នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភាពសុខសាន្តរហូត និងមិនដែលឃើញសមត្ថកិច្ចរដ្ឋបាលជលផល សង្កាត់បរិបូរណ៍ និងខណ្ឌកំពង់ឆ្នាំង ចេញបង្ក្រាបឡើយ ករណីនេះត្រូវបាន គេសង្ស័យថា មានការបើកដៃពីសមត្ថកិច្ចជំនាញ ឲ្យឈ្មួញធ្វើតាមអំពើរចិត្តជាថ្នូរនិងលាភ សក្ការះ ដែលផ្ទុយស្រឡះពីគោលនយោបានរបស់រដ្ឋាភិបាលដែលបានបិទឡូនេសាទ ទុកអោយសំបូរត្រី ក្នុងបឹងទន្លេសាប សំរាប់រាស្រ្តខ្មែរប្រកបរបរចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូរបានអះអាងថា រាល់ថ្ងៃនេះមាន ទូកអូសអួន០២គ្រឿងនេះ ជារបស់ជនជាតិវៀតណាម នៅឃុំឆ្នុកទ្រូ ហើយអួនក្នុង០១គ្រឿងៗមានកម្មករ ពី១៥ទៅ២០ នាក់ និងមានកាណូត០៣គ្រឿងអូសទាញដោយកំលាំងម៉ាស៊ីន ម៉ាសាដាឬនីសាន់(៦ម៉ាស៊ីនស្មើនឹង ១៦៥សេះ) និង មុជទឹកដោយម៉ាស៊ីនខ្យល់។
រាល់ថ្ងៃ ពួកជនជាតិវៀតណាម ទាំងនោះបានធ្វើសកម្មភាពនេសាទនៅបឹងទន្លេសាប ឃុំឆ្នុកទ្រូនិងចល័តចូលក្នុងដែននេសាទ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយការធ្វើ សកម្មភាពតាំងពីដើមខែវិច្ឆិកា រហូតមកទល់បច្ចុប្បន្ន។ ហើយពេលទឹកស្រកបន្តិចគេនេសាទ ពីបឹងទន្លេសាប ក្នុងដែននេសាទខេត្តកំពង់ឆ្នាំង រហូតមកទល់កោះក្រញ៉ាន និងព្រំប្រទល់ ស្រុកកំពង់លែង។
ប្រភពដដែលបានបញ្ជាក់ថា រាល់ថ្ងៃនេះសមត្ថកិច្ចជំនាញបានចាត់មនុស្សឲ្យដើរ ប្រមូលលុយ ក្នុងអួន០១វង់ៗគឺមានតម្លៃរត់ការសរុបពី២០លានរៀល ទៅ២៥លានរៀល ជាថ្នូរធ្វើសកម្មភាពនេសាទ០១រដូវកាល ពោលគឺចាប់ពីទឹកសម្រក់ រហូតមកទល់នឹងទឹកដំឡើង ក្នុងរដូវបិទនេសាទ។ និយាយឲ្យចំទៅគឺមិនប្រកាន់រដូវ បើទោះដឹងថាជារដូវត្រីពងក៏ដោយ។
ពលរដ្ឋនៅតំបន់នោះ បានបង្ហើយឲ្យដឹងថា កន្លងមកគេបានឃើញមន្ត្រីរដ្ឋបានជលផល តែងតែធ្វើការនេសាទ នៅទីនោះជាហូរហែ តែបង្ក្រាបបានតែអ្នកតូចតាចតែប៉ុណ្ណោះ ចំពោះអ្នកមានលុយបង់ មានអំណាចចង់ធ្វើអីក៏បាន ពិសេដូចជាអូនពីរខាងលើ មិនដែលឃើញទៅរំខានដល់បទល្មើសនេសាទអួននេះ ព្រោះឈ្មួញនិងជនជាតិវៀតណាមដែល មកនេសាទខុសច្បាប់ទាំងនោះបានសែនព្រេនដិតដល់។
ជុំវិញការចោទប្រកាន់នេះ នាយសង្កាត់រដ្ឋបាលជលផលបរិបូរណ៍លោក ម៉ូត សៀងហេង បានប្រាប់អ្នកសារព័ត៌មានដឹងថា អួនទាំង០២វង់នេះ ថ្វីបើនៅឃុំឆ្នុកទ្រូ ក្នុងដែនសមត្ថកិច្ចរបស់លោកមែន ប៉ុន្តែពួកគេធ្វើសកម្មភាពនេសាទ នៅបឹងទន្លេសាបខាងខេត្តពោធិ៍សាត់ឯណោះទេ។
រីឯលោកតាំង លី នាយផ្នែករដ្ឋបាលជលផលក្រគរ និងលោក ផេម សុខុន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួងបានឆ្លើយបដិសេធន៍ថា លោកមិនបានដឹងរឿងនេះទេ ប៉ុន្តែក្រែងបទល្មើសនេសាទនេះលួចធ្វើចន្លោះប្រតិបត្តិការរបស់លោក។
លោក ណៅ ធួក ប្រធាននាយកដ្ឋានជលផល គួរតែបើកការស៊ើបអង្គេតលើករណីនេះ ព្រោះគេមក នេសាទខុសច្បាប់ពេញទន្លេសាប ពិសេសក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កូនចៅលោកអត់ដឹងទេ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយគួរចាត់ក្រុមការងារឬមន្ត្រីរបស់ខ្លួនចុះធ្វើ ការអធិការកិច្ចលើ់ករណីមន្ត្រីជល់ផលបើកដៃឲ្យឈ្មួញនេសាទខុសច្បាប់ និងប្រមូលលុយពីទូកអូសអួន ក្នុងមួយគ្រឿងតម្លៃពី២០ទៅ២៥លានរៀល តើប្រាក់ទាំងនោះបានចូលរដ្ឋទេ? ឬមួយអស់លោកមន្ត្រី ជលគោលដៅខាងលើប្រមូលចែកគ្នាធ្វើមានធ្វើបានរៀងៗខ្លួន?






នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ពុទ្ធោ! កូនប្រុសមាសម្តាយ
កូនប្រុសមាសម្តាយ ម្តាយនឹកកូនណាស់ ម្តាយស្មានតែកូនបានទទួលសេចក្តីសុខសាន្តក្នុងសង្គមគ្រួសាររបស់កូនហើយ តែបន្ទាប់ពីម្តាយបានអានសំបុត្ររបស់កូនទើបម្តា...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
| ថ្ងៃនេះ | 354 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11025 | នាក់ |
| ខែនេះ | 33534 | នាក់ |
| ឆ្នាំនេះ | 527998 | នាក់ |
| សរុប | 57879394 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:19 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

