ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៤។
សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់យ៉ាងអណោចអធម្មនៅក្រោយវត្តទេពនិមិត្តស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានលោកសាយ ណូរ៉ាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ និង លោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាល និងលោក ញ៉ែម ឈុនលី អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនចូលរួមពិនិត្យកោសល្យវិច្ឆ័យសាកសពជនរងគ្រោះ។
តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះថា សរ ពន្លឺ ភេទប្រុសអាយុ២០ឆ្នាំមានមុខរបរជាអ្នករត់ម៉ូតឌុបរស់នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះក្រុងស្ទឹងសែន ខេត្តកំពង់ធំដែលមានប្រពន្ធឈ្មោះសា ចន្ទីភេទស្រីអាយុ២២ឆ្នាំទើបតែសម្រាលបានកូនប្រុសម្នាក់បានរយៈពេល១ខែប៉ុណ្ណោះ គ្មានមុខរបរក៏បាន រត់ម៉ូតូឌុបដើម្បីរកលុយមកចិញ្ចឹមគ្រួសារ តែដល់ថ្ងៃកើតហេតុ ជនរងគ្រោះ ចេញមករត់ម៉ូតូឌុប ដូចសព្វមួយដង តែពុំឃើញត្រឡប់ទៅផ្ទះវិញ លុះព្រឹកឡើងទើបគេប្រទះឃើញដេក ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះបានស្លាប់ ដោយសារចោរប្លន់សំលាប់កាប់៥ពូថៅចំកណ្តាលក្បាល១ពូថៅធ្លាយដល់ខួរចំៗហៀងក្បាលផ្នែកខាងឆ្វេង៣ពូថៅនិងលើកញ្ចឹងករ១ពូថៅរប្លន់យកម៉ូតូម៉ាក់សង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1C1484រួចហើយឌុបយកសាកសព្វមកទម្លាក់ចោលនៅទីនេះ យកម៉ូតូទៅបាត់!តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះត្រូវបានជនសង្ស័យជួលឲ្យឌុបកាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ លុះមកដល់កន្លែងស្ងាត់ក៏បានធ្វើសកម្មភាពដកពូថៅកាប់ទៅលើជនរងគ្រោះទាំងមិនដឹងខ្លួន!ទើបធ្វើឲ្យជនរងគ្រោះត្រូវមិនអាចតដៃបានហើយក៏កាប់ជញ្ច្រាំបន្ថែមទៀតតែម្តងទៅ!ជុំវិញករណីនេះសមត្ថកិច្ចកំពង់តែធ្វើការស្រាវជ្រាវដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕






អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
| ថ្ងៃនេះ | 288 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10959 | នាក់ |
| ខែនេះ | 33468 | នាក់ |
| ឆ្នាំនេះ | 527932 | នាក់ |
| សរុប | 57879328 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:40 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

