ទំនៀមសែនក្រុងពាលី

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 3140

តាំងពី​បុរាណរហូត​មក យើង​តែង​សង្កេត​គេ​រៀប​ចំពិធី​សែន​ក្រុង​ពាលី នៅ​ក្នុង​ពិធី​ប្រ​ពៃ​ណី​ផ្សេងៗ​ដូច​ជា ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ពិធី​រៀប​ចំអាពាហ៍ពិពាហ៍ ពិធីចាប់ដាំពូជ​លើ​ដី​ថ្មី ពិធី​សុំកន្លែង​សង​ផ្ទះថ្មី ជាដើម។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ គេ​បាន​បោះ​បង់​ចោល ឬនៅ​មាន​តិច​តួច​ណាស់។ តើពិធី​សែន​ក្រុង​ពាលីនេះ​គេ​ធ្វើ​ដើម្បីអ្វី?

            មនុស្ស​ជំនាន់ដើម ពុំទាន់​មាន​ការ​ចេះដឹង និង​យល់​ពី​បាតុភូត​ធម្ម​ជាតិ​នៅ​ឡើយ។ គេ​ជឿ​ថា​ធម្ម​ជាតិ​ទាំង​អស់​សុទ្ធ​តែមាន​អទិទេព ព្រាយ​បីសាច ឬអំ​ណាច​អ្វី​មួយ​ថែ​រក្សា។ ម្លោះ​ហើយ​គេ​នាំ​គ្នា​គោរព​ធម្ម​ជាតិ បួង​សួង​បន់ស្រន់​សុំ​សេច​ក្តី​សុខ​ពី​ធម្ម​ជាតិ​សំ​ខាន់ៗ ដូច​ជា​ព្រះ​ធរណី ព្រះ​ច័ន្ទ ព្រះសូរ្យ ព្រះវាយុ ព្រះភិរុណ…។

            ពិធីសែនក្រុងពាលី

            ក្រុងពាលី គឺជាសេ្តច​នៃ​ពួកទេវតា ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី និង​ជា​អ្នក​ផ្តល់​សេច​ក្តី​សុខ​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ។

            ពិធី​សែន​ក្រុង​ពាលី​នេះ មាន​ទាក់​ទង​ទៅ​នឹង​រឿង​រាវ​ខ្លះៗ ដែល​មា​ន​ក្នុង​ព្រាហ្ម​សាសនា​ផង​ និង​ពុទ្ធ សាសនា​ផង។

            ក្នុង​ព្រាហ្ម​សាសនា​ មាន​រឿង​តំណាល​ថា មាន​យក្ស​មួយ​ឈ្មោះពាលី គ្រប់​គ្រង​លើ​ទឹក​ដី​ទាំង​មូល ហើយ​តែង​តែ​ធ្វើ​បាប​យាយី​ដល់​មនុស្ស​លោក។ ឃើញ​សភាព​បែបនេះព្រះវិស្ណុបាន​ក្រឡា​ខ្លួន​ជា​មនុស្ស​តឿ​ឈ្មោះ វាមរៈ មក​ស្នើ​សុំ​ដី​ពាលី​បី​ជំហ៊ាន​សំ​រាប់​ជា​ជំ​រក​ដល់​មនុស្ស​លោក។ យក្ស​ពាលី​យល់​ព្រម​តាម​សំ​ណើរ​មនុស្ស​តឿ។ ព្រះវិស្ណុក្រលា​ខ្លូន​យ៉ាង​ធំ​ឈាន​មួយ​ជំហ៊ាន​បាន​ផែនដី មួយ​ជំ​ហ៊ាន​បាន​ឋានសួគ៌ និង​មួយ​ជំ​ហ៊ាន​ទៀត​បាន​ស្ថាន​បាតាល។ ចាប់​ពី​ពេល​នោះ​មក​មនុស្ស​បាន​សុខ​រហូត។

