វប្បធម៌~អរិយធម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:06 នាទី ចំនួនអានៈ 9704

I.អរិយធម៌ជាអ្វី?

ជាទូទៅ​មាន​ការ​យល់​ផ្សេង​ពីគ្នា ចំពោះពាក្យអរិយធម៌នេះ៖

-ខ្លះយល់ថា ”អរិយធម៌ជាអំណាច ជាយសសក្តិ ជាចំណេះវិជ្ជា ជាទ្រព្យសម្បត្តិ“

-ខ្លះយល់ថា ភាពសង្ហា ភាពហឺហារហ៊ឹកហ៊ាក់ ដោយ​គ្រឿងឧបករព៍បរិភោគ មានសំលៀកបំពាក់ល្អ មានផ្ទះរស់នៅល្អ មានរថ​យន្ត​ទំនើប ចេះកាច់រាងតាម​ជនបរទេស យកជនបរទេសជាស្វាមី ឬប្រពន្ធ…

-ខ្លាះយល់ថា ភាពទំនើបថ្មី អ្នកនិយមប្រើ​ប្រាស​របស់ដែល​ទើប​តែកើត​ថ្មី ការយល់​បែបនេះស្រប​និង​សុភាសិត​ខ្មែរ​ដែល​ប្រើ​ពាក្យ​ស៊ីវិស័យ ក្លាយ​មក​ពី​ពាក្យ​បារាំង Civilization ដែល​វាសម​មួល​នឹង​ពាក្យ​ អរិយធម៌ នេះ​ឯង។

យើង​ស្រង់​យក​គំនិត​អ្នក​ប្រាជ្ញាធំៗ​ ដែល​បាន​ស្រាវ​ជ្រាវ​ពិចារណា​លើ​ពាក្យ អរិយធម៌ នេះ៖

-លោក កាល់ ម៉ាក (Karl Marx 1818-1883) ទស្សនវិទូ សេដ្ឋ​កិច្ចវិទូ សង្គមវិទូ អាល្លឺម៉ង់វិទូ យល់ថា ”អរិយធម៌ គឺជាតំលៃខាងសំភារៈ“។

-លោក វី ប៊ែរ (Weber 1864-1920) សេដ្ឋ​កិច្ច​វិទូ និង​សង្គម​វិទូ​អាឡឺ​ម៉ង់​យល់ថា ”អរិយធម៌ ជាកំរង​នៃ​វិជ្ជា​តិច​និច​ វិជ្ជាអនុវត្ត​គោល​ច្បាប់ ដែល​ជា​មធ្យោ​បាយ​ទប់​ទល់​នឹង​ធម្ម​ជាតិ“

-សព្វ​វចនាធិប្បាយ ឡារូស ពន្យល់ថា៖

          *អរិយធម៌​ នាំអោយអំពើ​ស៊ីវិល័យ

          *អរិយធម៌ ជាសំណុំលក្ខណៈ​ផ្ទាល់របស់ជីវភាព ប្រាជ្ញា​សិល្បៈ និង​សំភារៈនៃ​ប្រ​ទេស​មួយ សង្គម​មួយ។

-លោក ឡា ឡង់ (La Lande 1732-1807) តារា​វិទូ​បារាំង​យល់ថា ”អរិយធម៌ជាកម្រង​មែកធាង ច្រើន​បែប​យ៉ាង ក្នុង​សង្គម​មនុស្ស ដែល​មាន​លក្ខណៈ​ជា​សិល្បៈ សាសនា សីលធម៌ វិទ្យាសាស្រ្ត តិចនិច មាន​ជីវិត​អាច​បន្ត​គ្នា​ក្នុង​កាល​អាកាស ហើយ​ជា​លក្ខណៈរួម​របស់​សង្គម​ណាមួយ ឬ ច្រើន​ ដែល​មាន​ទំ​នាក់​ទំ​នង​គ្នា។

-លោក មីរ៉ាបូ (Mirabeau 1715-1789) សេដ្ឋ​កិច្ច​វិទូ​បារាំង​យល់ថា ”អរិយធម៌ គឺជា​ការ​រីក​ចំ​រើន​លូត​លាស់​នៃ​ជន​ជាតិ​ណាមួយ ដែល​ផ្ទុយ​នឹង​ភាព​ព្រៃ​ផ្សែ“។

-លោក ហង់រី បេណាក់ ភាសា​វិទូ​បារាំង​យល់​ថា ”អរិយធម៌ ជាការរីក​ចំ​រើន​ផ្នែក​សំភារៈ ផ្នែក​គំនិត​ប្រាជ្ញា និង​ផ្នែក​សីលធម៌“។

-តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជូន ណាត៖ ”អរិធម៌<អរិយ(បា)+ធម៌(សំ)ឬ ធម៌(បា)“

-អរិយ(បា) អាយ៍ (សំ) អារ្យ (ខ្មែរ)៖ ល្អប្រសើរ ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ ត្រឹមត្រូវ រៀបរយ មាន​សណ្តាប់​ធ្នាប់ ឬមាន​បែប​បទ​ល្អ។

