ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប

ដោយៈ សហការី ខេត្តឧត្តរ​មានជ័យ ថ្ងៃទី 17 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 03:43 នាទី ចំនួនអានៈ 2642

ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ ទើប​បន​ល្បែង​ខុសច្បាប់​ទាំងនោះ មាន​ភាពសុខសាន្ត និង​បើក​លែង​បាន​ម៉ា​សេរី​។

​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤​នេះ ប្រជាពលរដ្ឋ​លេងល្បែង​ស៊ីសង​កន្ទុយលេខ ដោយមាន​ការឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ប៉ូលិស និង​សមត្ថកិច្ច​អាវុធហត្ថ បាន​ល្បែង​លេង​នេះ​។ ករណី​បើក​ឲ្យ​លេងល្បែង​កន្ទុយលេខ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខាងលើនេះ គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​មេក្លោង​ធំៗ​ម្តងណា​ឡើយ ព្រោះ​ដោយសារ​ពួកគេ​ត្រូវរ៉ូវ​គ្នា​ពេញ​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អស់ហើយ​។

​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព តែ​សមត្ថកិច្ច​នៅ​ឧ​ត្ត​រ​មានជ័យ ដូចជា ធ្វើ​មិនដឹង មិនឃើញ​ចំពោះ​បទល្មើស​ដែល​កើតឡើង​នេះ​ទាល់តែសោះ ឬមួយ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​? ហើយ​សំខាន់បំផុត​នោះ គឺ​ស្រុក​អន្លង់វែង ដែលទី​១​មាន​ឈ្មោះ វិ​ន ភេទ​ស្រី លក់​កន្ទុយលេខ​នៅ​ផ្សារ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ រង្វង់​មូល​ទល់មុខ​ហ្គា​រាស​សាំង​(​ខៀវ ឧ​ត្ត​ម​), ទី​២-​ឈ្មោះ ជឿន ភេទ​ប្រុស លក់​នៅ​ផ្សារ​សេង​ស៊ន់​, ទី​៣-​ឈ្មោះ ភាព ភេទ​ស្រី លក់​នៅ​ផ្សារ​សេង​ស៊ន់ ជួល​ផ្ទះ​អា​ទី​, ទី​៤-​ឈ្មោះ ចែ​ខួច លក់​នៅមុខ​ផ្ទះ​យាយ​គុយទាវ​, ទី​៥-​លក់​នៅផ្ទះ​សំណាក់​សោភា​, ទី​៦-​ឈ្មោះ តា​វ៉ែនតា លក់​ជាប់​ផ្ទះសំណាក់​ត្រពាំង​ប្រី​យ៍​, ទី​៧-​ឈ្មោះ យ៉ា លក់​នៅ​ទឹក​ជុំ ហើយ​ក៏មាន​អ្នកជិះ​ម៉ូតូ​ដើរ​លក់​តាម​ផ្ទះ​ទៀតផង​។​

​ពលរដ្ឋ​រិះគន់ថា ដោយសារ​តែមាន​វង់ល្បែង​ស៊ីសង​កើតមាន​ដូច​ម្រាមដៃ​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មួយរយៈ​នេះ​គេ​កត់សម្គាល់​ឃើញថា មាន​បទល្មើស​ចោរលួច ឆក់ ប្លន់ បាន​កើតមានឡើង​ជាប​ន្ត​បន្ទាប់ ក្នុងភូមិ​សាស្ត្រ​ខាងលើ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ចង់​អស់ជំនឿ​លើ​សមត្ថកិច្ច​ហើយ​។

សូម​លោក នេត្រ សាវឿន ដែលជា​អគ្គស្នងការ​នគរបាល​ជាតិ និង​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គួរ​ដុសក្អែល និង​ស្រឿ​សរសៃ​អស់លោក ដែលជា​មន្ត្រី​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខ្លះ​ផង ជៀសវាង​ខេត្ត​ឧ​ត្ត​មានជ័យ ពិសេស​ស្រុក​អន្លង់វែង ក្លាយជា​ទីក្រុង​សៀង​ហៃ​ទី​២៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2138ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1797ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1885ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1748ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1785ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2269ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1830ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1826ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន4196ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2489ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      388នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11059នាក់
ខែនេះ    33568នាក់
ឆ្នាំនេះ   528032នាក់
សរុប   57879428នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:36