បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់ឱ្យបាននូវបទល្មើសអំពើឆក់ប្លន់ លួចជាដើម ។ ប៉ុន្ដែទីតាំងទទួល ចាក់កន្ទុយលេខដ៏ធំនៅរាជធានីភ្នំពេញ ដែលគ្រប់គ្រងដោយឧកញ៉ា អ៊ូ ឆាយ បែរជាសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធមិនមាន វិធានការបង្ក្រាប?
អ្នកកត់កន្ទុយលេខបានអះអាងថា ឧកញ៉ា អ៊ូ ឆាយ គឺជាអ្នកប្រមូលយក ការលក់កន្ទុយលេខទាំងតូចទាំងធំនៅ រាជធានីភ្នំពេញ មិនដឹងថា គាត់មានច្បាប់អនុញ្ញាតឬអត់ច្បាប់នោះទេ ដែលជាទូទៅសមត្ថកិច្ច អាជ្ញាធររួមទាំង តុលាការផងដែរពុំបានបង្ក្រាប ។
រាល់សកម្មភាពប្រមូលការចាក់កន្ទុយលេខ របស់ឧកញ៉ា អ៊ូ ឆាយ កាន់តែមានទ្រង់ ទ្រាយធំ ដែលគេចាត់ទុកថា ឧកញ៉ា អ៊ូ ឆាយ ថ្វីត្បិតតែទទួលបានលាភសក្ការៈ ក្នុងនាមជាមេកន្ទុយលេខ ប៉ុន្ដែទង្វើបែប នេះកំពុងបំពានដ៏ធ្ងន់ធ្ងរទៅលើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលអភិបាលរាជធានីភ្នំពេញមានវិធាន ការបង្ក្រាបឬមានចេតនាណាមួយផ្ដើមឱ្យមានបទល្មើសក្នុងសង្គម ព្រោះប្រភព នៃបនល្បែងស៊ីសងគឺជាការផ្ដើមចេញឱ្យមានបទល្មើសចោរឆក់ប្លន់លួចគ្រប់បែបយ៉ាង ។
ដូច្នេះគេពុំដឹង ថា ទីតាំងប្រមូលកន្ទុយលេខដ៏ធំរបស់ ឧកញ៉ា អ៊ូ ឆាយ ដែលស្ថិតនៅខាងក្រោយ ស្ថានីយប្រេងស៊ីគីម៉ិច និងតាមច្រក ចូលភូមិកោះនរារ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ បើកទទួលយកជាចំហ ដោយមិនខ្លាចញញើតសមត្ថកិច្ចមាន ច្បាប់ឬអត់ច្បាប់នោះទេ ព្រោះចាប់ពី ម៉ោងជិង៤រសៀលមានអ្នកឡើងលុយដ៏ ប្រសេកប្រសាចដូចហែរកឋិន ។
ប្រជាពលរដ្ឋបានរិះគន់ថា កន្លងទៅ សមត្ថកិច្ចរួមទាំង អាជ្ញាធរផងដែរតែង តែបានលើកឡើងពី គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ក្នុងនោះក៏ មានរៀបចំជាវេទិការសាធារណៈតាម មូលដ្ឋានឱ្យមានការសំណូមពរពីប្រជា ពលរដ្ឋដល់អាជ្ញាធរដើម្បីបង្ក្រាបបទ ល្មើសផ្សេងៗ ពិសេសបញ្ហាបនល្បែង ស៊ីសង ប៉ុន្ដែជាក់ស្ដែងទីតាំងប្រមូល ការចាក់កន្ទុយលេខដ៏ធំរបស់ឧកញ៉ា អ៊ូ ឆាយ នៅសង្កាត់ច្បារអំពៅ២ ហាក់គ្មាន សមត្ថកិច្ចនិងអាជ្ញាធរអើពើ ដែលពួក គាត់មិនដឹងថា ឧកញ៉ា អ៊ូ ឆាយ មាន ឥទ្ធិពលអំណាច បើកលក់កន្ទុយលេខ ផ្ដាច់មុខនៅរាជធានីភ្នំពេញមានច្បាប់ ទម្លាប់ ឬអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បានប្រយោជន៍ពីឧកញ៉ា អ៊ូ ឆាយ ដើម្បី បិទបាំងទីតាំងបនល្បែងដ៏ធំនេះឬមួយ យ៉ាងណាទេ? ប្រជាពលរដ្ឋបានបន្ដថា ប្រសិនបើ អ្នកធំ ឬមានអំណាចស្ដុកស្ដម្ភកើតចេញ ពីការប្រកបមុខរបរបើកបនល្បែងស៊ី សងវិញមែននោះ ពិតជាពុំមានសេចក្ដី ថ្លៃថ្នូរក្នុងសង្គម អាចនិយាយបានថា ការ បើកបនល្បែងដោយខុសច្បាប់ជាចេតនា បំពានច្បាប់និងមាក់ងាយដ៏ធ្ងន់ធ្ងរមក លើសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ ។
គួររំលឹកថា បើ យោងតាម គោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព គេសង្កេតឃើញ សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនមេឆ្នោត ជាហូរហែដោយខ្លះ ត្រូវបញ្ជូនទៅកាន់តុលាការ ហើយខ្លះទៀត ត្រូវសមត្ថកិច្ចចាប់គោះលុយប៉ុន្ដែទីតាំងទទួល ចាក់កន្ទុយលេខដ៏ធំជាច្រើនកន្លែង ឬកូនកញ្ច្រែងតាមផ្សារ តុកាហ្វេ និងតាមផ្ទះល្វែង នៅទូទាំង រាជធានីភ្នំពេញ ដែលគ្រប់គ្រង ឬឡើងឲ្យលោកឧកញ៉ា អ៊ូ ឆាយ បែរជាសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការបង្ក្រាប នាំឲ្យមានការរិះគន់ យ៉ាងសម្បើម។ កន្លងទៅកន្លែងលក់ កន្ទុយលេខតូចៗប្រឈមនឹងការបង្ក្រាប ញឹកញាប់ តែដោយឡែកទីតាំងរបស់ ឧកញ៉ា អ៊ូ ឆាយ ពិតជាអស្ចារ្យដែរ៕






យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
| ថ្ងៃនេះ | 288 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10959 | នាក់ |
| ខែនេះ | 33468 | នាក់ |
| ឆ្នាំនេះ | 527932 | នាក់ |
| សរុប | 57879328 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:45 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