-ធម៌ (សំ) ធម្ម (បា)៖ ធាតុ វិធី ធម៌ភាព សភាវ​ទ្រ​ទ្រង់ ឬទ្រឹស្តី នាឆ្ពោះ​ទៅ​រក​វឌ្ឍភាព និង​ការ​អនុវត្ត​ន៍​យ៉ាង​សកម្ម។

សន្និដ្ឋាន៖ ទោះបី​មាន​ទស្ស​នៈ​ប្លែក​គ្នា​លើ​ពាក្យ ”អរិយធម៌“ យ៉ាង​នេះក៏ដោយ ក៏​យើង​អាច​បង្រួម​សេច​ក្តីថា អរិយធម៌​ សំ​គាល់​ការ​រស់​នៅ ការ​រៀប​ចំ​ជីវភាព​នៃ​សង្គម​មនុស្ស​ អោយ​បាន​រីក​ចំ​រើន​លូត​លាស់​តាម​ផ្លូវ​កាយ​ ចិត្ត និង​សំភារៈ។

          អរិយធម៌ មាន​មែក​ធាង​ពីរ​គឺ វប្បធម៌ និង​ សង្គមធម៌៖

ក) វប្បធម៌៖ ជា​លទ្ធ​ផល​នៃការ​លូត​លាស់​ខាង​បញ្ញា​របស់​មនុស្ស លើ​វិជ្ជា​ភាព​អន្ធការ​ លើ​ធម្ម​ជាតិ​ជា​ពិសេស លើ​ចំនុច​ខ្សោយ​របស់​មនុស្ស​ដោយ​ខ្លួនឯង បាន​សេច​ក្តី​ថា ជាការ​បណ្តុះ​បណ្តាល ជាឆន្ទៈ និង​ឧត្តម​គតិ​ខ្ពង់​ខ្ពស់​ របស់​មនុស្សជាតិ តាម​ចំ​នេះ​ដឹង​សីលធម៌ ការ​អប់​រំ​ផ្សេងៗ។ ផ្នែក​នេះ​សំ​ដៅ​លើ​ជំនឿ សីលធម៌ សីល្បៈ ភាសា អក្សរសាស្រ្ត​ជាដើម ដែល​មនុស្ស​សំរិត​សំ​រាំង​ ដើម្បី​សុខ​ដុម​រមនា​ក្នុង​សង្គម។

ខ) សង្គមធម៌៖ ជា​ការ​ទ្រ​ទ្រង់​សង្គម​មនុស្ស និង​បណ្តុះ​បណ្តាល សេច​កត្តី​សុខ​សប្បា​របស់​មនុស្ស​ជាតិ ដើម្បី​ទាញ​យក​ផល​ប្រ​យោជន៍​អោយ​បាន​ច្រើន​ជា​ទី​បំ​ផុត​ ឬ​តាម​វិធី​រៀប​ចំ​សង្គម​អោយ​បាន​រី​ក​លូត​លាស់ដូច​ជា សេដ្ឋ​កិច្ច​ សង្គម​កិច្ច នយោបាយ ឬតាម​ស្ថាប័ន​ផ្សេងៗ។

II.វិវត្តន៍អរិយធម៌

គេច្រើន​ចាត់ទុក​អរិយធម៌ដូច​ជា វត្ថុមាន​ជីវិត ព្រោះ​អរិយធម៌​បាន​កើត​ឡើង​ រីក​ចំ​រើន​ ហើយ​ចុះ​អន់​ថយ រួច​វិនាស​សាប​សូន្យ​ទៅ​វិញ​ក៏មាន។ ធាតុ​ទាំង​ឡាយ​ដែល​ផ្សែ​ផ្សំ​គ្នា​អោយ​កើត​ជា​អរិយ​ធម៌​ណា​មួយ​ មិន​មែន​ចេះ​តែ​កើត​ឡើង​ដោយ​ចៃ​ដន្យ ឬ​ឥត​សម​ហេតុ​ផល​នោះទេ។ ធាតុ​ទាំង​ឡាយ​នោះ​សុទ្ធ តែ​ផ្សែ​ផ្សំ​គ្នា​ម្តង​បន្តិចៗ អស់​ពេល​យ៉ាង​យូរ ជូន​កាល​រាប់​សតវត្សទំរាំកើត​បាន​ជា​អ​រិ​យ​ធម៌​មួយ​ឡើង។

ចំណែក​ឯការ​វិនាស​បាត់​បង់​សាប​សូន្យនៃ​អរិយធម៌​វិញ អាច​ប្រ​ព្រឹត្ត​ទៅ​សន្សឹមៗ​ដូច​កាល​ដែល​អរិយ​ធម៌​នេះ​កកើត​ឡើង​ដែរ។ អរិយធម៌​ខ្លះ​វិនាស​សាប​សូន្យ​យ៉ាង​ទម្ងន់ ដោយ​បាតុ​ភូត​ធម្ម​ជាតិ (អគ្គីភ័យ ទឹក​ជំនន់ រញ្ជួយ​ព្រះ​ធម៌ណី ឬដោយ​សារ​សង្គ្រាម)។

