បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 2547

នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ស្រោច​ស្រង់​ប្រ​ទេស​ជាតិ​ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ពន្លិចជាតិ មាន​អ្នក​យក​លុយ​មក​ធ្វើ​នយោបាយ និង​មាន​អ្នក​ខ្លះនាំគ្នា​មកធ្វើ​នយោបាយ​ដើម្បីរក​លុយរក​អំណាច​សំ​រាប់​តែ​បុគ្គល​ខ្លួនឯង​តែប៉ុណ្ណោះ។

បើ​យើង​ក្រឡេល​មើ​លនិង​តាម​ដាន​​អ្នក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរនោះ​យើងនឹង​ដឹងថា មាន​អ្នក​ខ្លះមាន​លុយ​រួច​ទៅ​ហើយ​មុន​មក​ធ្វើ​ជា​អ្នក​នយោបាយ ដោយ​អ្នក​ខ្លះ​បាន​អះអាងថា ខ្លួន​ចង់​ធ្វើ​នយោ​បាយ​ដើម្បី​ស្រោច​ស្រង​ប្រ​ទេស​ជាតិ ចង់​ជួយ​រាស្រ្ត​របស់​ខ្លួន​អោយ​ប្រ​សើឡើង ចង់​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឈន៍ ចង់​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ មិន​តែ​ប៉ុណ្ណោះថែម​ទាំង​រិះគន់​ភាគីម្ខាង់​ថា ខ្វះសមត្ថ​ភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស ប្រសិន​បើ​ខ្លួន​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ​វិញនិង​ធ្វើ​អោយ​ប្រ​សើ​ជាង​នេះរាប់​សិប​ដងឯណោះ។ តែ​បើ​ទោះបី​​ជា​អ្នក​នយោបាយ​ប្រ​ភេទ​នេះ​មិន​ល្អ​គ្រប់​១០​ក៏ដោយ​ក៏គេ​អោយ​តំ​លៃ​ខ្លះៗដែរ ព្រោះ​គេ​មាន​លុយ​មក​ធ្វើ​នយោបាយ​ គេ​មិន​បាន​កេង​ប្រ​វ័ញ្ញញើស​ឈាម​អ្នក​ដ៏ទៃ​យក​មក​ធ្វើ​នយោបាយ​នោះទេ គឺ​ចាត់​ទុក​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ស្នេ​ហា​ជាតិគ្រាន់​បើដែរ បាន​ជា​ហ៊ាន​យក​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​មក​ធ្វើ​នយោបាយ​ ដោយ​មិន​ទាន់​ដឹង​ថា ខ្លួន​អាច​ទទួល​ជោគជ័យ​លើ​គូប្រ​កួតឬក៏អត់​ក៏ដោយ។

ចំ​ណែក​អ្នក​មក​ធ្វើ​នយោបាយ​ដើម្បី​លុយវិញ ខ្លួន​មិន​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការបើក​បក្ស​​ធ្វើ​នយោបាយ​ទេ តែ​ចេះ​តែ​ខំ​ត្រ​ដរខ្យល់​និងគេ​ដែរ ដោយ​អះអាងថា ទោះជា​ខ្លួន​ក្រ​ក៏មានចិត្ត​ស្នេហាជាតិដែរ ចេះ​ស្រលាញ់​ជាតិ​ដែរ ចេះ​ប្រលាញ់​មាតុភូមិរបស់​ខ្លួន​ដែរ នេះ​ជាភាសាដែល​និយាយចេញពី​មាត់​តែប៉ុណ្ណោះ គេ​មិន​បាន​ដឹងថា ក្នុង​ចិត្ត​របស់​អ្នក​នយោបាយ​ប្រ​ភេទនេះ​គិត​អ្វី​នោះទេ។

ជាក់ស្តែង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​អ្នក​នយោបាយ​មួយ​ចំ​នួន​ធំ គឺ​លេមលើម មិន​ច្បាស់​ការ ដូច​មាន់​ត្រ​ចៀកស នៅ​ក្រៅ​សៃ​វៀន​រងាវអួតអាង​​អើងកង តែ​ដល់​ចូល​ក្នុង​សៃវៀន​ ជល់​មិន​បាន​មួយ​តឹកផងក៏​រត​បាត់​​ទៅ​ហើយ។ អ្នក​នយោ​បាយ​ប្រ​ភេទនេះត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​នយោបាយ​ដើម្បី​រក​លុយ ​ព្រោះ​ខ្លួន​គ្មាន​លុយ បើក​បក្ស​មួយ​រួច​ដើរ​សុំ​លុយ​ជំនួយ លុយ​ឧបត្ថម ទ្រទ្រង់​បក្ស ជូន​ពេល​ខ្លះអាច​ត្រូវ​បាន​គេ​ទិញ​ទឹក​ចិត្តអោយ​មក​ធ្វើ​ជាអ្នក​នយោបាយ​ក៏មានដែរ។

