ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ជាសវៀងយប់យូរសុបិន្តច្រើន។
ក្រោយពេលទទួលរងនូវការរិះគន់យ៉ាងខ្លាំងក្លារួចមកលោក កែវ វ័យ បានព្យាយាមបដិសេធដោយអះអាងថាខ្លួនមិនបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិស្រេចតែអំពើចិត្តនោះទេ។ ការព្យាយាមបិទបាំងអំពើអាក្រក់របស់ខ្លួនបែបនេះ ត្រូវបានក្រុមមន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តលើកទ្បើងថា អង្គភាពប្រឆាំងអំពើពុករលួយ និងលោក ម៉ៅ ធនិន ដែលជាអភិបាលខេត្តពោធិ៍សាត់ត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវគេរាយការណ៍ថាបានឃុបឃិតជាមួយបក្ខពួកក្រោមឱវាទមួយក្តាប់តូច កេងប្រវ័ញ្ចថវិកាស្ទើគ្រប់ជំពូកនៅក្នុងមន្ទីរ ក៏ដូចជាគម្រោងផ្សេងៗដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ កន្លងមកគេធ្លាប់ឃើញក្រុមអធិការកិច្ចនៃក្រសួងធនធានទឹកនិងឧតុនិយមចុះទៅពិនិត្យជាបន្តបន្ទាប់ ប៉ុន្តែក្រុមមន្ត្រីសវនកម្មទាំងនោះត្រូវថ្នាំសណ្តំរបស់លោក កែវ វ័យ ហើយរកមិនឃើញអំពើពុករលួយយ៉ាងពេញបន្ទុកនោះទេ។ អាចនិយាយបានថាក្រុមមន្ត្រីអធិការកិច្ចទាំងនោះទៅពិនិត្យមើលលុយរបស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ មិនមែនទៅស៊ើបអង្កេតអំពើពុករលួយដើម្បីចាត់វិធានការទ្បើយ។
អំពើពុករលួយរបស់លោក កែវ វ័យ ត្រូវបានគេដឹងថាមានការឃុបឃិតជាប្រព័ន្ធតាំងពីលើរហូតដល់ក្រោម ហើយការប្រែប្រួលជីវភាពដ៏ឆាប់រហ័សរបស់លោក កែវ វ័យ ត្រូវបានគេសង្ស័យទាក់ទងទៅនឹងអំពើពុករលួយ។ មន្ត្រីរាជការនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ពោធិ៍សាត់បានអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតឲ្យបានច្បាស់លាស់រាល់ភាពមិនប្រក្រតីដែលលោក កែវ វ័យ ប្រព្រឹត្ត។ ដោយហេតុថា ក្រុមអធិការកិច្ចក្រសួងធនធានទឹកនិងឧតុនិយមមិនអាចរកឃើញអំពើពុករលួយរបស់លោក កែវ វ័យ ទេព្រោះលុយបានបាំងភ្នែកពួកគេជិតអស់ទៅហើយ។
យើងពុំទាន់អាចសុំការបកស្រាយពីលោក កែវ វ័យ បានទេព្រោះ មិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕






ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?
ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត
ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់ ស្លូតបូត
វិធីរក្សារព្រហ្មចារីល្អបំផុតគឺរក្សាភាពម៉ឺាងម៉ាត់
ទឹកភ្នែកអាចកាត់បន្...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
| ថ្ងៃនេះ | 1335 | នាក់ |
| ម្សិលមិញ | 5382 | នាក់ |
| សប្ដាហ៍នេះ | 13920 | នាក់ |
| ខែនេះ | 34923 | នាក់ |
| ឆ្នាំនេះ | 431931 | នាក់ |
| សរុប | 57783327 | នាក់ |
| ថ្ងៃទី 09 ខែ 07 ឆ្នាំ 2026 ម៉ោង 04:34 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