ក្នុង​ការ​វិវត្ត​ន៍អរិយធម៌នីមួយៗ តែង​ជួប​ប្រ​ទះ​នឹង​សម័យ​រីក​ចំរើន​លូត​លាស់ និង​សម័យ​ដុន​ដាប​ជា​លំ​ដាប់​ដោយ​តែ​មួយ​លើក​ក៏មាន ច្រើន​លើក​ក៏មាន។ ល្បឿន​វិវត្តន៍​នៃ​អរិយធម៌​នីមួយៗ អាស្រ័យ​ទៅលើ ថាមពល​នៃ​អរិយធម៌​នោះ ជូន​កាល​អាស្រ័យ​ដោយ​ឥទ្ធិពល​នៃ​អរិយធម៌​ដ៏ទៃ ដែល​ច្រៀត​ចូល​មក ហើយ​ធ្វើ​អោយ អរិយធម៌នោះ​ផ្លាស់​ប្តូរ​ទៅ​តាម​ចង្វាក់​ថ្មី។ អរិយធម៌​ សំខាន់ៗទាំង​ឡាយ​ក្នុង​លោក សុទ្ធ​តែ​បាន​ទទួល​ឥទ្ធិពល​ពីគ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។ ទំ​នាក់​ទំ​នង​នេះ​ក៏អាច​ផ្តល់​ផល​វិបាក​អាក្រក់ ឬ​ល្អ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ វិវត្តន៍​អរិយ​ធម៌​នីមួយៗ ត្រូវ​អា​ស្រ័យ​មួយ​ផ្នែក​យ៉ាង​ធំ​ទៅ​និង​ការ​វិវត្តន៍​ប្រ​វត្តសាស្រ្ត​នៃ​សង្គម ជាតិ​មួយ​​ ឬ មនុស្ស​ជាតិ​ទូទៅ។

III.មែក​ធាង​វប្បធម៌-អរិយធម៌ (ចំនុចទី III នេះសូមចុចមើល​រូបភាព​ខាង​ក្រោម)

IV.អរិយធម៌សំខាន់ៗក្នុងលោក

          អរិយធម៌មាន​ចំនួនច្រើន ហើយ​អរិយធម៌ទាំង​នោះ​ច្រើន​តែមាន​ទំនាក់ទំ​នង​គ្នា​ផង​ ការ​ចែក​អរិយធម៌​ពីគ្នា​ជា​ការ​លំ​បាក។ ប៉ុន្តែ​ដើម្បី​សំ​រួល​ដល់​ការ​សិក្សា គេ​អាច​ចែក​អរិយ​ធម៌​សំ​ខាន់​ៗ​ក្នុង​លោក​ជា​ប្រាំ។

          ១-អរិយធម៌បច្ចឹម (អឺរ៉ុប​ខាង​លិច និង​អាមេរីក)

          ២-អរិយធម៌អាស៊ី (អាស៊ី​ចុង​បូព៌ា អាស៊ី​អគ្នេយ៍ ឥណ្ឌា)

          ៣-អរិយធម៌ឥស្លាម (ប្រទេស​ដែល​កាន់សាសនា​ឥស្លាម)

          ៤-អរិយធម៌សង្គម​និយម (ប្រ​ទេស​សង្គម​និយម​ទាំង​អស់)

          ៥-អរិយធម៌អាព្រិច​ខ្មៅ

V.សន្និដ្ឋាន៖

          អរិយធម៌បាន​ផ្លាស់​ប្តូរ​ពី​ន័យ​ចង្អៀត​ ទៅ​ជា​ន័យទូលាយ​ ស្រប​នឹង​គំនិត​រីក​ចំ​រើន​នៃ​វិទ្យា​សាស្រ្ត​ ឬ​សកល​និយម​របស់​មនុស្ស​ជាតិ។ អរិយធម៌ទាំង​អស់​ក្នុង​លោក​សុទ្ធ​តែមាន​ប្រ​វត្តិ​ ការ​វិវត្តន៍​ផ្លាស់​របស់​ជន​ជាតិ​នីមួយៗ​ វាលូត​លាស់​ដល់​កំពូល​ពេល​ណា ដែល​ធាតុ​ផ្សំ​ទាំង​ឡាយ​នៃ​អ​រិ​យ​ធម៌​នោះ​រលាយ​ចូល​គ្នា​ ស៊ី​សង្វាក់គ្នា​យ៉ាង​សុខ​ដុម​រមនា​បំផុត៕​ (ដកស្រង់ពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1748ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2411ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2891ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2776ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន2315ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2369ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1823ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1624ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1599ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1757ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      427នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8634នាក់
ខែនេះ    78346នាក់
ឆ្នាំនេះ   475354នាក់
សរុប   57826750នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:08