អ្នក​នយោបាយ​ខ្លះ​អួត​អាង​កប់​ពពកថា ខ្លួន​ជា​អ្នក​ចេះ ខ្លួន​ជាអ្នក​គ្រាន់​បើ​ ខ្លួន​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ តែ​ធាតុ​ពិត​​ចេះ​តែ​ស្រែក​ដូច​សត្វ​សេក​តែប៉ូណ្ណោះ ធាតុពិត​ខ្លួន​ក្រអោយ​រហាម បើក​គណបក្ស​នយោបាយ​មួយ​រួច​ដើរ​រៃ​អង្គាស​លុយ​ពី​សមាជិក​ដើម្បី​ទ្រទ្រង់​បក្ស និង​ដើម្បី​ទិញ​បាយ​កញ្ចប់​ហូប​ប្រ​ចាំ​ថ្ងៃ នេះ​ហើយ​គេ​ហៅ​ថា មក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ បើ​ធ្វើ​ជា​កម្មករ​សំណង់​រាង្គកាយ​វា​មិន​អាច​ទៅ​រួច​ដូច្នេះបើក​បក្ស​នយោបាយ​មួយ​គ្រាន់​បើ​ជាង ព្រោះ​អាច​មាន​បាយ​ហូប​ស្រួល ម្យ៉ាង​ទៀតអាច​ពង្វគ់​មនុស្ស​មួយ​ចំ​នួន​អោយ​ជឿជាក់​ខ្លួន អោយ​យក​បាយ​មក​អោយ​ហូប​ស្រេច​ៗ គ្រាន់​មាន​កម្លាំងជេរគេ​ជេរឯងហូរដូច​ទឹក​បាក់ទំនប់​។

អ្នក​នយោ​បាយ​ខ្លះ​ទៀត​ត្រូវ​បាន​គេរិះ​គន់ថា បើ​បក្ស​ដើម្បី​ទុក​លក់​សម្លេង​យក​លុយ​នៅ​ពេល​ជិត​ដល់​ថ្ងៃបោះ​ឆ្នោត ព្រោះ​នៅ​ពេល​ជិះ​ដល់​ថ្ងៃបោះ​ឆ្នោត​ម្តងៗ បក្ស​ធំៗ​នៅ​ស្រុក​ខ្មែរ​ប្រ​ជែង​គ្នា​ចង់​កាន់​អំណាច​ ដូច្នេះ​ដើម្បី​យក​ឈ្នះ​ភាគី​ម្ខាង​អាច​លួច​ខ្សឹប​ខ្សៀវ​បក្ស​តូចៗអោយ​លក់​សម្លេង​អោយ​ខ្លួន​ ឬ​អាច​ផ្តល់​លុយ​អោយ​បើក​បក្ស​ដើម្បី​បំ​បែក​សន្លឹក​ឆ្នោត​ដៃគូម្ខាង​ទៀត ព្រោះ​ដឹង​ថា មនុស្ស​ដែល​មិន​គាំទ្រខ្លួន​អាច​ងាក​ទៅ​គាំទ្រ​បក្ស​ម្ខាង​ទៀត ដូច្នេះ​បើ​មាន​អ្នក​លក់​ថ្នាំ​ស្រែង​ណាពូកែវោហាដូច​ក្រុម​អ្នក​លេង​​ប៉ាហ៊ី ជួល​អោយ​លក់​ថ្នាំស្រែងភា្លម។​ពាក្យចាស់​ពោលថា បាចទឹក​ដាក់គ្នាគង់តែទទឹក យ៉ាង​ណា​អ្នក​ដែល​មិន​ដឹងស្មាន​តែ​គ្រាន់ហើយ​​ក៏លុង​ខ្លួន​ជឿ​អ្នក​លក់​ថ្នាំ​ស្រែង​ទាំង​មិន​បាន​ពិចារណា។ មនុស្ស​ដែលកំពុង​តែ​អត់ ​ឃើញ​លុយ​យក​សិន​ហើយ ដើម្បី​វីឡា ដើម្បី​ឡាន​ទំ​នើប ដើម្បីស្រីកេ្មងៗខ្ចីៗ ដើម្បីគ្រួសារហ៊ឺហាមួយពេល យ្យ៉ាង​ទៀតដឹង​ខ្លួន​ថា មិន​មាន​សមត្ថ​ភាពប្រ​កួត​ប្រ​ជែង​ផង ហើយ​មិន​សូវ​មាន​ឧត្តម​គតិទៀត​ នេះ​គេ​ហៅ​ថា អ្នក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ។

ឥឡូវ​នៅ​កម្ពុជា​វាជា​ទម្លាប់​ ហើយ​រៀន​តៗគ្នា អោយ​តែ​មុន​ដល់​ឆ្នាំ​បោះ​ឆ្នោត​សកល នាំគ្នា​បើ​គណបក្ស​ន​យោ​បាយចាំ​ត្រង ក្រែង​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោតមាន​អ្នក​ទិញ​ទឹក​ចិត្ត​ ឬជួល​អោយ​ដើរ​លក់​ថ្នាំស្រែង។ ធម្ម​តា​ចាស់​ៗនិយាយតៗគ្នា​ថា គិញ​គគ់ដើរ​លក់​ថ្នាំស្រែង តែ​ស្រែង​កើត​ខ្លួន​ឯង​មើល​មិន​ជា កែមិន​ឡើង​។

