លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 2512

មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈើ​របស់​ក្រុម​ហ៊ុន​ដី​សម្បទានពិត​ប្រាកដ ​ដោយ​ជ្រក​ក្រោម​ស្លាក​យី​ហោរបស់​ក្រុម​ហ៊ុន​​ ទន្លេស៊ូហ្គើរ និង​មាន​ការ​ឃុប​ឃិត​គ្នាជាមួយ​ក្រុម​មន្ត្រី​ជំ​នាញយ៉ាង​ស្ងប់​ស្ងាត់​បាន​ដោយ​រលូន។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥​ ម្សិល​មិញប្រ​ភព​ច្បាស់ការណ៍​បានរាយ​ការណ៍​មក​ថា មាន​រថ​យន្ត​យី​ឌុប​ម៉ាក​ហ៊ីណូក្បាល​ពណ៍​ខៀវ គ្រប​តង់​ពណ៍​ប្រ​ផេះ​ដឹក​ឈើ​លេ​ខ​១​ប្រ​ភេទ​ធ្នង់ប្រហែល​៥០​ម៉ែត្រ​គូប​ពី​ក្រុង​សំ​រោង​ខេត្ត​ឧត្តរ​មាន​ជ័យសំ​ដៅ​ទៅ​ខេត្ត​បាត់ដំ​បង​ដោយ​ឆ្លង​កាត់​ស្រុក​ស្រី​ស្នំ​និង​ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប ដោយ​ប្រើ​រថ​យន្ត​ម៉ាក​ហៃលេនដឺ​ ពណ៍​ទឹក​ប្រាក់​ជា​អ្នក​រត​ការ​ណ៍​បង់លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ។ ប្រ​ភព​បន្ត​ថា រថ​យន្ត​ខាង​លើ​បាន​លើក​ឈើ​នៅ​ផ្ទះ​លោក រស់ជុគ មិន​មែន​លើក​ឈើ​នៅ​ដី​សម្ប​ទាន​​របស់ក្រុម​ហ៊ុន​ ទន្លេស៊ូហ្គើរ នោះទេ ហើយ​ឈើដែល​ដឹក​ចេញ​នេះ​ក៏មិន​មែន​ជាឈើរបស់​ក្រុម​ហ៊ុន​ដែរ វា​ជាឈើ​ដែល​លោក​​ រស់ជុក​ ប្រ​មូល​ទិញ​ទុក​ដឹក​ចែក​ចាយ​តាម​បណ្តារខេត្ត​នានាតែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​លួច​បង្ហើប​អោយ​ដឹង​ថា លោក​រស់ជុគបាន​ឃុប​ឃិត​ជាមួយ​មន្ត្រី​ជំ​នាយ​ដើម្បី​កាត់​ច្បាប់​ដឹក​ឈើ​លេខ​១​ខាង​លើ​ចំ​នួនតែ​២០ម៉ែត្រ​គូប​តែប៉ុណ្ណោះ ឯឈើ​លើស​ចំនួន​ជា​ច្រើន​ទៀត​គឺ​ទុក​ជា​សេវាក្រៅផ្លូវ​ការណ៍។

យោង​តាម​លិខិតអនុញ្ញាតដឹកជញ្ជួនផល អនុផល​ព្រៃ​ឈើ​លេខ០០៣ ចុះ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​សំរោងលោក ម៉ៅ បរិមិន្ទ បាន​អនុញ្ញាត​អោយ​ក្រុម​ហ៊ុន​ដីសម្បទានទន្លេស៊ូហ្គើរ​ដឹក​ឈើ​ពីសង្កាត់កូនក្រៀល ក្រុង​សំ​រោង​ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​កាន់​ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុក​សំ​ពៅ​​លូន​ ខេត្តបាត់​ដំ​បង​ ដែល​មាន​ចំនួន​ឈើអាសរុប ៤៩១សន្លឹក ស្មើនិង២០ម៉ែត្រត្រីគុណចុច​២៨០។

ប្រភព​ពី​អ្នកធ្លាប់​ស្គាល់​និង​ដឹង​ពី​ប្រ​វត្តលោក រស់ជុក បាន​អោយ​ដឹង​ថា លោក​ រស់ជុក ជា​នាយ​ទាហ៊ាន​ម្នាក់​ពូកែ​ខាង​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ម្នាក់​ដែរ តែ​ពេល​ថ្មីៗនេះមិន​សូវ​សំ​បូរ​ឈើ​ក្រញូង​ដឹក​ក៏​ចាប់​ផ្តើម​ដឹក​ឈើ​ប្រ​ភេទ​ធ្នង​វិញ​ម្តង។ ប្រភព​បន្តថាលោក រស់ជុគ មិន​សូវ​ចេញ​មុខ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​តែង​តែ​អោយ​នរណា​ម្នាក់​ចេញ​មុខ​រត​ការណ៍​ជំនួស ដូច​ជា​ឈើ​ដែល​ដឹក​តាម​រថ​យន្ត​យី​ឌុប​នៅ​ល្ងាច​ថ្ងៃទី២២នេះ គឺ​គាត់​រត​ច្បាប់ យក​ឈ្មោះ​ក្រុម​ហ៊ុន​មក​ពាំង​ តែដាក់​អោយ​លើ​ស​ចំនួន​កំ​ណត់​ដើម្បី​រក​ផល​ចំណេញបន្ថែម ជាស​វៀង​សមត្ថ​កិច្ច​ផ្សេង​ឆែកឆេ​​។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពីលោកវីរៈសេនីយទោ រស់ជុគ បាន​ទេនៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៥នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំ​បន់សេវា។

មជ្ឈដ្ឋាន​ទូទៅគេ​រិះ​គន់ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ខំ​ខ្ចី​លុយគេ​ប៉ុន្មាន​រយ​លាយ​ដុល្លារ​អា​មេរីក​មក​ធ្វើ​ផ្លូវអោយ​ល្អ​ប៉ុណ្ណា​ក៏​វា​មិនអាច​​ឋិត​ថេរ​បាន​យូដែរ ​ ព្រោះ​មាន​ក្រុម​ហ៊ុន​ដីសម្បទានដឹកឈើលើស​ទម្ងន់ និង​ជន​ខិល​ខូច​មិន​គោរព​ច្បាប់​​ លួច​ដឹក​ជញ្ជួន​លើ​ស​ទម្ងន់​ ដែល​ជាហេតុ​នៃ​ការ​បំផ្លិច​បំផ្លាញ​ផ្លូវ​ថ្នល់​អោយ​ឆាប់​រលាយហិន​ហោច​មុន​កាល​កំ​ណត់ រី​ឯក្រុម​ជញ្ជី​ង​ថ្លឹង​រថ​យន្ត​វិញគឺ​លូក​ដៃ​ចាំយក​តែលុយ មិន​បាន​អនុវត្តន៍​ច្បាប់​នៃការ​ដឹក​លើស​ទម្ងន់អោយ​បាន​ត្រឹម​ត្រូវ​នោះទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន897ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4324ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1659ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1857ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1876ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1888ដង ចំរៀងបទ ជំរុំតាទុំ   អាន2401ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2658ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន2134ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1911ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      288នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10959នាក់
ខែនេះ    33468នាក់
ឆ្នាំនេះ   527932នាក់
សរុប   57879328នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:35