សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយខាងរកស៊ីឈើប្រណិត តែពុំដែលឃើញមានសមត្ថកិច្ចជំនាញឬស្ថាប័នពាក់ពន្ធ័ ណាចុះពិនិត្យនិងបង្ក្រាបម្តងណាឡើយ បើទោះបីជាដឹងថាស្ត្រីរូបនេះប្រកបអាជីវកម្មគ្មានច្បាប់ក៏ ដោយ។
ប្រភពពីប្រជាពលរដ្ឋនិងសហគមន៍ជាច្រើនបានបង្ហើបឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤នេះថា សព្វថ្ងៃនេះយាយម៉ាប់មានសិប្បកម្មលក់ឈើ និងកែច្នៃឈើទ្រង់ទ្រាយធំគ្មានច្បាប់នៅឃុំមេម៉ង់ស្តុកឈើប្រណិតមានមុខកាត់ធំៗកែច្នៃលំៗរួចដឹកជញ្ជូនចូលខេត្តទាំងឈើកែច្នៃទាំងឈើមូលនិងឈើជ្រុងធំៗតាមរយៈអាបង្កុងធំរថយន្តកែច្នៃនិងរថយន្តឡង់គ្រីស័រហើយគេមិនដែលឃើញជំនាញមេព្រៃឬសមត្ថកិច្ចណាហ៊ានទៅអើតឈ្ងោគមើលឥវ៉ាន់របស់យាយម៉ាប់ឡើយ មិនដឹងថាយាយម៉ាប់ថ្វាយសំណែនក្នុងមួយខែប៉ុន្មានឡើយដល់អស់លោកអន្ត្រីៗក្នុងខេត្តនោះទៅបានជាយាយម៉ាប់ក្អេងក្អាងបែបនេះ មិនតែប៉ុណ្ណោះយាយម៉ាប់ក៏មានដឹកឈើប្រណិតចេញទៅកាន់ខេត្តក្រចេះផងដែរ។
ប្រភពច្បាស់ការមួយបានទម្លាយថា ក្នុងមួយខែៗយាយម៉ាប់បានចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីបង់ ឲ្យមន្ត្រីជាច្រើនស្ថាប័នមានដូចជា នគរបាលសេដ្ឋកិច្ចខេត្តក្រសួង នគរបាលស្រុក ប៉េអឹមស្រុក មន្ត្រី បរិស្ថាន ពិសេសគឺអស់លោកមេព្រៃតែម្តង មិនសែនព្រេនឲ្យអស់លោកទាំងនេះបានដិតដល់ទេច្បាស់ មិនបាន១ម៉ោងទាន់ឡើង អាជីវកម្មរបស់គាត់គឺត្រូវបិតទ្វានិងសមត្ថកិច្ចចុះបង្ក្រាបដេញចាប់ប្រផាប់ ប្រភីងជាក់ជាមិនខាន។
ប្រជាពលរដ្ឋនិងសហគន៍ជាច្រើន សំណូមពរដល់លោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគីរី ដែលជាអាជ្ញាធរមានសមត្ថកិច្ច បើលោកពុំជាប់ពាក់ពន្ធ័រឿងផលប្រយោជន៍ រឿងបទល្មើសព្រៃឈើនេះ ទេ លោកគួរមានវិធីទប់ស្កាត់ផង បើនៅតែធូរលុងបែបនេះព្រៃឈើដ៏ស្អាតក្នុងខេត្ត មួយនេះនឹងក្លាយជាវាលរហោដ្ឋានមិនខានឡើយ ហើយរាល់ថ្ងៃនេះមន្ត្រីគោលដៅរបស់លោកទំនងជាខ្លាចឥទ្ធិពលដុល្លារបស់ ឈ្មួញ ឬមួយឈ្មួញរកស៊ីកាប់ឈើ ដឹកឈើខុសច្បាប់មានខ្សែធំអន្តរាគមន៍ ទើបគ្មាននរណាហ៊ានបង្ក្រាបបែបនេះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះអ្នកយកព័ត៌យើង មិនអាចសុំការបំភ្លឺពីឈ្មោះ ទូ ហៀង (ហៅយាយម៉ាប់)បានទេ។
ជុំវិញករណីនេះ លោក សំរ៉ង ឌីវិចិត្រ នាយកដែនជម្រោកសត្វព្រៃភ្នំព្រិចខេត្តមណ្ឌលគីរី កម្ពុជាសុវណ្ណភូមិ មិនអាចសុំការអធិប្បាយបានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបានឡើយ៕






នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច
...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រីល្អិតយកមកធ្វើជាចំណីត្រីឆ្តោរទាំងនោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទចាប់យកត្រីល្អិតច្រើនជាងគេក្នុង...Read more
| ថ្ងៃនេះ | 378 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13144 | នាក់ |
| ខែនេះ | 35653 | នាក់ |
| ឆ្នាំនេះ | 530117 | នាក់ |
| សរុប | 57881513 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:05 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

