ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់

ដោយៈ ហង្ស សាវយុត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 11:05 នាទី ចំនួនអានៈ 2534

ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្រើ​ធុងបាស​ធំៗ ដើម្បី​បម្រើ​ការ​ស៊ី​ផឹក និង​រាំ​កម្សាន្ត​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ព្រះសង្ឃ ដែល​គង់​នៅ​ក្នុង​វត្ត កូន​សិស្ស ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ។

ក្រុម​ព្រះសង្ឃ​គង់​នៅ​វត្ត​ដំណាក់ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​ទៀត​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​អន្តរាគមន៍​ទៅ​លើ​ម្ចាស់​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ឲ្យ​បន្ថយ​ការ​ចាក់​ភ្លេង​បំពង​សំឡេង​ខ្លាំង​កណ្ដាល​រាត្រី ដែល​រំខាន​ដល់​មនុស្ស​ជាច្រើន​មជ្ឈដ្ឋាន​រស់នៅ​ជិត​ក្បែរ​ក្លឹប​នោះ។ ការ​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដឹង​ជាច្រើន​លើក​ដែល​ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ។

ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៅ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក គឺ​ព្រះភិក្ខុ ឈន់ ឈឿន។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ក្លឹប​ហ៊ីប ហប បាន​ចាក់​ធុងបាស​លាន់​ឮ​ខ្លាំង បង្ក​ការ​រំខាន​ដល់​ដំណេក​ពេល​យប់ ព្រម​ទាំង​ការ​សិក្សា​របស់​ព្រះសង្ឃ ក្មេង​វត្ត និង​អ្នក​ភូមិ ដែល​រស់នៅ​ជុំវិញ។ ព្រះភិក្ខុ ឈន់ ឈឿន មាន​ព្រះ​ថេរ​ដីកា​ទៀត​ថា ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​របស់​រដ្ឋ មិន​គួរ​ឲ្យ​ក្លឹប​ហ៊ីប ហប ដែល​ជា​កន្លែង​ស៊ី​ផឹក និង​រាំរែក មក​ដាក់​នៅ​ជិត​ទី​អារាម​ដែល​ជា​ទី​គោរព និង​ប្រតិបត្តិ​ដូច្នេះ​ទេ។ ការ​ដាក់​ក្លឹប​ស៊ី​ផឹក និង​រាំរែក​ជិត​វត្ត​អារាម​នេះ កំពុង​ធ្វើ​ឲ្យ​កើត​អសន្តិសុខ​ជាច្រើន ដូចជា​អ្នក​ស៊ី​ផឹក​ស្រែក​ឡូឡា និង​វាយតប់​គ្នា​ជាដើម៖ «ពី​មុន​ចាប់​រំខាន​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៤​ព្រឹក ចាក់​បាស​សំឡេង​ហ្នឹង​ញ័រ​កុដិ ញ័រ​ទ្វារ ញ័រ​ការ៉ូ​ទៅ​ទៀត។ ម៉ោង ៣-៤​ទៀប​ភ្លឺ ដែល​ចេញ​ពី​ក្លឹប ខ្លះ​ហ៊ោ​កញ្ជ្រៀវ ខ្លះ​វាយតប់​គ្នា ស្រែក យើង​ភ័យ​ហាក់​បីដូចជា​ចោរ​ប្លន់​ដូចជា​ស្អី​អ៊ីចឹង»

ស្ត្រី​ម្នាក់​ទៀត​ដែល​មាន​លំនៅឋាន​ក្នុង​ភូមិ​វត្តដំណាក់ ជាប់​របង​ជាមួយ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ក្រុម​គ្រួសារ​របស់​គាត់​ជាច្រើន​នាក់ បាន​ក្លាយ​ទៅ​ជា​អ្នក​កើត​ជំងឺ​បេះដូង និង​លើស​ឈាម ដោយសារ​តែ​សំឡេង​បាស​លាន់​ឮ​ខ្លាំង ហើយ​ទទួល​ទាន​ដំណេក​ពេល​យប់​មិន​បាន៖ «ឮ​ខ្លាំងៗ​អ៊ីចឹង​រំខាន​រហូត សូម្បី​ប្ដី​ខ្ញុំ​ក៏​គាត់​ស្ត្រេះ (stress) អស់​ហើយ​រាល់​ថ្ងៃ។ គាត់​ឈឺ​ដែរ ថ្ងៃ​ណា​ខ្ញុំ​ត្រូវ​តែ​ដូរ​បន្ទប់​គេង ហើយ​ចង់​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ​រឿង​ដូរ​កន្លែង​គេង​កុំ​ឲ្យ​ថ្លង់»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កន្លង​ទៅ ក្លឹប​ឌីស្កូ ហ៊ីប ហប ដែល​ម្ចាស់​តែ​មួយ​នៅ​ជាប់​គ្នា​នោះ​ត្រូវ​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​ចំនួន ៥​នាក់ និង​របួស​ធ្ងន់ ២​នាក់​ផ្សេង​ទៀត។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ថៅកែ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ថៅកែ​នោះ​មិន​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ ព្រះសង្ឃ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ១៧០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ម្ដង​ទៀត។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បញ្ជាក់​ថា មនុស្ស​ទូទៅ​មាន​ការ​នឿយ​ហត់​ពី​ពេល​ថ្ងៃ ហើយ​ត្រូវ​ការ​សម្រាក​ដោយ​ស្ងប់ស្ងាត់​ក្នុង​ពេល​រាត្រី ក៏ប៉ុន្តែ​ព្រះសង្ឃ ក្មេង​វត្ត និង​ប្រជាពលរដ្ឋ​ជាច្រើន បែរ​ជា​ត្រូវ​រំខាន​ទៅ​វិញ។

អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក​បាន​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​សាលា​ក្រុង ដើម្បី​សម្រប​សម្រួល​គ្នា​ជា​ថ្មី​ម្ដង​ទៀត៖ «កន្លង​មក​ខាង​ខ្ញុំ​បាន​ចុះ​ទៅ​ដោះស្រាយ​ធ្វើ​កិច្ចសន្យា តែ​នៅ​តែ​មាន​បញ្ហា​ខ្លះ ឥឡូវ​នេះ​អញ្ជើញ​មក​ទាំងអស់​គ្នា​ម្ដង​ទៀត»

ចាប់​តាំង​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប បី​បួន​លើក​មក​ហើយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ទេ។ ក្រុម​អ្នក​ភូមិ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្រងើយ​កន្តើយ​ក្នុង​រឿង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប នេះ គឺ​ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពទាំងស្រុកពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1660ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2991ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1825ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3793ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1714ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1573ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1933ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1750ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន2544ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1654ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3682នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    15641នាក់
ខែនេះ    80654នាក់
ឆ្នាំនេះ   363306នាក់
សរុប   57714702នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:42