មនុស្ស​គ្រប់​រូប​មាន​ខួរក្បាល​១គឺឡូកន្លះដូច​ៗគ្នា បើ​ខួរ​ក្បាល​យើង​មិន​ឆ្លាត​ដូច​គេ​ យ៉ាង​ណា​ក៏​បាន​ពាក់​កណ្តាល​គេ ឬ​មួយ​ភាគ​ណា​នៃ​អ្នក​ឆ្លាតដែរ អោយ​តែ​យើង​មាន​ឧត្តម​គតិបើ​ក​បក្ស​ដើម្បី​​​ស្រោច​ស្រង​ជាតិពិត​មែន​គង់​តែរាស្រ្ត​គេ​មើល​ឃើញ​ទេ តែ​បើ​អ្នក​បើក​បក្ស​ដើម្បី​រក​លុយ​ក៏​រាស្រ្ត​គេ​ដឹងដែរ។ ពាក្យ​ចាស់​ពោលថា ចង្កឹស​មួយ​បាច់​កាច់​មិន​បាក់​ សាមគ្គី​គ្នា​ជា​កម្លាំង​ គ្មាន​ខ្លាំង​សត្រូវ​ណា​អាច​យក​ឈ្មះ​យើង​បាន​ទេ តែ​បើ​ម្នាក់ៗ​ចង់​ធ្វើ​តែ​ធំ​រៀង​ៗខ្លួន​ដូច​សព្វ​ថ្ងៃនេះ កម្ពុជា​ច្បាស់​ជា​ធ្លាក់​ក្នុង​ដៃ​ចោរ​ឈ្លាន​ពានក្នុ​ងពេល​ឆាប់ៗ​​ជាក់ជាមិន​ខាន ព្រោះ​អ្នក​ធ្វើ​នយោ​បាយ​ដើម្បី​ជាតិ​វាមានតិច តែ​អ្នក​ធ្វើ​នយោបាយ​ដើម្បី​លុយ​វាមាន​ច្រើន​។

មនុស្ស​យើង​កើត​មក​គង់​តែ​ស្លាប់​ទៅ​វិញ​ ពេល​ស្លាប់​ទៅ​អាច​យក​អ្វី​ទៅ​បាន​ខ្លះ ចាំបាច់​អី​ដែល​ត្រូវ​ខំ​កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​ ដើម្បី​លុយទៅ​វិញ ល្មមៗអាច​បន្ស់​ទុក​អោយ​កូន​ចៅ​ចិញ្ចឹម​ជីវិត​ទៅ​បាន​ហើយ កុំ​ធ្វើ​នយោយ​បាយ​ដើម្បី​លុយ អ្នកគួរ​តែ​ធ្វើ​នយោ​បាយ​ដើម្បី​ប្រ​ទេស​ជាតិ​មាតុ​ភូមិពិត​ប្រាកដ ដើម្បី​កិត្តិយស ដើម្បី​កេរ​ឈ្មោះ​ល្អ​នៅ​ក្នុង​សៀវ​ភៅ​ប្រ​វត្តិសាស្រ្ត យ៉ាង​ណា​ក៏កូន​ចៅ​ជំ​នាន់ក្រោយ​របស់​អ្នក​មាន​មុខ​មាន​មាត់​រស់​នៅ​ក្នុង​សង្គមនិង​គេ​​ដែរ។​

​អ្នក​នយោបាយ​កុំ​ក្បត់ឧត្តម​គតិខ្លួនឯង កុំ​ធ្វើ​នយោ​បាយ​ដើម្បី​ប្តូរបាយក្នុង​ពេល​បច្ចុប្បន្ន កុំ​ធ្វើ​នយោ​បាយ​ដើម្បី​សន្សំលុយទុក​អោយ​ស្រី​ក្មេង កុំ​ធ្វើ​នយោបាយ​អោយ​គេ​សសើរថាខ្លួន​ជា​អ្នក​នយោបាយ​ បើ​មិន​ជុះ​កុំ​ផោម​នាំ អោយ​ឆ្កែអ បើមិន​ភ្លៀង​កុំ​ផ្គរ ខ្លាច​អ្នក​ស្រែ​គ្នា​ចាក់​ទឹក​បំ​ពង់ បើ​មិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​កុំ​នាំ​គ្នា​មក​ជួយ​បំ​ផ្លាញ​ជាតិ ឈប់​ទៅ​កុំ​អោយ​ខ្មាសខ្មោច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2109ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1984ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2339ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2543ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1711ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1987ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1604ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1742ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2408ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1694ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      304នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6294នាក់
ខែនេះ    76006នាក់
ឆ្នាំនេះ   473014នាក់
សរុប   57824410នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:39