ប្រភពព័ត៌មានបានអោយដឹងថា មន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែធ្វើព្យុះភ្លៀង នៅម្ដុំផ្សារ ការបី ដែលមានទីតាំង ស្ថិតក្នុងឃុំធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅផ្សារ ការបី នាំគ្នានិយាយតៗគ្នា និងរិះគន់ចំៗថា ពួកសមត្ថកិច្ច និងមន្ត្រីជំនាញនៅទីនេះ បង្ក្រាបបានតែ បទល្មើសតូចតាចទេ បើបទល្មើសធំៗ ដឹករាល់តែយប់ មិនដែលឃើញបង្ក្រាបសោះ នេះហើយបានប្រជាពលរដ្ឋ អស់ជំនឿទៅលើ សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋ បានរាយការណ៍ឱ្យដឹងថា មានសមត្ថកិច្ច និងមន្ត្រីជំនាញមួយក្រុម បាននាំគ្នាទៅអង្គុយសំកុក ចាំយកលុយ ពីបទល្មើសព្រៃឈើ នៅត្រង់ចំណុច ផ្សារការបី ស្រុកស្នួល ខេត្តក្រចេះ ដែលក្នុងនោះ រួមមានមេព្រៃទាហាន មន្ត្រីអាវុធហត្ថស្រុក ស្នាក់ការ៧០៩ អាវុធហត្ថផ្ទៃប្រទេស ប៉ូលិស បរិស្ថាន និងអង្គការទៀតផង ដែលទីតាំងនេះ មានត្រាក់ទ័រយួន ចូលដឹកអុស នឹងឈើគ្រប់ប្រភេទ រាប់សិបគ្រឿងក្នុងមួយយប់ៗ ចូលទៅច្រករបៀង D16 ។
ប្រជាពលរដ្ឋ បានរាយការណ៍ទៀតថា រាល់យប់ត្រាក់ទ័រវៀតណាម ចូលដឹកអុស ដឹកឈើគ្រប់ប្រភេទ ហួសផ្សារ ការបី ទៅទៀត ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីព្រំដែនខ្មែរ យួនដោយអាជ្ញាធរមូលដ្ឋាន មិនដែលខ្វល់ នឹងចាប់បង្ក្រាបឡើយ ដោយមានគេរត់ការ អោយចូលដឹកជញ្ជូន អស់ហើយ ។
ចំពោះត្រាក់ទ័រ រថយន្ត ម៉ូតូកែច្នៃ កំពុងសំរុកដឹកជញ្ជូនឈើ គ្រប់ប្រភេទចូលទៅ ប្រទេសវៀតណាម តាមច្រករបៀងមួយចំនួន ក្នុងស្រុកស្នួល មានដូចជា ច្រករបៀង D16 / D10 / ប៊ិនឌាំង / 06 /07/ ដែលមានប្រធានប៉ុស្គិ៍គ្រប់ គ្រង ច្រករបៀងខាងលើ ឈ្មោះ ធឹម ធឿន ដែលទើបមកកាន់តំណែងថ្មី ប្រហែលជារត់ការ មកកាន់ប៉ុស្គិ៍អស់ច្រើនសម្បើមហើយ ទើបបើកភ្លើងខៀវ អោយគ្រឿងចក្របរទេស ចូលក្រែងឆាប់រួចខ្លួន ។
ជុំវិញបញ្ហាខាងលើ លោក ធឹម ធឿន ប្រធានប៉ុស្គិ៍ការពារព្រំដែន ដែលគ្រប់គ្រង ច្រករបៀងទាំង៥ ក្នុង ឃុំ២ធ្នូ មិនអាចទំនាក់ទំនងសុំការបកស្រាយបានទេ៕






យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គម (Facebook) ដែលអាចជឿងទុកចិត្តនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះបានអោយដឹងថា លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចប...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយម...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
| ថ្ងៃនេះ | 7923 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 19882 | នាក់ |
| ខែនេះ | 84895 | នាក់ |
| ឆ្នាំនេះ | 367547 | នាក់ |
| សរុប | 57718943 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 03:33 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

