អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង

ដោយៈ ចាន់ មករា ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 12:30 នាទី ចំនួនអានៈ 2441

ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសតូចធំ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​ចេញលិខិត ព្រ​មាន​ដល់​មន្ត្រី​ពន្ធ​ដា៤​រូប​ដើម្បី​ឲ្យ​ពួក​គេ​កែ​ប្រែ​កំ​ហុស​របស់​ខ្លួន។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៤កន្លង​ទី​នេះ បានចេញលិខិតព្រមានធ្ងន់ៗមួយ ដល់​មន្រ្តី​ពន្ធ​ដារ​ចំ​នួន​៤​រូប​ នៅក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹង​ការអាក់ខាន មិន​បាន​ចុះ​បញ្ជី​ពន្ធ​ និង​ការ​ប្រ​មូល​​ពន្ធ​ពី​ស​ហគ្រាស​ មិន​គ្រប់​ចំនួន និង​មិន​ទាន់​ពេល​វេលា ។

មន្រ្តីពន្ធដារទាំង​៤រូប ដែល​រង​ការ​ព្រមាន​នោះមាន៖

ទី១. លោក តុម ផាន់នី មន្រ្តី​ទ​ទួល​បន្ទុក​ពន្ធ​​មុខ​សញ្ញា​លេខ១ នៅ​សង្កាត់​កំ​ពង់​ស្វាយ។ ទី២. លោក ផេង សុភា មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់ព្រះពន្លា។ ទី៣. លោក ធឹម សុធន មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅសង្កាត់អូរអំបិល-ទឹកថ្លា។

ទី៤. ឌឹម វិរោចន៍ ប្រធានស្នាក់ការពន្ធដារ​សិរីសោ​ភ័ណ​តែម្តង។

ក្នុង​លិខិតព្រមាន​ដ៏ក្តៅគគុក​នេះ​បាន​បញ្ជាក់​ថា ឱ្យ​មន្រ្តី​ពន្ធ​ដារ​ទាំង​៤​នាក់​កែ​ប្រែ​កំ​ហុស​ឆ្គង​របស់​ខ្លួន ជាបន្ទាន់​និង​បញ្ឈប់​រាល់​សកម្ម​ភាព អសកម្ម​ក្នុង​ការ​ចុះ​បញ្ជី​ពន្ធ និង​ប្រ​មូល​ពន្ធ នៅក្នុង មូលដ្ឋាន។

ជុំវិញការ​ព្រ​មាន​នេះ ប្រ​ជា​ពល​រដ្ឋ​ដែល​ជា​អ្នក​បាន​យក​រថ​យន្ត​ទៅ​បង់​ពន្ធ​នៅ​ស្នាក់​ការ​ពន្ធ​ដា ស្រុក/ក្រុង ខេត្ត​បន្ទាយមាន​ជ័យ បាន​រិះគន់​ថា ចំ​ពោះ​រថ​យន្ត​ដែល​មាន​តម្លៃ​ពន្ធ​ផ្លូវ​ចាប់​ពី​៦០ម៉ឺន ឡើង​ទៅ​ខាង​មន្ត្រី​ពន្ធ​ដា​ឲ្យ​ទៅ​បង់​នៅ​តាម​ធនា​គារ។ តែ​សម្រាប់​រថ​យន្ត​ធុន​តូច​ដែល​ត្រូវ​បង់​ពន្ធ ផ្លូវ១០​ទៅ២៥​ម៉ឺន គឺ​គេ​តម្រូវ​ឲ្យ​ទៅ​បង់​លុយ​នៅ​តាម​ស្នាក់​ការ​ស្រុក/ក្រុង​ ឬសាខាខេត្ត ដើម្បីពួក មន្ត្រី​ទាំង​នោះ​អា​ច​រក​ចំ​ណូល​ក្រោម​តុ​បន្ថែម​ពី​លើ​ពន្ធ ក្រោម​រូប​ភាព​ថ្លៃសរ​សេ​បែប​បទ​​ឬ​ថ្លៃ​​ទឹក​ប៊ិច ក្នុងម្នាក់​ចាប់​ពី​១ម៉ឺន​ទៅ២​ម៉ឺនរៀល​ ដែល​ថ​វិការ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មន្ត្រីពន្ធដា ជាអ្នក​កំ​ណត់​យក​ខ្លួន​ឯង ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​មិន​មែន​ជា​ចំ​ណូល​ថវិការ​ជាតិ​ឡើយ។

ចំពោះសកម្មភាព​ពុក​រលួច​នេះគឺ ភាគ​ច្រើនកើត​មាននៅ​ស្នាក់​ពន្ធដាក្រុង​សិរីសោ​ភ័ណ និង​ស្នាក់ ការ​ពន្ធ​ដាក្រុង​ប៉ោយ​ប៉ែត ដែលមាន​លោក ហាក់ សុផល​ ជា​ប្រ​ធាន ហើយ​បុគ្គ​រូប​នេះ​ក៏​ត្រូវ​បាន ពល​រដ្ឋរិះ​គន់​ចំៗផង​ដែរ ពីការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សូវ​មាន​ក្រម​សីល​ធម៌​ឡើយ​ជាមួយ​បង ប្អូន​ប្រជាពល​រដ្ឋពេល​ពួកគាត់​ទៅបង់​ពន្ធ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1774ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1721ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1579ដង ចំរៀងបទ ជំរុំតាទុំ   អាន2314ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1569ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1954ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1802ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2435ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1576ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1727ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      542នាក់
ម្សិលមិញ    1772នាក់
សប្ដាហ៍នេះ    8985នាក់
ខែនេះ    10778នាក់
ឆ្នាំនេះ   124295នាក់
សរុប   57475691នាក់
ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 06:57