កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 12 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:10 នាទី ចំនួនអានៈ 2685

យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវបាន​​កម្លាំង កង​រាជ​អា​វុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អូរជ្រៅ បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប ដកហូត​បាន​កញ្ឆា​ស្រស់ និង​ក្រៀម ជា​ច្រើន​ដើម ហើយក៏ បាន​ឃាត់ខ្លួន​ម្ចាស់​ចំការ​ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​​​តាមច្បាប់​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៥​។​

​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច ដកហូត​បាន​កញ្ឆា​ស្រស់​ដើម​ធំ​បែក​គុម្ព​ចំនួន​៣៨​ដើម កញ្ឆា​ស្រស់ ដើម​តូច​២៨​ដើម កញ្ឆា​ក្រៀម​ចំនួន​៤​គីឡូក្រាម និង​ផើង​បណ្តុះ​កូន​កញ្ឆា​ចំនួន​៤​ផើង ក្រៅពី​នេះ​សមត្ថ កិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម្នាក់​ឈ្មោះ ហ៊ី យុន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ ខាងលើ គ្មាន​មុខរបរ​ពិតប្រាកដ​។​

​ជុំវិញ​ករណី​នេះ​មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បានអោយ​ដឹង​តាម​ទូរ​សព្ទ័​កាលពី រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៥​នេះ​ថា ក្រោយពី​សមត្ថកិច្ច​សួរនាំ លោកតា ហ៊ី យុន ម្ចាស់​ចំការ សមត្ថកិច្ច​រកឃើញ​ថា ទ្រង់ទ្រាយ​នេះ​មិនមែន​ជា​ការដាំ​ទុក​ប្រើប្រាស់​ជា​លក្ខណះ​គ្រួសារ​នោះ​ទេ គឺ​ជន សង្ស័យ​មាន​ចេតនា​ដាំ​ទុក​លក់​ចែកចាយ ព្រោះ​មាន​ឈ្មួញ​ទុច្ចចរិត​កម្មង់ និង​មួយចំនួន​មក​ទិញ​ដល់ កន្លែង​ទៀត​ផង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ខេត្ត​បន្ទាយ មានជ័យ ក្រោយ​ពី​សួរនាំ​រួច​កាលពី​ថ្ងៃ​ម្សិលមិញ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន5275ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1843ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2713ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1950ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4426ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1785ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1156ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1801ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2076ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1637ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      250នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10921នាក់
ខែនេះ    33430នាក់
ឆ្នាំនេះ   527894នាក់
សរុប   57879290នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:05