មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំពុងតែប្រើប្រាស់ស្បែកជាមន្ត្រីកងរាជអាវុធហត្ថរកស៊ីដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ តាមអំពើចិត្តគ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការបង្ក្រាបទ្បើយ។
ប្រភពបន្តថា ក្រោយពេលក្លាយជាមន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ ៧០១ រ័ត្នចាន់ណា បន្តប្រកបរបរដដែលរហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយអាចទិញបានតំណែងជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថែមទៀតផង។ ឥទ្បូវនេះលោក រ័ត្នចាន់ ណាបានប្រើអំណាចរបស់ខ្លួនធ្វើជាខ្នងបង្អែករបស់ក្រុមឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុក មេមត់យ៉ាងគគ្រឹគគគ្រេងឥតមានការកោដក្រែងច្បាប់ ឬថ្នាក់លើនោះទេ។
បើយោងតាមសមត្តីឈ្មួញរកស៊ីឈើមួយចំនួនបានឱ្យដឹងថាក្រោយពេលក្លាយជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំលោក រ័ត្នចាន់ណា មិនដឹកជញ្ជូនឈើប្រណិតទៅលក់នៅស្រុកយួនដោយខ្លួនឯងទៀតទេ គឺបានឱ្យអ្នកផ្សេងចេញមុខជំនួស។ អ្នកដឹកជញ្ជូនឈើឱ្យលោក រ័ត្នចាន់ណា មានឈ្មោះ លីន និងឈ្មោះ វុធ ឈ្មួញទាំងពីរនាក់នេះដឹកឈើប្រណិតទៅលក់នៅស្រុកយួនតាមច្រកដូង៧ដើម ច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកជាំក្រវៀង ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ពួកគេនោះទេ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថដែលស្និទ្ធនឹងលោក រ័ត្នចាន់ណា បានឱ្យដឹងថាកាលពីនៅប្រកបរបររត់តាក់ស៊ីលោក រ័ត្នចាន់ណា គឺជាឈ្មួញដឹកជញ្ជូនឈើប្រណិតទៅលក់នៅស្រុកយួនយ៉ាងចេញមុខ ហើយបន្ទាប់មកដោយសារលុយកាក់ដែលបានមកពីរបរដឹកជញ្ជូនឈើប្រណិត ខុសច្បាប់ ទើបជ្រែបានតំណែងជាមន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ ៧០១ ។
បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសគួរចាត់វិធានការ ទប់ស្កាត់ផងដែរ ដើម្បីកុំឱ្យលោក រ័ត្នចាន់ណា ប្រើអំណាចជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទៅធ្វើជាខ្នងបង្អែករបស់ក្រុមឈ្មួញដឹកជញ្ជូនឈើប្រណិតទៅលក់នៅស្រុកយួនដោយសេរីបែបនេះ។
សូម្បីតែលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំនិងមេរដ្ឋបាលព្រៃឈើខេត្តនេះក៏នាំគ្នា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះសកម្មភាពដឹកជញ្ជូនឈើ ប្រណិតទៅលក់នៅស្រុកយួនរបស់លោក រ័ត្នចាន់ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំរូបនេះ។
យើងពុំទាន់អាចសុំការបកស្រាយបំភ្លឺពីលោក រ័ត្នចាន់ណា ប៉េអឹមរកស៊ីដឹកឈើខាងលើបានទេ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង៕






យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំងគណៈកម្មការសុខាភិបាលថ្នាក់ខេត្ត ចុះត្រួតពិនិត្យច្បាប់កន្លែងធ្វើអាជីវកម្ម ព្យាបាលដាក់ធ្មេញ និងធ្វើការផ្អាក ធ្វើអ...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
| ថ្ងៃនេះ | 164 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 164 | នាក់ |
| ខែនេះ | 15707 | នាក់ |
| ឆ្នាំនេះ | 298359 | នាក់ |
| សរុប | 57649755 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 02:29 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

