ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស

ដោយៈ ប៊ុន រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 12:15 នាទី ចំនួនអានៈ 3023

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​​ជាច្រើន​មក​កម្សាន្ត​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត នៃ​បឹង​ទន្លេសាប ក្នុងនោះ​ផ្ទៃ​ទឹកទន្លេ​សាប រួមទាំង​ដើម​រាំង​ទឹក​រាប់ម៉ឺន​រាប់សែន​ដើម ដែល​ដុះ​ត្រៀបត្រា​ជា​ជួរ​ក្នុង​ផ្ទៃ​ទឹក បានបង្ហាញ​ឲ្យ​ឃើញ​ពណ៌​ចម្រុះ ប​ញ្ជេ​ញ​នូវ​រស្មី​ចាំង​ភ្លេ​តៗ​ពី​ស្លឹក​រាំង ដែលមាន​ខ្លះ​ស្លឹក​ខ្ចី ខ្លះ​ស្លឹក​ចាស់​។

​មិនតែប៉ុណ្ណោះ​ទិដ្ឋភាព​បឹង​ទន្លេសាប ដែល​ប្រកបដោយ​ដើម​រុក្ខជាតិ​ជាច្រើន ដែល​បាន​ដុះ​នៅក្នុង​ទឹក ហើយ​កំពុងតែ​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំណាប់អារម្មណ៍​ចង់ឃើញ​ចង់​ស្គាល់ ពី​គុណប្រយោជន៍​របស់​ដើម​រាំង​ទឹក ដែល​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​យកត្រួយរាំងមក​ហូបជាមួយ​ម្ហូបអាហារ ពិសា​ជាមួយ​នំ​បញ្ចុក ទឹកគ្រឿង នំ​បាញ់ឆែវ ដែលមាន​រស់ជាតិ​ឆ្ងាញ់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឱសថ​បុរាណ​ជួយ​ដល់​អ្នក​កើតរោគ​ក្រពះ និង​អ្នកមាន​ជំងឺរាក់​រូស​ទៀតផង​។

​លោក ចាន់ ធី ជា​អ្នកនេសាទ​ស្ថិតនៅ​ក្នុងភូមិ​ចុង​ឃ្នៀ​ស សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដើម​រាំង​ទឹក មាន​មុខងារ​សំខាន់​ណាស់​ក្នុង​ការជួយ​ជា​ជម្រក​របស់​ម​ឆ្ឆា​ជាតិ​ក្នុងការ​បន្ត​ពូជ​ពង​កូន ហើយ​កម្រ​នឹង​ឃើញ​មាន​ដុះ​នៅ​ផ្នែក​ខាងលើ​នៃ​វាល​ភ្នំ តែ​បច្ចុប្បន្ន​ដើម​រាំង ត្រូវបាន​គំរាមកំហែង​ប្រឈមមុខ​នឹង​ហិច​ហោច ដោយសារតែ​នៅ​រដូវប្រាំង​មាន​អ្នកនេសាទ​ដុត​ព្រៃ​លិច​ទឹក​ចាប់​សត្វ​អណ្តើក សត្វ​ពស់ និង​ការកាប់​ព្រៃ​ទម្លាក់​ទុក​ឲ្យ​ងាប់ រួច​យកមក​ធ្វើជា​អុស​។ មិនតែប៉ុណ្ណោះ​ដើម​រាំង​ទឹក បច្ចុប្បន្ន​កំពុងតែ​ប្រឈម​នឹង​ការ​គាស់​យក​ទាំង​ឫស​ដឹកចេញទៅ​លក់​នៅក្រៅ​ប្រទេស ដោយសារ​មានការ​លបលួច និង​ឃុបឃិត​គ្នា​ពី​សំណាក់​អ្នកមានអំណាច​។

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល មេត្តាជួយ​ទប់ស្កាត់​នូវ​ទង្វើ​ដូចខាងក្រោម ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក សម្រាប់​ការបន្ត​ពូជ​របស់​ម​ឆ្ឆា​ជាតិ ក៏ដូចជា​ការថែរក្សា​អភិរក្ស​ដើម​រាំង​ទឹក សម្រាប់​លម្អ​សោភ័ណភាព​នៃ​បឹង​ទន្លេសាប ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់តែច្រើន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សន្ទូងសំណាបត្រូវបានបូមទឹកសង្រ្គោះនៅខេត្តកំពង់ស្ពឺ    អាន1790ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2093ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន512ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1733ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6317ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1686ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2228ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1616ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1808ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1838ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5618នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17577នាក់
ខែនេះ    82590នាក់
ឆ្នាំនេះ   365242នាក់
សរុប   57716638នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:32