កម្លាំងនគរបាលវិរៈសេនាតូចការពារព្រំដែនគោក៨០៧ បានសង់ប៉ុស្តិ៍នគរបាល ការពារព្រំដែនថ្មី នៅចំណុចបង្គោលសីមាលេខ២៧ ឬផ្លូវព្រំដែនលេខបូក ក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវអង្គភាព យោធាខេត្តហាមឃាត់ ដោយអះអាងថាត្រូវទៅសុំសច្ចាប័នពីគណៈបញ្ជាការកងឯកភាពខេត្តសិន។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ អោយដឹងជាថ្មី នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ថា ករណីសង់ប៉ុស្តិ៍ព្រំដែនថ្មីមួយទៀត នៅចំណុចបង្គោលព្រំដែនលេខ២៧នោះ គឺទីនោះពីមុនមក ជាព្រៃដែលទាហានឈរជើង។ នគរបាល ត្រូវឈរជើង ឬសង់ប៉ុស្តិ៍/បន្ទាយ ទាល់តែគោរពគោលការណ៍ថ្នាក់លើខ្សែបណ្តោយ គឺនគមរបាល សុំនាយកដ្ឋាននគរបាលព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯទ័ព ត្រូវសុំគោលការណ៍យោធភូមិភាគទី៥ និងកងទ័ពជើងគោក។ បើខ្សែបណ្តោយណា ជំទាស់ក៏ធ្វើមិនបាន ប៉ុន្តែគោលការណ៍ និងជំហរ គឺបែងចែកគ្នាឈរជើង និងការពារនៅជាប់គ្នាតែម្តង។
លោកបន្តថា ឥឡូវខាងលោកជំទាស់។ តែត្រូវទុកសុំសច្ចាប័នពីគណៈបញ្ជាការកងឯកភាពខេត្តសម្រេច។ បើខេត្ត ផ្តល់សច្ចាប័នអោយសង់ប៉ុស្តិ៍នេះបាន គឺតំបន្រ់បតិបត្តិការសឹករងខេត្ត ត្រូវសុំឈរជើង និងសង់បន្ទាយ តាមគោលដៅព្រំដែនត្រង់កន្លែងណា ដែលពុំទាន់មានទ័ពឈរជើងលើបណ្តោយព្រំដែន១៥៣គម ដែននៃខេត្តនេះដែរ ព្រោះភារកិច្ចទ្រោលការពារព្រំដែន តាំងពីឆ្នាំ២០០៨ មក។ក្នុងនោះ ពេលបង្កើតកងអនុសេនាធំលេខ២មួយទៀត នៅក្រុងប៉ោយប៉ែត កម្លាំងទ័ពនឹងត្រូវដាក់ទីឈរជើងនឹងព្រំដែន២កន្លែង គឺនៅក្នុងភូមិសាស្ត្រដែលនគរបាលព្រំដែន៩១១ ឈរជើងខាងប៉ោយប៉ែត និងនៅក្នុងភូមិសាស្ត្រនគរបាលព្រំដែន៨៩១ ឈរជើងខាងត្បូងប៉ោយប៉ែត។
គួររំលឹកថា ក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពកាលពីចុងសប្តាហ៍មុន មានការលើកឡើងបញ្ហាចម្រូងចម្រាសប៉ូលីសត្រូវសង់ប៉ុស្តិ៍ព្រំដែនថ្មីបង្គោលលេខ២៧នេះ។ គ្រឿងសំណង់ខ្លះ ដឹកទៅត្រុវស្ទះសិន ដោយទាហានមិនអោយសង់។
លោក គោស៊ុំ សារឿត អភិបាល និងជាប្រធានគណ:បញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ មានយោបល់ថា បើដណ្តើមគ្នាឈរជើងយ៉ាងនេះ គ្មានអ្វីក្រៅពីរឿងផលប្រយោជន៍នោះទេ។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា បដិសេធថា មិនពាក់ព័ន្ធប្រយោជន៍ផ្ទាល់ខ្លួនទេ តែសំខាន់ គឺប្រយោជន៍ការពារជាតិព្រំដែន និងធ្វើអ្វីអោយស្របតាមគោលការណ៍ថ្នាក់លើ ហើយមុននិងឥឡូវនេះ ទ័ពក៏សម្រួលអោយនគរបាលសង់អគារប៉ុស្តិ៍ព្រំដែនថ្មីមួយដែរ នៅចំណុចក្រឡឆ្ងាញ់ ឬប៉ុស្តិ៍ដងរែកដែលមិនស្ថិតលើទីតាំងចាស់នោះទេ។
លោកឧត្តមសេនីយ៍ត្រី សំ ជិត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រំដែន និយាយថា ការសង់ប៉ុស្តិ៍ និងឈរជើងថ្មីនេះ មិនពាក់ព័ន្ធប្រយោជន៍បុគ្គលឡើយ តែជាគោលការណ៍ និងទិសថ្នាក់លើ។ លោក សំ ជិត ប្រាប់តាមទូរស័ព្ទបន្ថែមថា ទាហានមិនចង់អោយប៉ូលិសសង់ប៉ុស្តិ៍ និងឈរជើង ព្រោះសង្ស័យមានអាថ៌កំបាំង និងផលប្រយោជន៍ពីព្រំដែននោះ៕






នារីវ័យក្មេងម្នាក់ចុះលេងទឹក នៅបឹងយក្សឡោម មិនបានប្រុងប្រយ័ត្នពាក់អាវពោងការពារលង់ទឹកស្លាប់ខណៈមកកំសាន្តនៅខេត្តរតនគីរីដែលធ្វើអោយមហាជនភ្ញាក់ផ្អើលចោមរោមមើលឈូឆរ...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
| ថ្ងៃនេះ | 388 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11059 | នាក់ |
| ខែនេះ | 33568 | នាក់ |
| ឆ្នាំនេះ | 528032 | នាក់ |
| សរុប | 57879428 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:40 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

