ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 3513

រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បាល​ រស្មី​អង្គរ ​(ជីងហ៊ួរ) ដែល​តែ​ង​តែ​លេច​លឺ​រឿង​អាស្រូវដោយ​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​​កន្លង​មក​ ហើយ​នៅ​ពេល​ថ្មី​ៗនេះ​ សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​រក​ឃើញ​មាន​ថ្នាំ​ហួស​ដឺឡេ (ផុត​កំណត់ប្រើប្រាស)មួយ​ចំ​នួនធំ និង​សេរ៉ូម​គេចពន្ធមិន​ចុះ​បញ្ជី​យ៉ាង​សន្ធឹក​សន្ធាប់ទៀត​ផង តែ​ខាង​មន្ទីរ​និង​ក្រសួង​សុខាភិបាល​ហាក់​នៅ​តែ​ធ្វើ​ប្រ​ងើយ​កន្តើយមិន​ចាត់​ការ​អោយ​បាន​ធ្ងន់ថ្ងូរ​ ​និង​មន្ទីរពេទ្យ​មួយនេះដដែល។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ២០១៥​កន្លង​ទៅ​ថ្មី​ៗនេះ ក្រុម​មន្ត្រី​ជំ​នាញដូចជា​ខាង​មន្ទី​រ​សុខា​ភិបាល​ខេត្ត និង​ខាង​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​​ចុះ​ឆែក​ឆេ​ក្នុង​មន្ទីរ​ពេទ្យ​រស្មី​អង្គរ​ខាង​លើ​ រក​ឃើញវត្ថុតាង​ល្មើស​ច្បាប់​ចំ​នួន​០៧​មុខ ក្នុង​នោះ​មាន​ថ្នាំ​គ្រាប់​ចំនួន​៣០១គ្រាប់​ហួស​កាល​បរិច្ឆេតប្រើ​ប្រាស និង​សេរ៉ូម​៨៣​ដប​មិន​បាន​ចុះ​បញ្ជី។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ប្រ​ភព​ព័ត៌មាន​បែក​ធ្លាយ​ចេញ​ពី​បុគ្គលិក​ដែល​ធ្លាប់​បំ​រើការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ នេះ​បាន​បង្ហើប​ប្រាប់​ថា វេជ្ជបណ្ឌិត​ជា​ជន​ជាតិ​ចិន​ដែល​ជា​ថៅ​កែ និង​ជា​អ្នក​ព្យា​បាល​ផ្ទាល់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​មិន​មាន​សញ្ញា​ប័ត្រ​វេជ្ជ​បណ្ឌិតនោះ​ទេ ហើយ​ខាង​ស្ថាន​ទូត​ក៏ពុំ​បាន​ទទួល​ស្គាល់​គ្រូពេទ្យ​រូប​នោះ​ថា​ជា​វេជ្ជបណ្ឌិត​ដែរ។ ប្រ​ភព​ធ្លាប់​ប្រាប់​ទៀត​ថា មន្ទីរ​ពេទ្យ​រស្មី​អង្គរ​នេះបើ​ក​ដំ​ណើរ​ការ​ទៅ​បាន​ ដោយ​ជួល​អោយ​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​ដែល​ចូល​និវត្តន៍​អោយ​ឈរ​ឈ្មោះជំ​នួសតែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​មាន​អាសន្ន​ម្តងៗ​ទើប​ហៅ​លោក​វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ឈរ​ឈ្មោះនោះមក ឈរចាំដោះស្រាយដោយ​អះអាងថា ជាមន្ទីរពេទ្យ​របស់ខ្លួន។

កាលពី​រសៀលថ្ងៃទី២៤​ម្សិលមិញ មាន​គ្រូ​ពេទ្យជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បំ​រើការ​នៅ​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ បាន​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ​ តាម​ទូរ​ស័ព្ទ​ថា ថ្នាំដែល​ហួស​កាល​បរិច្ឆេត​ខាង​លើ​ គឺ​នៅ​កប់​តាម​ក្រឡុក​ក្រលៀត​កៀន​កោះ មិន​បាន​យក​មក​ព្យាបាល​ទេ ព្រោះមន្ទីរ​ពេទ្យ​ធំមាន​ថ្នាំច្រើន​ មិន​បាន​ពិនិត្យ​អស់នោះទេ ឯចំ​ណែក​សេរ៉ូម​ដែល​ថា មិន​បាន​ចុះ​បញ្ជី​នោះ​ គឺ​បុគ្គលិក​ទ្វេស​ប្រហែស​មិន​បាន​បិទ​តែម​នាំ​ចូល​គ្រប់​ដប ទើប​មាន​សេរ៉ូម​ខ្លះអត់​មាន​បិទពន្ធដូច្នេះ។ គ្រូពេទ្យ​រូប​នោះ​បាន​បន្ថែមថា ថ្ងៃ​ក្រោយ​និង​ពិនិត្យ​អោយ​អស់​មិន​អោយ​ចន្លោះ​ប្រហោង​បែប​នេះទៀត​ទេ។

