ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង បឹងទន្លេសាប ដូចជាឆ្នុកដាក់អំពូលដូចផ្កាយរះព្រោងព្រាត នៅតាមមាត់បឹងទន្លេសាប ពេលយប់ ហើយភ្លើងឆ្នុកទាំងនោះភ្លឺមិនចាញ់ទីក្រុងភ្នំពេញដែលលោកនាយករដ្ឋមន្រ្តីរស់នៅសព្វថ្ងៃនោះឡើយ។
ប្រភពពត៌មាន បានឲ្យដឹងថា លោក ញ៉ឹម ស៊ីវ័ន្ត ជានាយសង្កាត់រដ្ឋបាលជលផល ជីក្រែង បានខំបើកភ្លើងខៀវឲ្យក្រុមអ្នកនេសាត្រីខុសច្បាប់ ដោយប្រមូលលុយរាប់រយលានរៀល ដើម្បីវិចជូនលោក ព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលខេត្តសៀមរាប ជាថ្នូរនឹងការដាក់ឆ្នុក ដាក់សាច់ រុញស៊ីប នៅក្នុងបឹងទន្លេសាប ដោយពុំមានការខ្វាយខ្វល់ពីការបាត់បង់មច្ឆាជាតិនោះទេ។
ជាក់ស្តែងនៅក្នុងភូមិមាត់ខ្លា ភូមិពេជ្រក្រី ស្ទឹងជ្រៅ នៅក្នុងពេលរាត្រី ភ្លើងឆ្នុកដែលជាបទល្មើសហាមឃាត់ត្រូវបានជនល្មើសដាក់ដោយសេរី រាប់ពាន់អំពូលដូចគេបណ្តែតប្រទីបធ្វើអោយទិដ្ឋភាពបឹងទន្លេសាបនាពេលរាត្រីភ្លឺមួយចំហៀងមេឃ។ តាមប្រភពពត៌មានពីប្រជានេសាទនិយាយថា៖ ការដាក់ឆ្នុកត្រូវទៅតាម ខែរនោចរឺខ្នើត ខែខ្នើត ឆ្នុកមួយអាចនេសាទត្រីចាប់ពី ១០០គីឡូក្រាម ទៅ៥០០គីឡូក្រាម ខែរនោចចាប់ពី៣០០គីឡូក្រាមទៅ១តោនក្នុងមួយឆ្នុក។ ក្នុងមួយយប់អ្នកនេសាទនៅតំបន់នេះអាចនេសាទត្រីបានសរុបទាំងអស់គ្នា មិនតិចជាង២០តោននោះទេ។
អ្នកដែលប្រមូលទិញត្រីល្អិតច្រើនជាងគេយកទៅចែកចាយតាមបែ រឺក៏តាមស្រះដែលចិញ្ចឹមត្រីឆ្តោរត្រូវបានគេស្គាល់ឈ្មោះ កង ជនជាតិវៀតណាម សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអន្លង់ចំបក់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ការប្រើឧបករណ៍ឆ្នុកមកប្រើប្រាស់ក្នុងការនេសាទត្រីខុសពីច្បាប់រដ្ឋបាលជលផល។
ជុំវិញការចោទប្រកាន់ថា លោក ញឹម ស៊ីវ័ន្ត បើកភ្លើងខៀវឲ្យអ្នកនេសាទខុសច្បាប់ ដើម្បីប្រមូលលុយចូលហោប៉ៅ និងផ្គាប់ផ្គន់មេ អ្នកសារពត៌មានមិនអាចសុំការបំភ្លឺពីលោក ញឹម ស៊ីវ័ន្ត ប្រធានសង្កាត់រដ្ឋបាលជលផលឃុំអន្លង់សំណរបានទេទោះបីជាទូរស័ព្ទទៅគាត់ក៏គាត់មិនដែលធ្លាប់បានលើកដែរ។
ប៉ុន្តែមានប្រភពពត៌មានវាយតម្លៃផ្សេងៗ គ្នាចំពោះរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ ខ្លះនិយាយថាអសម្ថភាព ខ្លះទៀតនិយាយថាពុករលួយ ខ្លះទៀតនិយាយថា ធ្វើការគ្មានអាថ៌កំបាំង ព្រោះជុំវិញខ្លួនរបស់លោក ញឹម ស៊ីវ័ន្ត អ្នកខ្លះគឺជាខ្សែរយៈរបស់អ្នកនេសាទ ដែលប្រើឧបករណ៍ឆ្នុក។
ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសកម្ពុជាមានពាក្យ២ឃ្លានិយាយថា «បើចង់រកស៊ីឈើអោយសែនមេព្រៃ បើចង់រកស៊ីត្រីអោយសែនជលផល មិនបាច់រកក្បាលជ្រូក មិនចាំបាច់អុជធូប មិនចាំបាច់រកក្បាលមាន់ ក្បាលទា សែនតែនឹងដុល្លារកស៊ីបានហើយ »។
ពលរដ្ឋអ្នករកស៊ីដាក់លប រាយមង ចងសន្ទូច ស្របច្បាប់សូមអំពាវនាវដល់លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជនផលខេត្តសៀមរាប មេត្តាចាត់វិធានការទៅលើបទល្មើសខាងលើ និងចាត់ការមន្រ្តីក្រោមឱវាតរបស់លោកផង ព្រោះកំពុងតែសប្បាយចាយលុយបទល្មើសហើយ បានជាមិនមានសកម្មភាពបង្រ្កាបបទល្មើសបែបនេះ៕






យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
ប្រជាពលរដ្ឋនៅឃុំកណ្តែកមួយក្រុមបានលួចបង្ហើបអោយដឹងថា លោកខាំលឿមេឃុំកណ្តែកកំពុងតែកាប់រានដើមរាំងទឹក ព្រមទាំងចាក់ថ្នាំសំលាប់ដើមរាំងមិនអោយដុះឡើងវិញ ដើម្បីយកដីធ្វើស្រែប្រាំ...Read more
ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
យោងតាមបណ្តាញសង្គម Facebook មួយបានអោយដឹងតាមរយៈវីដេអូគ្លីបថា មានកាហ្វេមួយចំនួនដែលចរាចរណ៍នៅលើទីផ្សាបច្ចុប្បន្នមិនមែនជាកាហ្វេដែលមានគុណភាពល្អទេ គឺដើម្បីកេងចំណេញច្រើន ក្រុមអ្នកផលិតកាហ្វេ...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា យុវជនក្លាហានជានិស្សិតសកល វិទ្យាល័យខេមរៈ ម្នាក់កំពុងជាប់ពន្ធនាគារព្រៃស រឿងប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បដិសេធ...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
| ថ្ងៃនេះ | 473 | នាក់ |
| ម្សិលមិញ | 2103 | នាក់ |
| សប្ដាហ៍នេះ | 6861 | នាក់ |
| ខែនេះ | 12065 | នាក់ |
| ឆ្នាំនេះ | 506529 | នាក់ |
| សរុប | 57857925 | នាក់ |
| ថ្ងៃទី 06 ខែ 08 ឆ្នាំ 2026 ម៉ោង 05:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

