ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់ឆ្នាំង ឲ្យជួយផ្សាយព័ត៌មានរកកូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ នៅក្នុងភូមិជាមួយគ្នាបបួលទៅធ្វើការនៅភ្នំពេញ។ ម្ដាយស្ត្រីរងគ្រោះសង្ស័យថា គេបោកកូនគាត់យកទៅលក់។ ករណីនេះ បានកើតឡើងតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ស្ត្រីឈ្មោះ លាវ ពៅ អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ ជាម្តាយនារីរងគ្រោះបានមកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបាននិយាយឲ្យដឹងថា គាត់មានប្តីឈ្មោះ ឈឺន នៅ អាយុ៤៨ឆ្នាំ ប្រកបរបរនេសាទត្រី។ ពួកគាត់មានកូន៥នាក់ កូនស្រីរងគ្រោះមានឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ ជាកម្មករធ្វើទឹកសុទ្ធឲ្យសិប្បកម្មមួយកន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ យុវជនម្នាក់ឈ្មោះ ឡាំ អាយុប្រមាណ១៨ឆ្នាំ បានលួងលោមបបួលកូនស្រីរបស់គាត់ថា បើព្រមទៅធ្វើនៅក្រុងភ្នំពេញ គេដឹងថា កន្លែងមួយគេឲ្យប្រាក់ខែ២០០ដុល្លារ។ ដោយសារជីវភាពក្រុមគ្រួសារក្រីក្រ ឪពុកម្តាយជួលផ្ទះគេនៅ នាងជាម្តាយក៏បានយល់ព្រមឲ្យឈ្មោះ ឡាំ នាំកូនស្រីទៅធ្វើការនៅភ្នំពេញ។
ក្នុងរយៈពេល៥ថ្ងៃដំបូង គាត់បានទទួលដំណឹងពីកូនជាធម្មតា តែទូរស័ព្ទកូនគាត់ត្រូវបានឈ្មោះ ឡាំ ជាអ្នកកាន់រហូត មិនដែលជួបកូនផ្ទាល់មាត់ ហើយក្រោយមកទូរស័ព្ទលែងចូលរហូតតែម្ដង។
លុះនៅម៉ោង៣:៣០នាទី ល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់បានទូរស័ព្ទចូលឈ្មោះ ម៉ាក់ អះអាងថា ជាបងប្រុសឈ្មោះ ឡាំ និយាយថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់(ឈ្មោះ ម៉ាក់) បានទៅទទួលយកនារីឈ្មោះ ឈឺន ឆដា ពីបេនឡានសូរិយាក្រុងភ្នំពេញ ប៉ុន្តែនាងនៅបានតែ២ថ្ងៃប៉ុណ្ណោះទេ ក៏បានវិលត្រឡប់ទៅផ្ទះវិញហើយ។
ស្រ្តីជាម្តាយនារីរងគ្រោះ បាននិយាយទៀតថា គាត់សង្ស័យថា កូនស្រីគាត់ត្រូវគេបោកយកទៅលក់នៅកន្លែងណាមួយ ទើបនាងមិនអាចទូរស័ព្ទមកប្រាប់ឪពុកម្តាយបាន។ ចំណែកក្រុមគ្រួសារគាត់ក្រីក្រណាស់ គ្មានលុយកាក់ប្តឹងផ្តល់សមត្ថកិច្ចឲ្យជួយរកកូនគាត់បានទេ ហេតុនេះ សំណូមពរដល់សារព័ត៌មានអគ្គស្នងការនគរបាលជាតិ មេត្តាជួយផ្សាយព័ត៌មានរកកូនឲ្យគាត់ផង។
ករណីខាងលើ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ អ្នកយកព័ត៌យើងបានរាយការណ៍ជូនលោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តឲ្យជួយអន្តរាគមន៍ហើយ លោកបានសំណូមពរឲ្យម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលប្រឆាំងការជួញដូរខេត្ត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ការដាក់ពាក្យប្តឹង មិនត្រូវបានគេទារប្រាក់អ្វីឡើយ ហើយលោកស្នងការនិយាយថា លោកនឹងអន្តរាគមន៍ឲ្យលោកនាយការិយាល័យធ្វើការស្រាវជ្រាវជាបន្ទាន់ក្នុងរឿងខាងលើនេះ មិនទុកឲ្យយូរឡើយ៕ សេដ្ឋការ






រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