គួររំលឹកផង​ដែរថា កាលពីខែ០៥​ ឆ្នាំ២០១២ មន្ទីរ​ពេទ្យ​ជីងហ៊ួ (រស្មីអង្គរ) បាន​ចុះចែក​ថ្នាំ​គ្រា​ប់​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ពួក ខេត្តសៀ​ម​រាប ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​បាន​ធ្វើ​អោយ​មនុស្ស​ប្រុស​ម្នាក់​និង​មនុស្សស្រី​វ័យ​ចំ​ណាស់​ម្នាក់​ស្លាប់​បាត់​បង់​ជី​វិត ដោយ​ក្រុម​សាច់​ញាតិ​ជន​រង​ក្រោះ​បាន​អះ​អាង​ថា ការ​ស្លាប់​របស់​ម្តាយ​ និង​ឪពុក​ពួក​គេ​បណ្តាល​មក​ពី​លេប​ថ្នាំ​របស់​គ្រូវ​ពេទ្យ​មក​ពី​គ្លីនិក​ ជីងហ៊ួ ឬរស្មី​អង្គរ ដែល​យក​មក​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ឯង។

សូម​បញ្ជាក់ផង​ដែរថា បើ​យោង​តាម​ការ​ស៊ើប​អង្កេត​ មន្ទីរ​សំ​រាក​ព្យាបាល​រស្មី​អង្គរ ដែល​ពី​មុន​ឈ្មោះ គ្លីនិក​ជីង​ហ៊ួរ​នេះ តែ​ង​តែមាន​រឿង​អាស្រូវ ដោយ​ព្យាបាល​បណ្តាល​អោយ​មនុស្ស​ស្លាប់​ជាហូរ​ហែ ព្រោះ​គ្រូពេទ្យ​ដែល​ជា​ថៅ​កែ និង​ជា​វេជ្ជ​បណ្ឌិត​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យនេះ​មិន​មាន​សញ្ញា​ប័ត្រ​ត្រឹម​ត្រូវ ដែល​អាច​និយាយ​បាន​ថា គ្មាន​ចំ​ណេះ​ដឹង​ពិត​ប្រាកដ។

ប្រ​ភព​មួយ​ទៀត​បាន​អោយ​ដឹង​ថា មូល​ហេតុ​ដែល​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ (ពីមុន ជីង​ហ៊ួរ) នេះ​អាច​ឈរ​ជើង​បាន​រហូត​ដល់​សព្វ​ថ្ងៃបើ​ទោះ​បី​ជា​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​ក៏ដោយ ក៏ព្រោះ​តែ​មន្ទីរ​ពេទ្យ​​នេះ​មាន​អ្នក​ធំម្នាក់​នៅ​ពីក្រោយ​ខ្នង និង​មាន​ភាគហ៊ុន​របស់​អ្នក​ធំជា​មន្រ្តី​រាជការ​ម្នាក់​​​នៅ​ខេត្ត​សៀមរាបនេះ​ទៀត​ផង។
ពលរដ្ឋ​ដែល​ដឹង​ពី​រឿង​អាស្រូវ​របស់​មន្ទីរ​ពេទ្យ​រស្មី​អង្គរ សូម​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​មេត្តា​កុំ​ទៅ​ប្រ​ថុយ​ប្រ​ថាន​ព្យា​បាល​ជំ​ងឺនៅ​មន្ទីរ​ពេទ្យ​នេះ​បន្ត​ទៅ​ទៀត​ ព្រោះ​អាច​បាត់​បង់​ជីវិត​មុន​អាយុក៏អាច​ថា​បាន​ដែរ៕ ដោយ៖​ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1736ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2464ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1795ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1813ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1772ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2478ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1835ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1661ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1717ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1782ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5867នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    17826នាក់
ខែនេះ    82839នាក់
ឆ្នាំនេះ   365491នាក់
សរុប   57716887នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 02:39