បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 2645

នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក្រែលជា​ង​គេ​ក្នុង​វិស័យ​ទេសចរណ៍នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កុងត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាក្រុម​ហ៊ុន​របស់​លោក ឧកញ្ញាសុខគង់នោះទេ ព្រោះ​ការ​កុងត្រានេះ​វា​បាន​បាត់​បង់​ថវិការ​​ចំណូល​របស់​ជាតិជា​ច្រើន​សន្ធឹកសន្ធាប។

បង​ប្អូន​ប្រ​ជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀម​រាប​ ​ដែល​មិន​សូវ​យល់​ដឹង​អំ​ពី​បញ្ហាខាង​លើបាន​សាក​សួរ​គ្នា​ពី​មាត់​មួយទៅ​មាត់​មួយថា តើ​មូល​ហេតុ​អ្វី​បាន​នៅ​ប្រ​ទេស​កម្ពុជា​ រដ្ឋា​ភិបាល​មិន​គ្រប់​គ្រង​កាវិនិយោគធំៗ មិន​គ្រប់​គ្រង​ចំណូល​ធំៗដោយ​ខ្លួនឯង បែជា​ចូល​ចិត្ត​កុង​ត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជនកេង​ចំណេញ​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​បែបនេះ? ឬមួយ​រដ្ឋា​ភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព និង​មិន​មាន​ធន​ធានមនុស្ស​ ដែល​អាច​ធ្វើ​ការ​ងារ​នេះបានដូច​ក្រុម​ហ៊ុន​ឯកជន ឬរដ្ឋា​ភិបាល​មិន​ទុក​ចិត្ត​មន្រ្តីក្រោម​ឱវាទ​របស់​ខ្លួន​ទើប​សម្រេច​ចិត្ត​ យក​ក្រុម​ហ៊ុន​ធំៗទាំង​នេះ​ទៅ​កុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯកជនបែបនេះទៅវិញ?

ក្រុម​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​បាន​បន្ត​រិះគន់ថា រដ្ឋា​ភិបាល​សុខ​ចិត្ត​ខ្ចី​លុយ​ពី​បរ​ទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​យក​មក​អភិវឌ្ឈន៍​ប្រ​ទេស​កម្ពុជា តែ​ហេតុ​អ្វីបាន​ជា​រដ្ឋាភិបាលមិន​ព្រម​ដក​យក​ក្រុម​ហ៊ុន​ធំ​ៗ​ដែល​ក្រុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បី​បង្វែ​ចំ​ណូល​ទាំង​នោះ​ទៅ​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​យក​ថវិការ​ដ៏មាហាសាល​នេះ​មក​អភិវឌ្ឈន៍​ប្រ​ទេស ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​ប្រ​ទេស​ជិត​ខាង ដើម្បី​ជាស​វៀង​​ប្រ​ទេស​ម្ចាស់​ជំ​នួយ​ និង​ប្រ​ទេស​ម្ចាស់កម្ចីទាំងនោះ​​មើ​ល​ងាយ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​អសមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​របស់​ខ្លួន ចេះ​តែ​ដើរ​ខ្ចីលុយគេទៅ​វិញ ហើយ​បើ​ការ​កុង​ត្រា​ទាំង​នេះ​គ្មាន​ផល​ប្រ​យោជន៍​អ្វី​ដល់​រដ្ឋា​ភិបាល​ទេ តើ​រដ្ឋា​ភិបាល​នៅ​បន្ត​កុង​ត្រាវា​ធ្វើ​អ្វី​ទៀត​? ដែល​ការ​កុង​ត្រាការ​លក់​សំ​បុទ្រ​ប្រាសាទ​អង្គរ​វត្តនេះ​វានាំ​មក​នូវ​តែ​ការ​រិះ​គន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយពី​សំ​ណាក់​ពលរដ្ឋ​របស់​ខ្លួននោះ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា គ្មាន​អ្វី​ដែល​សម្តេច​ ហ៊ុន ​សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ធ្វើ​មិន​បាន​​នោះ​ទេ ហើយ​ក៏គ្មាន​អ្វី​មក​ររារាំង​បាន​ដែរបើ សម្តេច​ តាំង​ចិត្ត​ថាត្រូវ​តែ​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​លោក ឧកញ្ញា​សុខគង់ មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញនោះ។

ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផងដែរ​ចំ​ពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​ សម រង្ស៊ី​ ជា​ប្រ​ធាន​ និង​លោក​ គឹម​ សុខា ជា​អនុប្រធាន​ ដែល​បាន​សម្រេច​ចិត្ត​ចូល​សភាចាប់​ដៃ​គ្នា​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុង​ការ​អភិវឌ្ឈន៍​ប្រ​ទេសជាតិ និង​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបា​យដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ មក​នោះ តើ​គណបក្ស​សង្គ្រោះ​ជាតិអាច​មាន​លទ្ធភាព​ធ្វើ​អ្វី​ខ្លះ?  អាច​ដោះ​ស្រាយ​អ្វី​បាន​ខ្លះ? ដល់​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជាទាំង​មូល។

ពល​រដ្ឋ​ខេត្តសៀមរាប​ក៏សូម​សំណូម​ពរ​ទៅ​ដល់​លោក នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន និង​លោក សម រង្ស៊ី មេត្តាពិចារ​ណា​សាជាថ្មី​ចំពោះ​ការ​កុង​ត្រា​ប្រាសាទ​អង្គរ​វត្ត​អោយ​ក្រុម​ហ៊ុន​ឯកជន​របស់​លោក សុខគង់ ខាងលើ។ ពលរដ្ឋ​សុំ​អោយ​រដ្ឋា​ភិបាល​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​ខាង​លើ​មក​ជាសម្បត្តិ​រដ្ឋ​វិញ ព្រោះ​ក្រុម​ហ៊ុន​នេះ​មិន​បាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ដល់​ពលរដ្ឋ​ខេត្ត​សៀមរាបទេ គឺមាន​តែ​មក​កេញ​ចំ​ណេញ​ មក​បឺត​ជញ្ជគ់ ថវិការ​យ៉ា​ង​សន្ធឹក​សន្ធាប់​ពី​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​របស់​ដូន​តាខ្មែរ​ ដែល​បាន​បន្សល់ទុក​អោយ​កូន​ខ្មែរ​ជំ​នាន់ក្រោយ​​តែប៉ុណ្ណោះ៕ ដោយ​៖ ផ្លុង-រ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1598ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1782ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1836ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1707ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1767ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2390ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1875ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2451ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1757ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1708ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      64នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    64នាក់
ខែនេះ    15607នាក់
ឆ្នាំនេះ   298259នាក់
សរុប   57649655នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 01:15