            ក្នុង​រឿង​ពុទ្ធ​សាសនា​ ក៏មាន​ដំ​ណាល​ថា ពេល​ដែល​ព្រះ​សមណគោត្តម​អន្ទោល​យក​កំ​ណើត​ជា​ស្តេច​ស្វា​ខ្មៅ​មួយ​ឯក្រុង​ពាលី​ជា​ស្តេច​ស្វាស នៅ​មាត់​ច្រក​សមុទ្រ (បាង​សមុទ្រ) ម្ខាង​ម្នាក់។ ក្រុម​ស្វា​ទាំង​ពីរ​មិន​ត្រូវ​គ្នា​ទេ តែង​ប្រ​ខាំ​គ្នា​យក​ស្លាប់​រស់។ ឃើញសភាព​បែបនេះ ព្រះ​ពោធិ​សត្វ​ជា​ស្តេច​របស់ក្រុម​ស្វា​ខ្មៅ ក៏​អធិដ្ឋាន​បារមី​សុំ​អោយ​ហោះរួច ហើយ​ហោះ​ទៅ​ចុះ​ចំកណ្តាល​ហ្វូង​ស្វាស។ ដំណឹង​នេះ​លឺ​ដល់​ស្តេច​ស្វាសៗ​ខឹង​ក្រេវ​ក្រោធថា កន្លែង​នេះ​មាន​តែ​អញ​ជាធី ហើយ​ក៏​ជួប​និង​ស្វា​ពោធីសត្វ។ ស្វា​ពោធិសត្វ​បាន​និយាយ​អួត​សរសើរ​ថា​ស្តេច​ស្វា​សមាន​​ចិត្ត​សប្បុរស​មិន​បង្កជំ​លោះ​មិន​ចង​ពៀរ ហើយ​បាន​សុំ​ចង​មិត្ត​មេត្រី​និងគ្នា​ចាប់​ពី​ពេល​នោះ​មក​ស្វា​ទាំង​ពីរ​ក្រុម​បាន​សុខ​សប្បាយ​និង​គ្នា លែង​រំលោភ​ព្រៃ​រក​ស៊ី​ដូច​មុន​ទៀត​ហើយ។ ស្តេ​ច​ស្វា​ខ្មៅ និង​ស្តេច​ស្វាស ស្រលាញ់គ្នាណាស់។ ស្តេច​ស្វាស​គោរព​ស្វា​ពោធិសត្វ​ជា​គ្រូ ហើយ​បាន​បួង​សួង​កើត​ជាតិណា​កុំ​អោយ​ផុត​ពី​ការ​ទំនុកបំ​រុង​គ្នា​ទៅ​វិញ​ទៅ​មក។

            លុះ​កន្លង​ជាតិមក ស្តេច​ស្វាខ្មៅ បាន​ត្រាស​ដឹង​ជា​ព្រះសាម្មា​សាម្ពុទ្ធ ជា​ស្តេច​ស្វា​ស​កើត​ជា​ស្តេច​ក្រុង​ពាលីសោយ​រាជ​នៅ​កណ្តាល​ចក្រវាឡមាន​រូប​រាង​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល គឺ​មាន​មុខ​មាត់​សំ​លៀក​បំ​ពាក់​ជា​មនុស្ស​ មាន​ម្រាម​ដៃ ម្រាម​ជើង និង​កន្ទុយ​ជាស្វាស ហើយ​អួត​អាង​អំ​ណាច ប្ញទ្ធា​នុ​ភាព​​វាត​ទី​យក​ទឹក​ដី ទ្វី​ទាំង​បួន​កាន់​កាប់​ទៀត។ ក្រុង​ពាលី​មាន​កូន៧​នាក់​ប្រុស​៦នាក់​ ស្រី​ម្នាក់ជា​កូន​ពៅ ព្រះ​អង្គ​បាន​ចែក​ទឹក​ដី អោយ​កូន​ទាំង​៧​នាក់គ្រប់​គ្រង។ ឯនាង​នាថ​វត្តី ជាកូន​ស្រី​ត្រូវ​បាន​គ្រប់​គ្រង​ជម្ពូទ្វីប ដែល​ចែក​ជា​១៦នគរ ហើយ​បាន​រៀប​ចំ​អភិសេកជា​មួយ​ស្តេច​នាគរាជ​ឈ្មោះ ជម្ពូបាបកាស។

            ព្រះ​សាម្មា​សាម្ពុទ្ធបាន​យាង​ទៅ​ប្រោស​សត្វ នៅ​នគរ​ទាំង​១៦​ ជា​ហេតុ​ធ្វើ​អោយ​ជម្ពូបាបកាស ខឹង​ក្រេវ​ក្រោធ ខ្លាំង​ដោយ​យល់​ថា ទឹក​ដី​ជម្ពូ​ទ្វីបនេះ ជា​កេរ្តិ៍​ឪពុក​ក្មេក​ហេតុ​អ្វី​ក៏​ព្រះ​សមណគោត្តម​ មក​បណ្តុះ​បណ្តាល​ប្រ​ជា​ជន​យក​ទឹក​ដី​របស់​អញ។ ជម្ពូ​បាប​កាស​យក​ទ័ព​ទៅ​ច្បាំង តែ​នាង​ នាថវត្តី ឃាត់​ចាំ​ទៅ​ទូល​ព្រះ​បីតាសិន។ ពេល​ដឹង​ដំ​ណឹង​ក្រុង​ពាលី​ខឹង​ក្រេវ​ក្រោធ មាន​តែ​អញជា​អ្នក​ត្រួត​ត្រា​លើ​កណ្តាប់​ដៃ​ចក្រ​វាឡនេះ ម៉េច​ក៏មាន​សមណគោត្តម​មក​ពីណា ដើរ​បណ្តុះ​បណ្តាល​ប្រ​ជា​ជន ត្រូវ​ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ទោស​កុំ​អោយ​អ្នក​ពួង​យក​តំ​រាប់​តាម។

