លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:50 នាទី ចំនួនអានៈ 2372

បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​ការ​លាក់បាំង​ការមិនចុះបញ្ជី​សហគ្រាស​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ។ ការព្រមាន​នេះ​បាន​បង្ហាញថា​អង្គភាព​មួយ​នេះ​កំពុងស្ថិត​ក្នុង​អំពើពុករលួយ​ដែល​អាច​ប្រឈមមុខ​ច្បាប់ ។​ ​

តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ផ្ញើ​ទៅ​លោក ព្រីម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា សាខា​ពន្ធដារ​ក្រុង​សិរីសោភ័ណ​មិនបាន​ចុះបញ្ជី​សហគ្រាស​មួយចំនួន​នៅ​ឆ្នាំ ២០១៤​នេះ នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធរដ្ឋ​ ។​ 

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ជំរុញ​ឲ្យ​ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​ចុះបញ្ជី​សហគ្រាស​ទាំងអស់​ដើម្បី​ប្រមូល​ពន្ធ​ឲ្យ​បាន​ទាន់ពេល និង​បញ្ឈប់​រាល់​ការ​លាក់បាំង​ការចុះបញ្ជី​សហគ្រាស ដើម្បី​ទទួលផល​ប្រយោជន៍​ខុសច្បាប់បន្តទៅ​​ទៀត​។​ ​

ទាក់ទិន​ការព្រមាន​នោះ​មន្ត្រី​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​បង្ហើបឲ្យដឹង​​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៤នេះថា អំពើពុករលួយ​ក្នុង​អង្គភាព​មួយ​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​ណាស់​ក្នុង​រយះពេល​ចុង​ក្រោយ​នេះ ដោយសារតែ​ការអនុវត្ត​ការងារ​របស់លោក​ប្រធាន​មិនមាន​ភាពប្រក្រតី បក្សពួក​និង​អាង​ខ្នង​បង្អែក ។​ ​

កន្លងទៅថ្មីៗនេះ គេនៅចាំបានថាលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ក៏ធ្លាប់បានចេញលិខិតព្រមានប្រធានការិយាល័យពន្ធដាក្រុងសិរីសោភ័ណនិងមន្ត្រីពន្ធដា៣នាក់ ផ្សេងទៀតផងដែរ ជុំវិញភាពមិនប្រកតីមួយចំនួនក្នុងអង្គភាពមួយនេះ ពិ​សេស​គឺ​ការ​ប្រ​មូ​លពន្ធ​ យឺត​យ៉ាវ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។ មន្ត្រីដែលត្រូវអង្គភាពប្រឆាំងអំពើរពុករលួយព្រមានរួមមាន ១-ឈ្មោះ ឌឹម វិរោចន៍ ប្រ​ធាន​ស្នាក់​ការ​ពន្ធ​ដារ​​សិរីសោ​ភ័ណ​ ២-លោក តុម ផាន់នី មន្រ្តីទទួល បន្ទុកពន្ធ​មុខសញ្ញាលេខ១ នៅ​សង្កាត់​កំពង់​ស្វាយ ទី៣-លោក ផេង សុភា មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់​ព្រះ​ពន្លា និងទី៤- លោក ធឹម សុធន មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅ​សង្កាត់​អូរ​អំ​បិល ​ទឹកថ្លា។

ការព្រមានរបស់អង្គភាពប្រឆាំងអំពើរពុករលួយ មកលើអង្គភាពពន្ធដាសាខាខេត្តបន្ទាយមាន ជ័យនេះ គឺជាសារមួយចែករំលែក ដល់បណ្តាលស្ថាប័ន អង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ មួយចំនួន ដែលមានភាពអសកម្ម និងអ្នកយកតួនាទីធ្វើស្រែលើខ្នងរាស្ត្រ ត្រូវកែប្រែឥរិយាបថ របស់ខ្លួននិងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពមិនប្រក្រ​តីមួយចំនួនដែលធ្លាប់ប្រព្រឹត្តកន្លងមក ប្រយោជន៍គឺដើម្បីរួមគ្នាលប់បំបាត់រាល់អំពើរពុករលួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធករណីនេះ​ កម្ពុជាសុវណ្ណភូមិ មិនអាចទំនាក់ទំនងលោក ព្រីម សាលី ប្រ​ធាន​មន្ទីរ​ពន្ធ​ដា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1933ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន3164ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1842ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន2188ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2989ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1926ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1912ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6486ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2347ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1577ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5576នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17535នាក់
ខែនេះ    82548នាក់
ឆ្នាំនេះ   365200នាក់
សរុប   57716596នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:31