កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤នេះ រឹបអូសបានវត្ថុតាងមួយចំនួន និងចាប់បានចោរស្រីប្រុសចំនួន៨នាក់ បន្ទាប់ពីមានការបាញ់តគ្នាមួយប្រាវ។
ជនសង្ស័យទាំង៨នាក់នោះមានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ ហាក់ហេង ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំអូបោក ស្រុក សំរោង ខេត្តឧត្តរមានជ័យជាមេក្លោង មានកាំភ្លើង ទី២-ឈ្មោះ ភាន់ភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុរបរមិនពិតប្រាកដ នៅភូមិកងមាស ឃុំបឹងត្រាវ ស្រុកកងមាស ខេត្តកំពង់ចាម ទី៣-ឈ្មោះ សែងហូរ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយផ្លៅ ស្រុកពាមជរ ខេត្តព្រៃវែង ទី៤-ឈ្មោះ ស៊ុំសំណាង ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី៥-ឈ្មោះស៊ឹ មចន្ថា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិព្រែក ឃុំព្រែកគុយ ស្រុកស្អាង ខេត្តកណ្ដាល ទី៦-ឈ្មោះ អ៊ឺនស្រីរ័ត្ន ភេទស្រី អាយុ១៩ឆ្នាំ នៅភ្នំពេញ ទី៧-ឈ្មោះ ចេកចន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទី៨-ឈ្មោះ វែងបុត្រ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសាលា កន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
សមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈ និងវត្ថុតាងដូចជា ម៉ូតូចំនួន៤គ្រឿង ម៉ាកហុងដាឌ្រីម ទូរស័ព្ទ៥គ្រឿង អាវុធខ្លីកា៥៤ចំនួន១ដើម គ្រាប់១៤គ្រាប់ ស្លាកលេខចំនួន១២ ដែកសំរាប់កាច់សោម៉ូតូចំនួន២ និងសម្ភារៈ កែឆ្នៃម៉ូតូ មួយចំនួនធំ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបានអោយដឹងថា ដោយសារក្រុមចោរមានកាំភ្លើងបាញ់រៈមកលើសមត្ថកិច្ចដើម្បីរំដោះខ្លួន ទើបសមត្ថកិច្ចបាញ់តបតវិញអស់២០គ្រាប់ទើបអាចចាប់ក្រុមចោរខាងលើបាន។ សមត្ថកិច្ចបានបន្ថែមថា ពួកគាត់បានចុះធ្វើការតាមដានស៊ើបអង្កេតតាំងពីល្ងាចថ្ងៃទី២៤មកម្លេះលុះព្រឹកឡើងទើបអាចកំណត់មុខសញ្ញាបានឈានដល់ចាប់ខ្លួនពួកក្រុមចោរខាងលើ។
គេសង្កេតឃើញវត្តមានលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានអញ្ជើញពិនិត្យការបង្ហាញក្រុមចោដែលសមត្ថកិច្ចបង្ក្រាបបានដោយជោគជ័យខាងលើនេះ៕






ដួងចិត្តស្រ្តី ១០យ៉ាង
ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ
ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស
ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស
ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្តខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។
...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
ថ្មីៗនេះមេប៉ុស្តិ៍លោក ពេជ មុនីរតន៍ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកោះរកា ដែលស្ថិតនៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋថា កំពុងបាន...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
| ថ្ងៃនេះ | 1814 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 13773 | នាក់ |
| ខែនេះ | 78786 | នាក់ |
| ឆ្នាំនេះ | 361438 | នាក់ |
| សរុប | 57712834 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 00:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