            ព្រះ​សាម្មាសាម្ពុទ្ធ​ដឹង​ញាណថា ក្រុង​ពាលី​ខឹង ក៏​បង្រួម​ផែន​ដី​អោយ​ពាលី​មក​ដល់​ឆាប់ ព្រោះ​ស្តេច​ក្រុង​ពាលីបាន​សន្យា​ជួយ​សង្គ្រោះ​គ្នា​តាំង​ពី​មាន​កំណើត​ជា​ស្តេច​ស្វាស​មក​ម្លេះ។ ពេល​ក្រុង​ពាលី​ជួប​ព្រះភ័ក្រ​ព្រះ​សាម្មា​សាម្ពុទ្ធ ក៏​ធ្លាក់​ទឹកចិត្ត រលាយ​រលត់​ទោសៈ​អស់​រលីង ព្រោះ​ព្រះ​អង្គ​បាន​និយាយ ព្រះ​អង្គ​ជា​កូន​មហា​ចក្រពត្រាធិរាជ្យ បើ​ថា​គាត់​លោភ​លន់​ចង់​បាន​ទឹក​ដីរាជ​សម្បត្តិ មិន​ចេញ​មក​បួស​ទេ ការ​មក​នេះ​គឺ​គ្រាន់​តែ​ប្រោស​សត្វ​អោយ​រួច​ផុត​ពី​ទុក្ខ ព្រះ​អង្គ​ក៏​សំដែង​ប្រាប់​ស្តេច​ក្រុង​ពាលី រឿង​អតីតជាតិ ក្រុង​ពាលីដឹង​ខ្លួន​ក៏​គោរព​ព្រះ​ពុទ្ធ ហើយ​សុំ​បួស​ជាមួយ​ព្រះពុទ្ធ។ ព្រះ​ពុទ្ធ​ប្រាប់​ថា​មិន​អាច​បួស​បាន​ទេ ព្រោះ​ស្តេច​ក្រុង​ពាលី​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល ព្រះ​អង្គ​អាច​ជួយ​បាន​តែ​អោយ​សីល​៥ កម្ម​បទ​១០ ធ្វើ​ជា​ពូជ​ទៅ​អនាគត​ប៉ុណ្ណោះ។ ស្តេច​ពាលី​ក៏បាន​ទទួល​សីល៥ ផ្ទាល់​ពី​ព្រះ​អង្គ ហើយ​ក្រាប​ទូល​សុំ​ពរ​អោយ​ឆាប់​រួច​ពី​ជាតិ​ដែល​អាក្រក់​ថោក​ទាប​នេះ។ ព្រះ​អង្គ​សន្យា​និង​ប្រ​កាសដល់​ពួក​បរិស័ទ​ទាំង​អស់​អោយ​មាន​សទ្ធា​ជ្រះ​ថ្លា ថ្វាយ​មហាទាន ឧទ្ទិស​ចំណែក​កុសល​ទៅ​ជួយ​រំ​ដោះ​ទុក្ខ ស្តេច​ក្រុង​ពាលី។

            ក្រោយ​មក​ពួក​បរិស័ទ​ កាល​ណា​ត្រូវ​ធ្វើ​បុណ្យ​ទាន គេ​តែ​ង​តែ​ឧទ្ធិស​ចំ​ណែក​ផល ជូន​ទៅ​ក្រុង​ពាលីគ្រប់​ៗគ្នា ជា​រៀង​ដរាប​មក តាម​បង្គាប់​ព្រះសាម្មាសាម្ពុទ្ធ​ដែល​ទ្រង់​បញ្ញតិ ទុក​អោយ​នោះ​ឯង ក្រោយ​ព្រះ​ពុទ្ធ​ទ្រង់បរិនិព្វាន​ពិធីនេះ ធ្វើ​ច្រ​បូក​ច្រ​បល់ ហើយ​មាន​រៀប​សែន​ក្រុង​ពាលី​រៀង​មក ក្នុង​ពិធី​ផ្សេង​ៗ​ព្រោះ​យល់​ថា ស្តេច​ក្រុង​ពាលី​ជា​អ្នក​ត្រួត​ត្រា​លើ​ទឹក​ដី​ទាំងមូល៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1717ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1612ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1637ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1615ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1657ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1626ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1605ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4427ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2128ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1672ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4855នាក់
ម្សិលមិញ    1958នាក់
សប្ដាហ៍នេះ    6823នាក់
ខែនេះ    11180នាក់
ឆ្នាំនេះ   228272នាក់
សរុប   57579668នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2026 ម៉ោង 21:48