ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:21 នាទី ចំនួនអានៈ 2424

ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូវក្នុងភូមិទួលពង្រ​ ក្រៅពីនេះផ្លូវជាតិលេខ៥ក្នុងក្រុងពេលក្រុមហ៊ុនរថយន្ត ដឹកដីយកទៅលក់ម្តងៗ មិនដែនមានការគ្របអ្វីឡើយ បានធ្វើឲ្យជ្រុះដីរាយប៉ាយពេញដងផ្លូវ នៅពេល ពលរដ្ឋ អ្នកដំណើរជាតិ អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ដីទាំងនោះត្រូវខ្យល់បក់ ហ៊ុយទ្រលោម ចូលភ្នែក ចូលច្រមុះ ដែលឥទ្ធិពលអាក្រក់ទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជម្ងឺផ្សេងៗបាន ពិសេសគឺធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងសុខមាលភាពពលរដ្ឋរស់នៅសងខាងផល្លូវតែម្តង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទូរសព្ទ័មក សុំអោយ​អ្នកសារព័ត៌មាន​ ជួយចុះ​ផ្សាយ​ជុំវិញករណីខាងលើ ព្រោះពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងក្រោយពីប្តឹង ចូលអាជ្ញាធរភូមិ សង្កាត់ ក្រុង ជាច្រើនលើកច្រើនសារឲ្យជួយអន្តរាគមន៍ តែអាជ្ញាធរហាក់គ្មានដំណោះ ស្រាយទាល់តែ​សោះ​ ឬ មួយក៏អាជ្ញាធរទាំងនោះបានទទួលសំណែនពីពួកអស់លោក ម្ចាស់ក្រុមហ៊ុនដែល​រកស៊ីកាយដី​និងដឹកដី លក់ទាំងនោះ។

ពលរដ្ឋក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បាននិយាយពេញៗមាត់ថា​ វាពិតជា អយុត្តិធម៌ណាស់សម្រាប់ការរស់នៅរបស់ពួកគាត់ ដូចជាការរស់នៅក្នុងឋាននរកអញ្ចឹង គឺមួយថ្ងៃទៅ មួយថ្ងៃមិនដែលបានស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែដីហុយ មកលើសម្លៀកបំពាក់ ផ្ទះសំ​បែង​ និងផ្លូវមួយចំនួនត្រូវបានបាក់ រហូតមិនអាចធ្វើដំណើរបាន បញ្ហាទាំងនេះកើតឡើងដោយសារតែ​ក្រុមហ៊ុន​ចំនួន៦ ក្នុងនោះក្រុមហ៊ុន ចាងតេងភាវ លិចធ្លោជាងគេ កាយដីនិងដឹកដីលក់ ដឹកជញ្ជូនទាំងយប់​ទាំងថ្ងៃ​តែងតែបង្កសម្លេងរំខាន និងបើកបរលឿនៗ បង្ហុយដី ដាក់គេឯង ដោយគិតតែប្រយោជន៍របស់ខ្លួន​និង​មិនគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋឡើយ។

លោក រ៉ាន់ ចំរើន មេភូមិទួលពង្រ បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន វាពិតជាអយុត្តិធម៌​ណាស់ មានពលរដ្ឋ៣គ្រួសារបានបង្ខំចិត្តលក់ផ្ទះសំបែង ចាកចេញពីភូមិទាំងទឹកភ្នែក ព្រោះតែមិនអាច បន្តរស់នៅទៀតបាន ព្រោះវាប្រឈមនឹងការបាក់ធ្លាក់ផ្ទះចូលរណ្តៅ ដោយសារឈ្មួញជីករណ្តៅធំមហាសាល។ លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណឹង​ទេ ផ្លូវមួយចំនួនត្រូវបានបាក់ចូលរណ្តៅ មិនអាចធ្វើដំណើរ​បានទៀតផង ពេលរដ្ឋដឹកដីទាំងនោះឆ្លងកាត់តែងតែហ៊ុយដីចូលភ្នែក ចូលច្រមុះ ផ្ទះសំបែងពលរដ្ឋ​រហូត ចំពោះបញ្ហានេះមានពលរដ្ឋប្តឹងមក៣លើក លោកក៏បានរាយការជូនថ្នាក់លើ និង កោះហៅអស់​លោក​ខាងក្រុមហ៊ុនកាយដីលក់មកធ្វើកិច្ចសន្យាដែរ តែពុំដែលមានក្រុមហ៊ុនណាមកធ្វើ កិច្ចសន្យាទេ ខាងក្រុងក៏បានហៅទៅសួរនាំដែរ តែខាងក្រុមហ៊ុនគ្មានគោរពច្បាប់សោះ។

ជុំវិញករណីនេះលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងតាមទូរសព្ទ័នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤នេះថា រាល់ថ្ងៃនេះមានក្រុមហ៊ុនទាំងអស់ចំនួន៦ដែលបានកំពុងធ្វើការងាររកស៊ី ជីករណ្តៅ កាយដីដឹកលក់ពេញក្រុងប៉ោយប៉ែត ហើយក៏បានធ្វើឲ្យខូចផ្លូវ បង្ហុយដីលើលំនៅដ្ឋាន ធ្វើឲ្យប៉ះពាល សុខភាពពលរដ្ឋមែន។ លោកបានច្រាលចោលការចោទប្រកាន់ថា សង្កាត់មិនបានដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ចំពោះរឿងនេះសង្កាត់បានហៅក្រុមហ៊ុនទាំងនោះមកណែនាំដែរ​ តែក្រុមហ៊ុននីមួយៗមិន គោរពតាមសន្យាសោះ ហើយផ្លូវដែលខូចថាធ្វើសងវិញ ក្រុមហ៊ុនដឹកដីទាំងនោះមិនឃើញធ្វើសងវិញ នៅឡើយទេ តាមការចុះមើលជាក់ស្តែងឃើញចាក់ដីបាន​៣០ភាគរយប៉ុណ្ណោះ។ បើទោះបីជាបែប ណាក្នុងនាមជាអាជ្ញាធរលោកនឹងបន្តការដោះស្រាយជូនពលរដ្ឋទៀត។

បើទោះបីជាមានការអះអាងពីអាជ្ញាធរយ៉ាងដូច្នេះក៏ដោយ ពលរដ្ឋសង្គេតឃើញថា ការដោះស្រាយ​ពិតជាមាន តែអាជ្ញាធរធ្វើការយឺតយ៉ាវណាស់​ មិនខុសពីពាក្យថា ម៉ាម៉ាយកតែសូងនោះទេ។

លរដ្ឋសំណូមពរទៅ​លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ហាទាំងនេះផង អាជ្ញាធរមូលដ្ឋានអាច ពិបាកដោះស្រាយ ព្រោះឈ្មួញមានលុយ មានអ្នកមានអំណាចអន្តររគមន៍ច្រើន។

ចំពោះបញ្ហាខាងលើនេះ កម្ពុជាសុវណ្ណភូមិ មិនអាចសុំការអធិប្បាយពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយ ប៉ែតបានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1843ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1686ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1877ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2578ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1842ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1736ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1656ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1841ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1930ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1817ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      201នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10872នាក់
ខែនេះ    33381នាក់
ឆ្នាំនេះ   527845នាក់
សរុប   57879241នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 01:53