មានសេចក្តីរាយការពីរឿងអាស្រូវរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិនបានធ្វើឲ្យមន្ត្រីគយទូទាំងប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេតុថា មិនមែនជារឿងសាមញ្ញនោះទេដែលមានមន្ត្រីគយ២០នាក់មកប្តឹងលោក គុណ ញឹម ដែលជាអគ្គនាយកគយនិងរដ្ឋាករដើម្បីបកអាក្រាតទង្វើមិនប្រក្រតីរបស់លោក លឹម សម្បត្តិ ដែលប្រើអំណាចហួសហេតុក្នុងការប្រមូលផលប្រយោជន៍ដាក់ហោប៉ៅផ្ទាល់ខ្លួន ដែលទង្វើទាំងនេះវាផ្ទុយពីច្បាប់បានកំណត់។
យោងតាមប្រភពព័ត៌មានពីមន្ត្រីគយភាគច្រើនប្រចាំការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំបានឲ្យដឹងថាលោក លឹម សម្បត្តិ បានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់តាមអំពើចិត្តហើយមានកែឯកសារបន្លំប្រភេទទំនិញទៀតផង។ បញ្ហានេះបាននាំឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ចំណែកលោក លឹម សម្បត្តិ ទទួលបានសំណូកក្រោមតុពីឈ្មួញយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ដូច្នេះការដែលមន្ត្រីគយ២០នាក់នាំគ្នាមករាយការណ៍ប្រាប់លោក គុណ ញឹម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ គឺជាភស្តុតាងមួយបញ្ជាក់នូវរាល់អំពើអាក្រក់របស់មេគយប្រចាំច្រកអន្តរជាតិព្រំដែលប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាពមិនកោដក្រែងអំពីផ្លូវចច្បាប់ទាល់តែសោះ។
លោក លឹម សម្បត្តិ ប្រើអំណាចដកហូតលុយពីកេសរួម១៥លានរៀលយកទៅចាយវាយផ្ទាល់ខ្លួន ហើយលើកហេតុផលផ្សេងៗមកបិទបាំងដោយគ្មានសេចក្តីអៀនខ្មាសបន្តិចណាទ្បើយ។ ជាពិសេសការបន្លំប្រភេទទំនិញដើម្បីឲ្យឈ្មួញបង់ពន្ធតិចនិងបង់លុយក្រោមតុច្រើន គឺជាចេតនាអាក្រក់របស់លោក លឹម សម្បត្តិ ក្នុងការកេងប្រវ័ញ្ចចំណូលពន្ធរដ្ឋយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះលោក គុណ ញឹម ដែលជាអគ្គនាយកគយនិងរដ្ឋាករមិនត្រូវទុកឲ្យលោក លឹម សម្បត្តិ ប្រព្រឹត្តអំពើអាក្រក់តទៅទៀតទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏ត្រូវចាត់វិធានការស៊ើបអង្កេតជាបន្ទាន់ផងដែរជាសវៀងលោកលឹមសម្បត្តិធ្វើខូចឈ្មោះដល់ស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា៕






ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ត្រូវបានគេសង្កេតឃើញថា ធ្វើការដោយគ្មានភាពទទួលខុសត្រូវបាយបិណ្ឌជាបាយបាទដូចក្មេងបៀបដៃ អនុវត្តន៍ការងារក្នុងតុលាការឆ្លើយដាក់គ្នាទៅវិញទៅមក ម...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
| ថ្ងៃនេះ | 3363 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 15322 | នាក់ |
| ខែនេះ | 80335 | នាក់ |
| ឆ្នាំនេះ | 362987 | នាក់ |
| សរុប | 57714383 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:32 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

