្មោះ ប៉ែន អៀន គោរពស្មើសុំអភិបាលខេត្តព្រះវិហារ សុំអ​នុញ្ញាត​ដឹក​ឈើចំនួន៣០ម៉ែត្រគូប យកទៅសង់ផ្ទះនៅស្រុកញញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះខាងលើបានប្រើរថយន្តធុននេះដឹកឈើ១លើករួចមកហើយ ចូលដល់លើកទី២ ទើបសមត្ថកិច្ចចាប់បានក្នុងពេលនេះ។ ប៉ុន្តែសកម្មភាពដឹកឈើខាងលើនេះ មិនមានសមត្ថកិច្ចជំនាញណាក្នុងខេត្តកំពង់ធំ បានដឹកនោះឡើយ គឺមានតែមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងម្នាក់ ឈរជើងនៅចំណុចថ្នល់បែកខេត្តកំពង់ធំ ដឹង និងបានទទួលលុយពីឈ្មោះ ប៉ែន អៀន ក្នុង១រថយន្ត៧០០ដុល្លារ ពីររថយន្ត គឺ១,៤០០ដុល្លារ។

ប្រភពព័ត៌មានបន្តទៀតថា បើពិនិត្យលើលិខិត គឺខុសគ្នាស្រឡះ ព្រោះសុំច្បាប់ដឹកឈើសំណង់តែ៣០ម៉ែត្រគូប ប៉ុន្តែជាក់ស្ដែងក្នុងមួយរថយន្តផ្ទុកឈើលើសពី៣០ម៉ែត្រគូប ហើយមិនមែនប្រភេទឈើសំណង់ទៀត គឺទាំង២រថយន្ត ដឹកបានរហូតជិត ៧០ម៉ែត្រគូប និងធ្វើសកម្មភាពដឹកបាន១លើករួចមកហើយ។ នេះជាលើកទី២ ត្រូវសមត្ថកិច្ចចាប់បាន ចុះបើចាប់មិនបាន ថាតើឈ្មោះនេះ នឹងប្រើលិខិតនេះដឹកប៉ុន្មានលើកទៀត។ ចំណុចមួយដោយឡែក គឺឈើនេះ ត្រូវបានដឹកចេញពីកងពលលេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានហត្ថលេខារបស់នាយសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្តផងដែរ។

គួរបញ្ជាក់ថា ប្រភពព័ត៌មានចុងក្រោយ គឺឈ្មោះ ប៉ែន អៀន មិនមែនធ្វើសកម្មភាពតែម្នាក់ឯងទេ គឺមានបុគ្គ​លមានឥទ្ធិពលម្នាក់ នៅខេត្តកំពង់ចាម នៅពីក្រោយករណីរកស៊ីឈើនេះផងដែរ។

មជ្ឍដ្ឋានមហាជនរង់ចាំមើលនោះ គឺក្រោយគេស្គាល់មុខ និងអត្តសញ្ញាណម្ចាស់ឈើហើយ តើសមត្ថកិច្ចជំនាញ និងលោកព្រះរាជ្ញាខេត្តកំពង់ធំ នឹងមានចំណាត់ការរបៀបណា? សង្ឃឹមថាមិន​លួច​ដោះលែង​ស្ងាត់ៗ​ក្រៅ​ផ្លូវការ​នោះទេ ព្រោះ​ម្ចាស់ឈើ​ជា​អ្នក​មាន​ខ្នង​បង្អែកផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន2030ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2438ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1806ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1765ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1710ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2192ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1868ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1734ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1823ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1816ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1645នាក់
ម្សិលមិញ    2261នាក់
សប្ដាហ៍នេះ    6098នាក់
ខែនេះ    28607នាក់
ឆ្នាំនេះ   523071នាក់
សរុប   57874467នាក់
ថ្ងៃទី 12 ខែ 08 ឆ្នាំ 2026 ម៉ោង 18:34